កីឡា
Ronaldo ទាត់ដប និងគប់ស្លាកដៃប្រធានក្រុម ខណៈអ្នកគាំទ្រគូប្រកួតស្រែកហៅឈ្មោះ Messi
Cristiano Ronaldo មិនសប្បាយចិត្តនៅពេលដែលក្លិប Al Nassr ចាញ់ការប្រកួតសំខាន់ក្នុងលីគ Saudi Pro League ហើយបានទទួលការជេរប្រមាថ។
Al Nassr បានប្រកួតជាមួយក្លិប Al Ittihad មុនពេល Romarinho បានទាត់ចូលដើម្បីបញ្ជូនក្រុមរបស់ Ronaldo ឱ្យចាញ់។ វាមានន័យថាក្រុម Jeddah ត្រូវបានទម្លាក់ចេញពីចំណាត់ថ្នាក់កំពូលដោយគូប្រជែងរបស់ពួកគេ ហើយ Ronaldo បានបាត់បង់ភាពកំពុងល្អរបស់ខ្លួន។
ក្លិប Al Ittihad គឺជាគូប្រជែងដ៏ធំបំផុតមួយរបស់ក្លិប Al Nassr បន្ទាប់ពីចប់ការប្រកួត ភាពមិនសប្បាយចិត្តបានកើតឡើងចំពោះអតីតតារាឆ្នើម Manchester United ដែលបានហែកខ្សែដៃប្រធានក្រុមរបស់ខ្លួនចេញ ខណៈដែលគេដើរសំដៅទៅបន្ទប់ផ្លាស់សម្លៀកបំពាក់។
ទោះបីជាមិត្តរួមក្រុមរបស់គេព្យាយាមលួងក៏ដោយ ក៏កីឡាករវ័យ ៣៨ឆ្នាំរូបនេះបានគ្រវីក្បាលចេញ ហើយបានបោះដបទឹក។
វាមិនមែនជាការបង្ហាញទម្រង់លេងដ៏អស្ចារ្យពីម្ចាស់ជ័យលាភី Ballon d’Or ៥សម័យកាល ដែលអាចរកឱកាសស៊ុតបាល់បញ្ចូលទីបានតែមួយគ្រាប់ប៉ុណ្ណោះ ពេញការប្រកួតទាំងមូល។
Ronaldo បានងាកទៅអបអរអ្នកគាំទ្រដែលនៅឆ្ងាយ ខណៈដែលសំឡេងស្រែកថា ‘Lionel Messi’ អាចត្រូវបានបន្លឺឡើងជុំវិញកីឡដ្ឋាន King Abdullah Sports City។
កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះត្រូវបានគេឃើញគ្រវីក្បាលដោយកំហឹង មុនពេលទាត់ដបទឹកចំនួន ៥ដបដាក់នៅលើផ្លូវរបស់គេចេញពីទីលាន។
នេះគឺជាការបរាជ័យលើកទី២ ហើយក្នុងយុទ្ធនាការលីគរបស់ Al Nassr ខណៈដែល Ronaldo ឥឡូវនេះបានបរាជ័យក្នុងការស៊ុតបញ្ចូលទីក្នុង ២ប្រកួតចុងក្រោយរបស់គេ។
ខ្សែប្រយុទ្ធជើងចាស់រូបនេះមានទម្រង់លេងយ៉ាងល្អ ដោយស៊ុតបញ្ចូលទីបាន៨គ្រាប់ក្នុងការប្រកួត៥លើក ប៉ុន្តែលទ្ធផលនេះបានបន្សល់ទុកនូវសំណួរជុំវិញការប្រជែងដណ្តើមពានរបស់ក្រុមអារ៉ាប៊ីសាអូឌីត។ Al Nassr កំពុងស្វែងរកជើងឯក Saudi Pro League ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល ៤ ឆ្នាំ។
និយាយបន្ទាប់មក Ronaldo បានសរសេរលើ Twitter ថា “ខកចិត្តនឹងលទ្ធផល ប៉ុន្តែយើងនៅតែផ្តោតលើរដូវកាលរបស់យើង និងការប្រកួតខាងមុខ។ សូមអរគុណអ្នកគាំទ្រ Al Nassr សម្រាប់ការគាំទ្ររបស់អ្នក យើងដឹងថាយើងអាចពឹងផ្អែកលើអ្នកបាន”។
Ronaldo និងក្រុមគ្រួសារហាក់ដូចជាកំពុងរស់នៅក្នុងជីវិតថ្មីរបស់ពួកគេនៅក្រៅទីលាន ប៉ុន្តែដៃគូរបស់កីឡាកររូបនេះបានបង្ហោះវីដេអូដែលកូនស្រីរបស់ពួកគេរៀនភាសាអារ៉ាប់៕
ប្រភព ៖ talksport.com
អត្ថបទ ៖ មន្នីរ័ត្ន


-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច