Connect with us

កីឡា

រឿងសំខាន់មួយចំនួនអ្នកគួរដឹងពីពាន AFC U-20 Women’s ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី ៨

បានផុស

នៅ

នៅ​សល់​តែ ២ ថ្ងៃ​ទៀត ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់​នារី​ប្រចាំ​ទ្វីប​អាស៊ី អាយុ​ក្រោម ២០ ឆ្នាំ (AFC U-20 Women Asian Cup 2024 Qualifiers Round) នឹង​ចាប់ផ្ដើម ដែល​ការ​ប្រកួត​នេះ​នឹង​ធ្វើឡើង​នៅ​លើ​ទឹកដី​កម្ពុជា នាម​ជា​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​ពូល G។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា នឹង​ត្រូវ​ទទួល​ស្វាគមន៍​ក្រុម U-20 នារី​ម៉ាឡេស៊ី និង U-20 នារី​មី​យ៉ាន់​ម៉ា បន្ទាប់ពី​ក្រុម U-20 នារី​ប៉ា​គី​ស្ថាន បាន​ដក​ខ្លួន​ចេញពី​ការ​ប្រកួត​កាលពី​ពេល​ថ្មីៗ​នេះ។ មុន​ការ​ប្រកួត​មក​ដល់ កម្ពុជា​ថ្មី សូម​បង្ហាញ​នូវ​រឿង​សំខាន់​មួយ​ចំនួន​ដែល​អ្នកគាំទ្រ​គួរ​ដឹង​ពី​ពានរង្វាន់​នេះ។

១.ជា​ការ​ប្រកួត​បាល់ទាត់​នារី​កម្រិត​អន្តរជាតិ​លើកដំបូង​នៅ​កម្ពុជា ៖

ការ​ប្រកួត​ពានរង្វាន់​ដដែល​ខាង​លើ​នេះ គឺជា​ការ​ប្រកួត​បាល់ទាត់​នារី កម្រិត​អន្តរជាតិ​ផ្លូវការ (​ប្រចាំ​ទ្វីប​អាស៊ី​) លើកដំបូង​ហើយ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដ្បិត​កន្លងមក​អ្នកគាំទ្រ​ធ្លាប់តែ​ឃើញ​ការ​ប្រកួត​បុរស ក្នុង​កម្រិត​ទ្វីប​អាស៊ី (AFC) និង​កម្រិត​តំបន់​អាស៊ាន (AFF)។

ដោយសារ​នេះ​ជា​លើក​ដំបូង លោក ប្រាក់ វុទ្ធី ដែល​ជា​គ្រូ​បង្វឹក​ក៏បាន​សំណូមពរ​អ្នកគាំទ្រ​ចូលរួម​ទស្សនា និង​លើកទឹកចិត្ត​ដល់​ក្រុម​នារី​កម្ពុជា​ផង​ដែរ។

២.កាលបរិច្ឆេទ និង​កម្មវិធី​ប្រកួត ៖

វគ្គ​ជម្រុះ នៃ​ពានរង្វាន់​នេះ នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ០៨ ខែ​មីនា ឆ្នាំ ២០២៣ ចំ​នឹង​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ។ U-20 នារី​កម្ពុជា នាម​ជា​ម្ចាស់ផ្ទះ នឹង​ប្រកួត​នៅ​ថ្ងៃ​បើក​ឆាក ជាមួយ​កម្មវិធី​ប្រកួត​ដូច​ខាង​ក្រោម ៖

-ថ្ងៃ​ទី ០៨ ខែ​មីនា ឆ្នាំ ២០២៣ ៖ U-20 នារី​កម្ពុជា Vs U-20 នារី​មី​យ៉ាន់​ម៉ា​

-ថ្ងៃ​ទី ១០ ខែ​មីនា ឆ្នាំ ២០២៣ ៖ U-20 នារី​ម៉ាឡេស៊ី Vs U-20 នារី​កម្ពុជា

-ថ្ងៃ​ទី ១២ ខែ​មីនា ឆ្នាំ ២០២៣ ៖ U-20 នារី​មី​យ៉ាន់​ម៉ា Vs U-20 នារី​ម៉ាឡេស៊ី

គ្រប់​ការ​ប្រកួត នឹង​ចាប់ផ្ដើម​នៅ​វេលា​ម៉ោង ៤ និង ០០ នាទី​រសៀល។

៣.ទីតាំង​ប្រកួត ៖

ការ​ប្រកួត នឹង​ធ្វើ​ឡើង​នៅ​លើ​កីឡដ្ឋាន​ស្មាត​អរ​អេស​អិន (Smart RSN Stadium) របស់​ក្លិប​ភ្នំពេញ​ក្រោន។ ការ​សេម្រេច​បែបនេះ បន្ទាប់ពី​កីឡដ្ឋាន​ធំៗ​របស់​កម្ពុជា​មួយ​ចំនួន​កំពុង​ស្ថិត​ក្នុង​ការ​ថែរក្សា និង​ជួសជុល​ដូចជា ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ (​កំពុង​ថែរក្សា​ស្មៅ​សម្រាប់​ត្រៀម​ស៊ី​ហ្គេម​), ពហុ​កីឡដ្ឋាន​ជាតិ (​ជួសជុល​ស្មៅ​ថ្មី​), កីឡដ្ឋាន​ព្រីស​ន៍ (​ជួសជុល​ស្មៅ​ថ្មី​)។

៤.ទូរទស្សន៍​ផ្សាយ​ផ្ទាល់ ៖

ស្ថានីយ​ទូរទស្សន៍ BTV News នឹង​ទទួល​សិទ្ធិ​ផ្សាយ​ផ្ទាល់​ការ​ប្រកួត​ទាំងអស់ រួម​ទាំង​ការ​ប្រកួត​ចុង​ក្រោយ ដែល​មិនមែន​ជា​ការ​ប្រកួត​របស់ U-20 នារី​កម្ពុជា ផង​ដែរ។

៥.តើ​គេ​ប្រកួត​រូបមន្ត​បែប​ណា​ខ្លះ?

ស្ថិត​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី ១ នេះ ការ​ប្រកួត​ដែល​វិល​ជុំ​ក្នុង​ពូល​ដែល​ទាំងអស់​មាន ៨ ពូល គឺ​ស្វែងរក​តែ ១ ក្រុម​ប៉ុណ្ណោះ ដើម្បី​ឡើង​ទៅ​ជុំ​ទី ២ ពោល​គឺ​ត្រូវតែ​ជា​ក្រុម​កំពូល​តារាង​ប្រចាំ​ពូល​ទាំង ៨។

ក្រុម​កំពូល​តារាង​ទាំង ៨ នឹង​ត្រូវ​ឡើង​ទៅ​ជុំ​ទី ២ ដោយ​នឹង​ធ្វើការ​បែង​ចេញ​ជា ២ ពូល​ទៀត ក្នុង​មួយ​ពូល​មាន ៤ ក្រុម ហើយ​យក​តែ ២ ក្រុម​ប៉ុណ្ណោះ ឡើង​ទៅ​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ នៅ​ឆ្នាំ ២០២៤។

៦.ជុំ​ផ្ដាច់ព្រ័ត្រ ធ្វើ​នៅ​ពេលណា?

ជុំ​ផ្ដាច់ព្រ័ត្រ នឹង​ធ្វើ​នៅ​ខែ​មីនា ឆ្នាំ ២០២៤ នា​ប្រទេស​អ៊ូ​បី​គី​ស្ថាន ហើយ​មាន​ក្រុម ៣ ផ្សេង​ទៀត អង្គុយ​ចាំ​រួច​ជាស្រេច​គឺ ជប៉ុន (​ក្រុម​ការពារ​តំណែង​ជើងឯក​), កូរ៉េខាងជើង (​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់​) និង​កូរ៉េខាងត្បូង (​ក្រុម​លេខ ៣ ឆ្នាំ​ចាស់​)៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម