Connect with us

កីឡា

U-22 វៀតណាម និងឥណ្ឌូណេស៊ី ជម្រុះកីឡាករដំណាក់កាលទី ១ ត្រៀមស៊ីហ្គេម ២០២៣ នៅកម្ពុជាហើយ

បានផុស

នៅ

ក្រុម​ជម្រើស​ជាតិ U-22 វៀតណាម និង​ក្រុម​ជម្រើស​ជាតិ U-22 ឥណ្ឌូណេស៊ី បាន​បញ្ចប់​ការ​ធ្វើតេស្ត​កីឡាករ​រៀងៗ​ខ្លួន ក្នុង​ដំណាក់កាល​ទី ១ រួចរាល់​ហើយ ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រកួត​ព្រឹត្តិការណ៍​អាស៊ីអាគ្នេយ៍ លើក​ទី ៣២ ឆ្នាំ ២០២៣ នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– U-22 វៀតណាម ៖

U-22 វៀតណាម បាន​កោះហៅ​កីឡាករ​ចំនួន ៤១ នាក់ ចូលរួម​ការ​ធ្វើតេស្ត ដែល​បាន​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី ០១ ខែ​មីនា និង​បញ្ចប់​ថ្ងៃ​ទី ០៧ ខែ​មីនា ហើយ​នាម​ជា​ក្រុម​ការពារ​មេដាយ​មាស គេ​បាន​ជម្រុះ​កីឡាករ​ចំនួន ១៣ នាក់ ពី​បញ្ជី​ឈ្មោះ ៤១ នាក់ ដើម្បី​សម្រេច​ប្រមូល​កីឡាករ ២៨ នាក់ ចូលរួម​ដំណាក់កាល​ទី ២។

ដំណាក់កាល​ទី ២ របស់ U-22 វៀតណាម ចាប់ផ្ដើម​ពី​ថ្ងៃ​ទី ០៨ ដល់​ថ្ងៃ​ទី ១២ គ្រូ​បង្វឹក Troussier នឹង​បង្ហាញ​បន្ថែម​ទៀត​អំពី​ហ្គេម និង​យុទ្ធសាស្ត្រ​ដែល​អនុវត្ត​ចំពោះ​ក្រុម។

– U-22 ឥណ្ឌូណេស៊ី ៖

ក្នុង​ដំណាក់កាល​ជ្រើសរើស​កីឡាករ U-22 ឥណ្ឌូណេស៊ី បាន​ចាប់ផ្ដើម​ដំណាក់កាល​ទី ១ ដោយ​មាន​កីឡាករ ៣៤ នាក់​ចូលរួម ដែល​បាន​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី ០១ ខែ​មីនា និង​បញ្ចប់​ថ្ងៃ​ទី ០៨ ខែ​មីនា ក្រោយ​វៀតណាម ១ ថ្ងៃ។

U-22 ឥណ្ឌូណេស៊ី បាន​បញ្ចប់​ការ​បោះ​ជំរំ​ហ្វឹកហាត់​លើកដំបូង​របស់​ខ្លួន ដោយ​បាន​ជម្រុះ​កីឡាករ ១៧ នាក់ ពី​ចំណោម​កីឡាករ ៣៤ នាក់។ ក្រុម​នេះ នឹង​បន្ត​ការ​បោះជំរំ​ហ្វឹកហាត់ ជា​លើក​ទី ២ របស់​ពួកគេ​ឡើងវិញ នៅ​ថ្ងៃ​សុក្រ ទី ១០ ដល់​ថ្ងៃ​ទី ១៦ ខែ​មីនា ឆ្នាំ ២០២៣។

គ្រូ​បង្វឹក​លោក Indra Sjafri នឹង​ដឹកនាំ​កីឡាករ​ចំនួន ៣៤ នាក់​ម្ដង​ទៀត សម្រាប់​ដំណាក់កាល​ទី ២ ដោយ​មាន​បន្ថែម​កីឡាករ​ថ្មី​ចំនួន ១៧ នាក់​ផ្សេងទៀត​ដែល​សមត្ថភាព នឹង​ត្រូវ​បាន​កោះហៅ​ចូល ដើម្បី​ហ្វឹកហាត់​រួម​ជាមួយ​កីឡាករ ១៧ នាក់ ដែល​មិន​បាន​ជម្រុះ​ចេញ។

ត្រលប់​ទៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម លើក​ទី ៣១ ឆ្នាំ ២០២១ (​លើក​មក​ឆ្នាំ ២០២២) ក្រុម​ទាំងពីរ វៀតណាម និង​ឥណ្ឌូណេស៊ី សុទ្ធតែ​បាន​ឈរ​នៅ​លើ​ក្ដារ​បំពាក់​មេដាយ ដោយ U-23 វៀតណាម ទទួល​បាន​មេដាយ​មាស ស្រប​ពេល U-23 ឥណ្ឌូណេស៊ី ទទួល​បាន​មេដាយ​សំរឹទ្ធ៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម