កីឡា
U-20 នារីកម្ពុជា អាចយក ៣ពិន្ទុលើកដំបូងពី U-20 នារីមីយ៉ាន់ម៉ា បានដែរឬទេល្ងាចនេះ?
នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមជម្រើសជាតិនារីកម្ពុជា អាយុក្រោម ២០ឆ្នាំ នឹងបើកឆាកការប្រកួតរបស់ខ្លួន ក្នុងពានរង្វាន់បាល់ទាត់នារីប្រចាំទ្វីបអាស៊ី អាយុក្រោម ២០ឆ្នាំ (AFC U-20 Women Asian Cup 2024 Qualifiers Round) ប្រចាំពូល G ។
ការប្រកួតបើកឆាកនេះគឺ U-20 នារីកម្ពុជា ត្រូវជួបជាមួយ U-20 នារីមីយ៉ាន់ម៉ា នឹងធ្វើឡើងនៅវេលាម៉ោង ៤:០០នាទីរសៀល នាកីឡដ្ឋានស្មាតអរអេសអិន (Smart RSN Stadium) របស់ក្លិបភ្នំពេញក្រោន ដោយមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV News។
មុនការប្រកួតចាប់ផ្ដើមលោក ប្រាក់ វុទ្ធី គ្រូបង្វឹក U-20 នារីកម្ពុជា បានលើកឡើងថា៖ «ពួកយើងបានផ្ដោតអារម្មណ៍ និងមានការហ្វឹកហាត់មួយដ៏ល្អ។ យើងមិនអាចនិយាយពីលទ្ធផលមុនបានឡើយ ប៉ុន្តែប្រកួតទី១ យើងគិតថាវានឹងពិបាក យ៉ាងណាក៏ដោយ អ្វីៗក៏អាចកើតឡើងបានដែរ»។ លោកបានបន្ថែមទៀតថា មានការជឿជាក់លើស្មារតី និងឆន្ទះរបស់កូនក្រុម ហើយរំពឹងនឹងទទួលបានលទ្ធផលល្អប្រសើរ។
ដោយឡែកគ្រូបង្វឹករបស់ U-20 នារីមីយ៉ាន់ម៉ា លោកស្រី San San Thein បាននិយាយផងដែរថា៖ «ដោយសារកីឡាការិនីរបស់យើងភាគច្រើនជាសិស្ស ពួកគេកំពុងមមាញឹកនឹងការប្រលង ដូច្នេះវាពិបាកសម្រាប់ការរៀបចំក្រុមក្នុងព្រឹត្តិការណ៍នេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ពួកគេបានត្រៀមខ្លួនរួចរាល់ដើម្បីបង្កើតនូវលទ្ធផលដ៏ល្អ។ ពួកគេទីបំផុតបានជួបគូប្រជែងក្នុងតំបន់អាស៊ាន ហើយការរៀបចំរបស់ពួកគេបានរីកចម្រើន»។ លោកស្រីបានដាក់ក្ដីរំពឹងផងដែរថា នឹងព្យាយាមដើម្បីឆ្លងផុតវគ្គជម្រុះនេះ។
និយាយអំពីពានរង្វាន់នេះ ក្រុមនារីមីយ៉ាន់ម៉ា ធ្លាប់មានបទពិសោធចូលរួមប្រកួតជាញឹកញាប់ ជាពិសេសលើកចុងក្រោយ ឆ្នាំ២០១៩ បានឡើងទៅជុំផ្ដាច់ព្រ័ត្រ បើទោះបីជាចាញ់គ្រប់ការប្រកួតនៅជុំផ្ដាច់ព្រ័ត្រក៏ដោយ។
ដោយឡែកនារីកម្ពុជាវិញ នេះជាលើកដំបូងបង្អស់ដែលបានប្រកួតពានរង្វាន់នេះ ដ្បិតកីឡាការិនីមួយចំនួនធ្លាប់បានលេងត្រឹមពានកម្រិតអាស៊ាន កាលពីឆ្នាំទៅ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ