Connect with us

កីឡា

ជើង​​ខ្លាំង​​លេខ​១​​បី​ស្ត្រី​​បាន​​រថយន្ត​​ជា​​មន្ត្រី​​សាលាខណ្ឌ​ទួលគោក និង​ជាអ្នក​ចេះ​សមាធិ​

បានផុស

នៅ

លោក យិន សំអុល បាន​ធ្វើ​ឲ្យ​មហា​ជន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ពេល​លោក​បាន​បី​ស្ត្រី​ជា​ទី​ស្រឡាញ់​ក្នុង​ឱកាស​«ទិវា​អន្តរជាតិ​៨​មីនា» និង​បាន​ក្លាយ​ជា​ជយលាភី​លេខ​១​ទទួល​បាន​រថយន្ត​១​គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​ក្លាយ​ជា​ម្ចាស់​រថយន្ត​១​គ្រឿង លោក យិន សំអុល ត្រូវ​បាន​រដ្ឋបាល​ខណ្ឌ​ទួល​គោក​អបអរសាទរ។ រដ្ឋបាល​ខណ្ឌ​ទួល​គោល​បាន​លើក​ឡើង​ថា លោក យិន​ សំអុល ​ជា​ប្រធានការិយាល័យសេដ្ឋកិច្ច​ ទទួលចំណាត់ថ្នាក់លេខ១ បានឡាន១គ្រឿង ពីក្រុមហ៊ុន Boostrong សម្រាប់​ការតស៊ូ អត់ទ្រាំ មិនងាយមានអ្នកអាចធ្វើបាន ក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងបុរសលើកបីស្រ្តីបានយូរបំផុត​ ​បីដោយ​សេចក្ដីពេញចិត្ត បីដោយសេចក្ដីស្រលាញ់ពេញបេះដូង។ ប្រើរយៈពេលអស់៨ម៉ោង នៅមុខមហោស្រពទីក្រុងកោះពេជ្រ»។

បើក្រឡេក​មើល​ពី​ប្រវត្តិ​ដើម លោក យិន សំអុល ជា​បុគ្គល​ដែល​ធ្លាប់​បានបួស​ជាព្រះ​សង្ឃ​វត្តស្វាយ​ពពែ​ និងជាអាចារ្យក្មេងផងដែរ។ កត្តា​នេះ​អាច​យល់​បាន​ថា លោក​មិន​ត្រឹម​តែ​មាន​សុខភាព​កាយ​ល្អ មាំមួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ក៏​មាន​ស្មារតី​រឹង​មាំ​ល្អ​ដែរ​ ដោយសារ​លោក​ធ្លាប់​បួស​រៀន​​​ធ្វើ​«សមាធិ»។ ​ដូច្នេះ​ការ​បច្ចេកទេស​ធ្វើ «សមាធិ»តាំង​ស្មារតី​ជា​ចំណុច​សំខាន់​ដែល​ជួយ​ឲ្យ​លោក​ទ្រាំ​បី​ស្ត្រី​ជា​ទី​ស្រឡាញ់​រហូត​ដល់​៨​ម៉ោង៕ឮ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ៩ វិនាទី មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៧ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម