កីឡា
U-22 កម្ពុជា នឹងចូលរួមប្រកួតពាន Merlion Cup នៅសិង្ហបុរី មុនស៊ីហ្គេម ២០២៣ មកដល់
ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២២ ឆ្នាំ ត្រូវបានដឹងថានឹងចូលរួមប្រកួតពានរង្វាន់មួយនៅប្រទេសសិង្ហបុរី ដែលមានឈ្មោះ Merlion Cup ខណៈវាជាការវិលត្រលប់មកវិញសម្រាប់ការប្រកួតលើកទី ៩ នៅចុងខែនេះ បន្ទាប់ពីពាននេះផ្អាកអស់រយៈពេល ៣ ឆ្នាំ។ នេះបើតាមការប្រកាសដោយសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី (FAS)។

ពាននេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៣ ការប្រកួតនឹងមានក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំកម្ពុជា, ហុងកុង, ម៉ាឡេស៊ី និងម្ចាស់ផ្ទះសិង្ហបុរី ចូលរួម។ ក្រៅពីសិង្ហបុរី និងម៉ាឡេស៊ី ក្រុមពីរផ្សេងទៀត នឹងចូលរួមក្នុងការប្រកួត Merlion Cup ជាលើកដំបូង។
ការប្រកួតនឹងមាន ២ ដំណាក់កាល ដោយក្រុមទាំងបួនត្រូវប្រកួតបើកឆាកនៅថ្ងៃសុក្រ ទី ២៤ ខែមីនា ឆ្នាំ ២០២៣។ ក្រុមដែលចាញ់នៅដំណាក់កាលទី ១ នឹងប្រកួតគ្នាយកចំណាត់ថ្នាក់លេខ ៣។ ការប្រកួតទាំង ៤ នឹងត្រូវលេងនៅកីឡដ្ឋាន Jalan Besar។

ការចាប់ឆ្នោតការប្រកួតផ្លូវការដើម្បីកំណត់ការប្រកួតនឹងធ្វើឡើងនៅថ្ងៃច័ន្ទ ទី ០៦ ខែមីនា ឆ្នាំ ២០២៣ ផ្សាយផ្ទាល់នៅលើទំព័រ YouTube របស់សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី (FAS)។
ពាននេះក៏អាចចាត់ទុកថាជាការត្រៀមខ្លួនសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជា ផងដែរ។
ពាននេះ បង្កើតឡើងជាលើកដំបូងនៅក្នុងឆ្នាំ ១៩៨២ ការប្រកួតដែលបានអញ្ជើញគឺជាកិច្ចការប្រចាំឆ្នាំរហូតដល់ឆ្នាំ ១៩៨៦ ហើយបានឃើញការចូលរួមពីក្រុមដែលខ្លាំងៗចំនួន ១៨ រួមមាន អូស្ត្រាលី អ៊ីរ៉ាក់ ចិន និងឈីលី នៅក្នុងការប្រកួតកន្លងមក។

ការប្រកួតលើកទី ៦ ត្រូវបានធ្វើឡើងក្នុងឆ្នាំ ១៩៩២ ដែលត្រូវបានឈ្នះដោយកូរ៉េខាងត្បូង។ ការប្រកួតចុងក្រោយគឺជាការប្រកួតមួយទល់នឹងក្រុម Liverpool ក្នុងឆ្នាំ ២០០៩។ គិតត្រឹមឆ្នាំ ២០១៩ ការប្រកួត Merlion Cup បានក្លាយជាការប្រកួតតាមក្រុមអាយុ ជាពិសេសសម្រាប់ក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ