កីឡា
ឥណ្ឌូណេស៊ី ប្រទេសទី ៤ បានរៀបចំប្រមូលផ្ដុំក្រុមបាល់ទាត់បុរស ដើម្បីត្រៀមស៊ីហ្គេម នៅកម្ពុជា
ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី អាយុក្រោម ២២ ឆ្នាំ បានចាប់ផ្ដើមចូលជំរំហ្វឹកហាត់របស់ខ្លួនហើយ នៅថ្ងៃទី ០១ ខែមីនា ម្សិលមិញ ដែលនេះនឹងធ្វើឲ្យគេក្លាយជាប្រទេសអាស៊ានទី ៤ ដែលបានចាប់ផ្ដើមរៀបចំក្រុមដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជា។

ក្លាយជាប្រទេសទី ៤ ដែលរៀបចំក្រុមសម្រាប់ស៊ីហ្គេម គឺបន្ទាប់ពីម៉ាឡេស៊ី ដែលបានចាប់ផ្ដើមជំរំហ្វឹកហាត់ដំណាក់កាលទី ១ តាំងពីថ្ងៃទី ១៤-១៩ ខែកុម្ភៈ បច្ចុប្បន្នកំពុងឈាននៅដំណាក់កាលបន្ទាប់, ម្ចាស់ផ្ទះកម្ពុជា បានចាប់ផ្ដើមតាំងពីថ្ងៃទី ២៧ ខែកុម្ភៈ និងវៀតណាម នៅថ្ងៃទី ០១ ខែមីនា ដូចគ្នា។
ចំពោះ U-22 ឥណ្ឌូណេស៊ី នៅថ្ងៃដំបូង នៃជំរំហ្វឹកហាត់នេះមានកីឡាករតែ ២៨ នាក់ប៉ុណ្ណោះ ដែលបានចូលរួមក្នុងចំណោមកីឡាករ ៣៤ នាក់ ដែលត្រូវបានកោះហៅដោយគ្រូបង្វឹក លោក Indra Sjafri។

លោក Indra Sjafri គ្រូបង្វឹក នៃក្រុម U-22 ឥណ្ឌូណេស៊ី បានលើកឡើងថា «ថ្ងៃនេះយើងចាប់ផ្ដើមការហ្វឹកហាត់លើកដំបូងសម្រាប់ការរៀបចំក្រុមជម្រើសជាតិត្រៀមស៊ីហ្គេម ដែលនឹងប្រព្រឹត្តទៅនៅប្រទេសកម្ពុជា ក្នុងខែឧសភា ហើយថ្ងៃនេះកីឡាករ ២៨ នាក់បានចូលរួម។ យើងឃើញកីឡាករស្ថិតក្នុងលក្ខខណ្ឌដ៏ល្អ ហើយនឹងបានធ្វើការហ្វឹកហាត់ក្នុងលក្ខខណ្ឌងាយៗសម្រាប់ថ្ងៃដំបូង»។
«កីឡាករនៅសល់ដែលមិនទាន់បានចូលរួម ត្រូវបានគ្រោងទុកថាចូលរួមនៅយប់នេះ (យប់មិញ)។ ខ្ញុំសូមអរគុណដល់ក្លិប នៃក្របខណ្ឌទាំងពីរ លីគទី ១ និងលីគទី ២ ដែលបានបញ្ជូនកីឡាកររបស់ពួកគេមកចូលរួមជំរំហ្វឹកហាត់នៅពេលនេះ»។ លោក Sjafri បានបន្ថែម។
លោក Indra បានឲ្យដឹងផងដែរថា សម្រាប់ជំរំហ្វឹកហាត់នៅពេលនេះនឹងត្រូវបានបែងចែកជា ២ ដំណាក់កាល។ ដំណាក់កាលដំបូង នឹងត្រូវធ្វើឡើងនៅថ្ងៃទី ០១ ដល់ទី ០៨ ខែមីនា ខណៈដំណាក់កាលទី ២ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ០៩ ដល់ទី ១៦ ខែមីនា។

«នេះគ្រាន់តែជាថ្ងៃដំបូងប៉ុណ្ណោះដែលខ្ញុំមានការភ្ញាក់ផ្អើល ពីព្រោះស្ទើរតែ ៨០ ភាគរយ នៃពួកគេ កំពុងត្រូវបានកោះហៅឲ្យក្រុមជម្រើសជាតិនេះជាលើកដំបូង ហើយជាការពិតយើងនឹងផ្តល់ឱកាសឲ្យពួកគេអាចបង្ហាញពីគុណភាពរបស់ពួកគេដែលយើងអាចធ្វើបាន។ ពួកគេជាផ្នែកមួយ នៃក្រុមជម្រើសជាតិស៊ីហ្គេមនៅពេលក្រោយ»។ សម្ដីរបស់លោក Indra Sjafri។
ឥណ្ឌូណេស៊ី ក៏កំពុងស្វែងរកការឈ្នះមេដាយមាសជាលើកដំបូងក្នុងរយៈពេល ៣២ ឆ្នាំចុងក្រោយ នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមផងដែរ ខណៈក្រុមរហស្សនាម ‘មហាគ្រុឌ’ មួយនេះឈ្នះមេដាយមាស លើកចុងក្រោយ គឺតាំងពីស៊ីហ្គេម លើកទី ១៦ ឆ្នាំ ១៩៩១ ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន។
៦ លើកចុងក្រោយ បាល់ទាត់បុរសឥណ្ឌូណេស៊ី តែងតែបានឆ្លងផុតវគ្គជម្រុះក្នុងពូល និងបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ចំនួន ៣ ដង ប៉ុន្តែរកបានត្រឹមមេដាយប្រាក់៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?