Connect with us

កីឡា

គ្រូ​​​ព្រះ​​ខ័ន​​រាជ​​ស្វាយ​រៀង​​ទន្ទឹង​​រង់​ចាំ​​​ជំនួប​​ដ៏​​តឹង​​តែង​​ជា​​មួយ​​​ណាហ្គាវើលដ៍​​​ថ្ងៃ​​សៅរ៍​​នេះ

បានផុស

នៅ

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នឹង​បើក​ទ្វារ​កីឡដ្ឋាន​ស្តាត​ចាស់​ទទួល​ស្វាគមន៍​​ភ្ញៀវ​ល្អ ណាហ្គាវើលដ៍ ​វេលា​ម៉ោង៦:៣០​នាទី​ល្ងាច ថ្ងៃ​សៅរ៍ ទី​៤ ខែ​មីនា សម្រាប់​ការ​ប្រកួត​​​ខេមបូឌានលីគ​ខាប់ ឆ្នាំ​២០២៣​ សប្តាហ៍​ទី​៤​ផ្សាយ​ផ្ទាល់​តាម​ផេក«កម្ពុជា​ថ្មី»។

ការ​ប្រកួត​ថ្ងៃ​សៅរ៍​​នេះ​ជា​ការ​ប្រកួត​​សប្តាហ៍​ទី​៣​របស់ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ទាប់​ពី​បាន​ឆ្លង​កាត់​ការ​ប្រកួត​២​លើក​ក្នុង​នោះ​ឈ្នះ១ និង​ចាញ់​១។ បើក​ឆាក​ក្លឹប​មាន​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង​បាន​ចាញ់​ជើង​ឯក​ឆ្នាំ​ចាស់ ​ភ្នំពេញ​ក្រោន ១-០ មុន​ពេល​ទទួល​បាន​ជ័យជម្នះ ០-៥ លើ​អង្គរថាយហ្គឺរ​ក្នុង​សប្តាហ៍​ទី២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣​ប្រកួត​កន្លង​ទៅ ណាហ្គាវើលដ៍​ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ​ដោយ​ឈ្នះ​ទាំង​៣​ប្រកួត ​មាន​៩​ពិន្ទុ​ពេញ កំពុងឈរ​លើ​កំពូល​តារាង​ពូល B។ សប្តាហ៍​ទី១ ពួក​គេ​បាន​ឈ្នះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៣-០, សប្តាហ៍​ទី​២ ឈ្នះអាយអេសអាយ ដង្កោ​សែន​ជ័យ ១-៣ និង សប្តាហ៍​ទី​៣ ឈ្នះ សូលទីឡូអង្គរ ៦-០។

ជុំ​វិញ​ការ​ប្រកួត​នេះ លោក Conor Nester គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ប្រាប់«កម្ពុជា​ថ្មី»​ថា ៖«យើង​​ពិត​ជា​ទន្ទឹង​រង់ចាំ​នូវ​ជំនួប​ដ៏​តឹង​តែ​ង​ខ្លាំង​នេះ។ ណាហ្គាវើលដ៍​បានចាប់​ផ្តើម​ហ្វឹក​ហាត់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២​មក​ម្ល៉េះ ហើយ​យើង​បាន​ឃើញ​ការ​ប្រកួត​​របស់​ពួក​គេ​កន្លង​មកគឺ​ ពិត​ជា​​ត្រៀម​​ខ្លួន​បាន​ល្អ​ណាស់។ ដូច្នេះ​យើង​ត្រូវ​តែ​ប្រឹង​ប្រែង​ខ្លាំង​បំផុត​​ឲ្យ​អស់​ពី​សមត្ថភាព​សម្រាប់​ការ​ប្រកួត​ថ្ងៃ​សៅរ៍​នេះ»។

ទោះ​បី​ជា​យ៉ាង​ណា ​ក្រុម​ទាំង​ពីរ​​អាច​នឹង​មាន​ការ​ប្រែ​ប្រួល​ខ្លះ​បន្ទាប់​ពី​សមាជិក​មួយ​ចំនួន​ជាប់​ភារកិច្ច​ជា​មួយ​ជម្រើស​ជាតិ​កម្ពុជា​អាយុ​២២​ឆ្នាំ​ដើម្បី​ត្រៀម​ស៊ីហ្គេមលើក​ទី​៣២។ ព្រះ​ខ័ន​រាជ​ស្វាយរៀង​មានសមាជិក​៦​រូប​ និង​ណាហ្គាវើលដ៍​មាន​៣​រូប​ជាប់​ទៅ​ជម្រើស​ជាតិ U22 ឆ្នាំ​៕

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម