កីឡា
មន្ទីរពេទ្យជាតិតេជោសន្តិភាព ប្រកាសពិនិត្យ និងព្យាបាលរបួសគ្រោះថ្នាក់សម្រាប់សកម្មភាពកីឡា ដោយឥតគិតថ្លៃជាផ្លូវការ
នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៣ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចេញសេចក្ដីជូនដំណឹងស្ដីពី ការមិនយកកម្រៃសេវាពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យតេជោសន្តិភាព នឹងត្រូវអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
សេចក្ដីជូនដំណឹងធ្វើឡើង ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការទទួលអនុវត្តប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ពីក្រសួងសុខាភិបាល។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានប្រកាសជម្រាបជូនដំណឹងដល់គ្រប់សហព័ន្ធកីឡាជាតិ កីឡាករ កីឡាការិនី ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធទាំងអស់ឲ្យបានជ្រាបថា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ គ្រប់កីឡាករ-កីឡាការិនី ឬអ្នកហាត់លេងកីឡាទាំងអស់ ដែលធ្វើសកម្មភាពអប់រំកាយ និងកីឡាគ្រប់ប្រភេទ ហើយមានបញ្ហាសុខភាព ក៏ដូចជាមានគ្រោះថ្នាក់ និងរងរបួសផ្សេងៗ សូមអញ្ជើញទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យ តេជោសន្តិភាព ដោយមិនយកកម្រៃលើសេវាពិនិត្យ និងព្យាបាលឡើយ។
សូមបញ្ជាក់ថា មន្ទីរពេទ្យជាតិ តេជោសន្តិភាព មានអាសយដ្ឋាននៅភូមិបឹងតាមោក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» នឹងក្លាយជាមន្ទីរពេទ្យដ៏ធំជាងគេនៅកម្ពុជា ដោយមានបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដារ អាចផ្តល់សេវាព្យាបាលគ្រប់ផ្នែកទាំងអស់ ដែលមានគ្រែសម្រាកព្យាបាលដល់ទៅជិត ១ ម៉ឺនគ្រែ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?