Connect with us

កីឡា

ចំណាយពេល ៤០៤ ថ្ងៃ ទីបំផុត ចាន់ វឌ្ឍនាកា ត្រលប់មកជាន់ទីលានវិញជាផ្លូវការ

បានផុស

នៅ

ខ្សែប្រយុទ្ធ​ដ៏​មាន​ប្រជាប្រិយភាព​កម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា បាន​វិល​ត្រលប់​មក​បង្ហាញខ្លួន​នៅ​លើ​ទីលាន​សាជាថ្មី​វិញ​ហើយ បន្ទាប់ពី​អវត្តមាន​ជាង ១ ឆ្នាំ ដោយសារ​បញ្ហា​របួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​វិល​ត្រលប់​មកវិញ​របស់ ចាន់ វឌ្ឍនាកា គឺ​នៅ​ក្នុង​ការ​ប្រកួត​ផ្លូវការ នៃ​ពានរង្វាន់​ខេម​បូ​ឌាន​លីគ​ខាប់ (Cambodian League Cup) ឆ្នាំ ២០២៣ ជំនួប​រវាង​បឹងកេត ទល់នឹង សមាគម​កីឡាបាល់ទាត់​កងយោធពលខេមរភូមិន្ទ ឬ ទ័ព លើ​ទឹកដី នៃ​កីឡដ្ឋាន​ខេម​បូ​ឌាន​អែ​វ៉េ កាលពី​រសៀល​ថ្ងៃ​ទី ០៥ ខែ​មីនា ឆ្នាំ ២០២៣។

វឌ្ឍនាកា បាន​ចូល​ប្រកួត​វិញ​នាម​ជា​កីឡាករ​ផ្លាស់ប្ដូរ​ចូល នៅ​នាទី ៦២ ជំនួស​កីឡាករ សាន គីមហេង ពេល​ដែល​ក្លិប​កំពុង​ត្រូវ​បាន ទ័ព នាំមុខ ២-៣។ ក្នុង​រយៈពេល​ជាង ៣០ នាទី ដែល​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​សម្បូរ​ទៅ​ដោយ​កីឡាករ​យុវជន វឌ្ឍនាកា បាន​នាំ​ក្រុម​ត្រលប់​មក​វាយបក​យកឈ្នះ​វិញ ជាពិសេស​គ្រាប់​បាល់​ចុង​ម៉ោង​គេ​បញ្ជូន​ដោយ​ផ្ទាល់​ចេញពី​បាល់​ជ្រុង ជួយ​ឲ្យ​យក​ឈ្នះ ៤-៣។

ការ​ត្រលប់​មក​បង្ហាញខ្លួន​វិញ​នេះ ធ្វើ​ឲ្យ ចាន់ វឌ្ឍនាកា បាន​ជាន់​ទីលាន​ជាថ្មី​បន្ទាប់ពី​អាក់ខាន​ប្រកួត គិត​ជា​ថ្ងៃ​ស្មើនឹង ៤០៤ ថ្ងៃ ឬ ១ ឆ្នាំ ១ ខែ និង ៨ ថ្ងៃ។

ក្រោយ​បាន​បង្ហាញ​ខ្លួន វឌ្ឍនាកា បាន​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​ផ្លូវការ​របស់​ខ្លួន​ថា ៖ «មិនមែន​ជា​ពេល​វេលា​ល្អ​ឥតខ្ចោះ ប៉ុន្តែ​ជា​ពេល​ចាប់ផ្ដើម និង​ជា​ពេលវេលា​ជួយ​ដាស់តឿន​ក្រុម អរគុណ​គ្រប់គ្នា​សម្រាប់​ថ្ងៃនេះ»។ តាមរយៈ​ការ​បង្ហោះ​នេះ អ្នកគាំទ្រ​ជាច្រើន ក៏បាន​ចូល​ទៅ​សម្ដែង​ការ​ស្វាគមន៍​ការ​វិល​ត្រលប់​មកវិញ​ផង​ដែរ។

សូម​រំលឹក​ថា ចាន់ វឌ្ឍនាកា បាន​រង​របួស​នៅ​ក្នុង​ជំនួប​ជាមួយ​វិសាខា ក្នុង​ពានរង្វាន់ Prince Beer Pre-season Cup នា​ថ្ងៃ​ទី ២៦ ខែ​មករា ឆ្នាំ ២០២២ នៅ​កីឡដ្ឋាន​ព្រី​នស៍ និង​ត្រូវ​បាន​ដឹង​ថា ជា​របួសធ្ងន់​បំផុត ដែល​គេ​ហៅថា ACL ពោល​គឺ​ដាច់​សរសៃ​ជង្គង់​ខាងស្ដាំ។

រយៈពេល​នោះ​វា​បាន​ធ្វើ​ឲ្យ ចាន់ វឌ្ឍនាកា អវត្តមាន​ពី​ទីលាន​គ្រប់​ការ​ប្រកួត​ទាំងអស់​រយៈពេល​មួយ​រដូវ​កាល​ពេញ ទាំង​ក្លិប ក៏ដូចជា​ជម្រើស​ជាតិ៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម១០ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២៣ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២២ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម