កីឡា
ប្រវត្តិសាស្ត្រថ្មី U20 នារីកម្ពុជា ឈ្នះ U20 នារីម៉ាឡេស៊ី ០-១ ជម្រុះជើងឯកនារីអាស៊ី AFC U20
ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ (U20) ទទួលបានជ័យជម្នះដោយលទ្ធផល ០-១ លើក្រុមកីឡាការិនីជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម២០ឆ្នាំ (U20) ក្នុងការប្រកួតសន្សំពិន្ទុពូល G វគ្គជម្រុះជុំទី១ ជើងឯក 2024 AFC U-20 Women’s Asian Cup។

សម្រាប់ការប្រកួតទាំងពីរវគ្គ ក្រុមម្ចាស់ផ្ទះនារីកម្ពុជា និងម៉ាឡេស៊ី មានឱកាសសម្រុកគ្នាទៅវិញទៅមក ហើយមើលទៅបច្ចេកទេសមិនលើសខ្វះគ្នាប៉ុន្មានឡើយ។ នៅវគ្គទី១គ្មានគ្រាប់បាល់កើតឡើងទេ ប៉ុន្តែនៅវគ្គទី២ដល់នាទី៩០+៤ទៅហើយទៅកម្ពុជាបំប៉ោងគ្រាប់បាល់ជយ័ជម្នះ។

១គ្រាប់ដែលនាំឲ្យកម្ពុជាទទួលបានជ័យជម្នះនៅចុងម៉ោងនេះធ្វើបានសម្រេចដោយកីឡាការិនីលេខ១៤ ទុន គឹមហុង។ ជ័យជម្នះនេះបានបង្កើតកំណត់ត្រា និងប្រវត្តិសាស្ត្រថ្មីមួយរបស់ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជាក្នុងកម្រិតអាស៊ី បន្ទាប់ពីបាល់ទាត់នារីត្រូវបានអភិវឌ្ឍឡើងនាប៉ុន្មានឆ្នាំចុងក្រោយ។

សូមបញ្ជាក់ថា ពេលនេះ ក្រុម U20 នារីកម្ពុជាបានបញ្ចប់ភារកិច្ចក្នុងការប្រកួតសន្សំពូល G ហើយ ដោយរកបាន៣ពិន្ទុពីការឈ្នះ១ និងចាញ់១ដែលប្រកួតដំបូងចាញ់ U20 មីយ៉ាន់ម៉ា ដោយលទ្ធផល ២-០។ ក្រុម U20 ម៉ាឡេស៊ី នឹងត្រូវប្រកួតជាមួយ U20 មីយ៉ាន់ម៉ា នៅថ្ងៃទី១២ ខែមីនាដើម្បីរកក្រុម១ឡើងទៅវគ្គបន្ត៕





អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?