កីឡា
នៅអាស៊ាន មានតែក្បាច់គុនរបស់ខ្មែរ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ចូលក្នុងបញ្ជីពិភពលោក
ក្បាច់គុនបុរាណចំនួន៣ នៅតំបន់អាស៊ីអាគ្នេយ៍ត្រូវបានដាក់បញ្ចូល ក្នុង«បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្កការយូណេស្កូ (UNESCO) គឺ គុនល្បក្កតោ សីលាម៉ាឡាយូ និងបញ្ចសីលា។
គុនល្បុក្កតោ (Kun Lbokator)
គុនល្បក្កតោ ដែលជាក្បាច់គុនបុរាណ និងអត្តសញ្ញាណជាតិរបស់កម្ពុជាត្រូវបានអង្គការយូណេស្កូបានទទួលស្គាល់ជាផ្លូវការកាលពីឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។ ក្រោមកិច្ចប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ គុនល្បុក្កតោដ៏ចំណាស់របស់ខ្មែរ ត្រូវបានចុះក្នុង «បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ» របស់អង្គការយូណេស្កូ កាលពីកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបី លើកទី១៧ នៅក្រុង Rabat ប្រទេសម៉ារ៉ុក នារាត្រីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

គុនល្បុក្កតោ ត្រូវបានដាក់ឲ្យប្រកួតក្នុងកីឡាស៊ីហ្គេម លើកដំបូងក្នុងឆ្នាំ២០២៣នេះ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សីលាម៉ាឡាយូ (Silat Melayu)
គុនលាម៉ាឡាយូ ជាក្បាច់គុនបុរាណ និងអត្តសញ្ញាណជាតិរបស់ប្រទេសម៉ាឡេស៊ី ត្រូវបានអង្គការយូណេស្កូបានទទួលស្គាល់ជាផ្លូវការ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅប្រទេសកូឡុំប៊ី។ ក្បាច់គុននេះត្រូវបានដាក់ឲ្យប្រកួតក្នុងកីឡាស៊ីហ្គេម តាំងពីឆ្នាំ១៩៨៧ និងកីឡាទ្វីបអាស៊ី ឆ្នាំ២០១៨។

បញ្ចសីលា (Pencak Silat)
គុនបញ្ចសីលា ដែលជាក្បាច់គុនបុរាណ និងអត្តសញ្ញាណជាតិរបស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ដំណាលគ្នាជាមួយក្បាច់គុនរបស់ម៉ាឡេស៊ីដែរ។ ក្បាច់គុននេះត្រូវបានដាក់ឲ្យប្រកួតក្នុងកីឡាស៊ីហ្គេម តាំងពីឆ្នាំ១៩៨៧ និងកីឡាទ្វីបអាស៊ី ឆ្នាំ២០១៨។ សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅលើទឹកដីប្រទេសកម្ពុជាក៏មានការប្រកួតកីឡាបញ្ចសីលានេះដែរ៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?