កីឡា
ពេជ្រ សុផាន់ ៖ ពេជ្រ សម្បត្តិ ប៉ះជើងខ្លាំងគុនខ្មែរទាំងនេះទើបដឹងនរណាខ្លាំងពិត
បច្ចុប្បន្ននេះ កីឡាករក្របីព្រៃ ពេជ្រ សម្បត្តិ ស្ថិតក្នុងក្រសែភ្នែកមហាជនដែលតាមដាន និងចាប់អារម្មណ៍ខ្លាំងបំផុត ហើយចាត់ទុកជាជើងខ្លាំងម្នាក់ពិតប្រាកដ។ ប៉ុន្តែនៅមានជើងខ្លាំងគុនខ្មែរជាច្រើនទៀតដែលមិនទាន់ប៉ះ ពេជ្រ សម្បត្តិ ឡើយ ដូច្នេះអាចនិយាយបានថា ក្របីព្រៃនៅមិនទាន់អាចឈរចំណាត់ថ្នាក់លេខ១ទេ បើមិនឆ្លងកាត់ជើងខ្លាំងគុនខ្មែរទាំងនោះឲ្យជោគជ័យសិន។
លោក ពេជ្រ សុផាន់ គ្រូបង្វឹករបស់ ពេជ្រ សម្បត្តិ បានលើកឡើងថា ដើម្បីក្លាយជាកីឡាករខ្លាំងពិតប្រាកដ ត្រូវឆ្លងកាត់ដៃគូខ្លាំងៗក្នុងស្រុកឲ្យបានច្រើនក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ លោកបានលើកយកកីឡាករមួយចំនួនដែលចង់ឲ្យកូនសិស្សរបស់លោកជួបប្រកួតដើម្បីបង្កើនសមត្ថភាព និងបញ្ជាក់ពីថានរណាពិតជាជើងខ្លាំង។
កីឡាករខ្មែរជួរមុខទាំងនោះមាន ឈុត សេរីវ៉ាត់ថង, ឃីម បូរ៉ា, លី ចំរើន, អេលីត សាន់, ប៉ឹត សង្ឃឹម និង ម៉ឺន មេឃា ជាដើម។ ប្រសិនបើ ពេជ្រ សម្បត្តិ បានប្រកួតជាមួយជើងខ្លាំងនេះ ហើយទទួលបានជ័យជម្នះ នោះសមត្ថភាពរបស់គេនឹងកាន់តែកើនឡើង បទពិសោធកាន់តែល្អ និងអាចឈរជាកីឡាករចំណាត់ថ្នាក់លេខ១នៅក្នុងទម្ងន់នេះ។
តាមការគ្រោងទុក ពេជ្រ សម្បត្តិ ត្រូវឆ្លងកាត់ជើងខ្លាំងទាំងនោះនាពេលដ៏ខ្លីខាងមុខនេះ។ កាលពីខែមករា ដើមឆ្នាំ២០២៣ អ្នកគាំទ្រដឹងហើយថា ពេជ្រ សម្បត្តិ និង ឈុត សេរីវ៉ាត់ថង បានប្រកួតស្មើគ្នាក្នុងកម្មវិធីប្រកួត១ទឹកមាន៩នាទីដោយពេលនោះគ្មានអ្នកសន្លប់។ ដូច្នេះនៅមិនទាន់ច្បាស់ថា នរណាពិតជាជើងខ្លាំងពិតប្រាកដ។ ចាំមើល ប្រសិនបើអ្នកទាំងពីរជួបគ្នា៣ទឹក ឬ៥ទឹក តើនរណាឈ្នះ។
នៅក្នុងខែមីនានេះ ពេជ្រ សម្បត្តិ ត្រូវជួបនឹងរៀមច្បងពូកែល្បិច ឃីម បូរ៉ា ដើម្បីដណ្តើមខ្សែក្រវាត់មួយ។ គូនេះច្បាស់ណាស់នឹងធ្វើឲ្យកក្រើកសង្វៀន និងទទួលបានការគាំទ្រខ្លាំងបំផុតក្នុងចំណោមគូប្រកួតល្បីៗ។
បន្ទាប់មក ពេជ្រ សម្បត្តិ ត្រូវប្រកួតជាមួយអ្នកលេងរន្ទះជើង លី ចំរើន (អតីត អេលីត ចំរើន) នាខែមេសាខាងមុខ ដើម្បីដណ្តើមពានលោកស្រី ទ្រី ដាណា។ លី ចំរើន ជាម្ចាស់ខ្សែក្រវាត់មាសនៅ PNN ហើយជាកីឡាករម្នាក់ដែលទាត់ជើងបានល្អណាស់។
ចំណែក ការប៉ះ ប៉ឹត សង្ឃឹម, អេលីត សាន់ និង ម៉ឺន មេឃា នៅមិនទាន់ច្បាស់ឡើយ ហើយអាចនឹងមិនអាចប៉ះគ្នាអាស្រ័យលើទម្ងន់ និងភាពជិតស្និទ្ធ ខណៈ ម៉ឺន មេឃា កូនប្រុសរបស់លោក អេ ភូថង កំពុងសម្ងំហ្វឹកហាត់វ៉ូវីណាមត្រៀមប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ជាមួយគ្នានេះ ក៏មានកីឡាករគុនខ្មែរមួយចំនួនទៀតក្នុងប្រភេទទម្ងន់៦០គីឡូក្រាមដែលអាចប្រកួតជាមួយ ពេជ្រ សម្បត្តិ ប៉ុន្តែអ្វីដែលអ្នកគាំទ្រចង់ឃើញពិតប្រាកដនោះគឺ ក្របីព្រៃរូបនេះប្រកួតជាមួយកីឡាករបរទេសខ្លាំងៗឲ្យបានច្រើនដើម្បីឈានទៅរកការប្រកួតសង្វៀនលំដាប់ពិភពលោក៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?