កីឡា
គ្រូ U-20 នារីម៉ាឡេស៊ី ថា ពិបាកទទួលយកគ្រាប់បាល់ចុងម៉ោងរបស់ U-20 កម្ពុជា ដែលយកឈ្នះក្រុមលោក
ក្រុមជម្រើសជាតិនារីម៉ាឡេស៊ីអាយុក្រោម ២០ ឆ្នាំ បានរងបរាជ័យដោយលទ្ធផល ០-១ ក្រោមថ្វីជើងម្ចាស់ផ្ទះក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម ២០ ឆ្នាំ ក្នុងពានរង្វាន់បាល់ទាត់នារីប្រចាំទ្វីបអាស៊ី អាយុក្រោម ២០ ឆ្នាំ (AFC U-20 Women Asian Cup 2024 Qualifiers Round) ប្រចាំពូល G កាលពីម្សិលមិញ។

១ គ្រាប់ ដែលនាំឲ្យ U-20 នារីកម្ពុជា ទទួលបានជ័យជម្នះនៅចុងម៉ោង ធ្វើបានសម្រេចដោយកីឡាការិនី ទុន គឹមហុង ដែលបានបង្កើតកំណត់ត្រា និងប្រវត្តិសាស្ត្រថ្មីមួយរបស់ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជាក្នុងពានរង្វាន់កម្រិតអាស៊ី បន្ទាប់ពីបាល់ទាត់នារីត្រូវបានអភិវឌ្ឍន៍ឡើងនាប៉ុន្មានឆ្នាំចុងក្រោយ។

យ៉ាងណាមិញជាមួយនឹងបរាជ័យរបស់ U-20 ម៉ាឡេស៊ី គ្រូបង្វឹករបស់គេផ្ទាល់ហាក់មានការសោកស្ដាយ និងពិបាកទទួលយក ប៉ុន្តែក៏សរសើរពីការខិតខំរបស់កូនក្រុមដែលធ្វើបានល្អផងដែរ។

លោក Cameron Ng បាននិយាយក្រោយចប់ការប្រកួតថា ៖ «ពិតណាស់ យើងខកចិត្តដែលបានរងបរាជ័យ ប៉ុន្តែខ្ញុំគិតថាកីឡាការិនីយើងលេងបានល្អណាស់ ពួកគេបានផ្ដល់ឲ្យទាំងអស់សម្រាប់ការប្រកួត ហើយការរបូតគ្រាប់បាល់នៅចុងម៉ោងគឺវាពិតជាពិបាកនឹងទទួលយក ប៉ុន្តែនេះគឺជាបាល់ទាត់»។

ចំពោះ U-20 នារីកម្ពុជាវិញ បើទោះបីជាបានយកឈ្នះ U-20 ម៉ាឡេស៊ី ប៉ុន្តែឱកាសឡើងវគ្គបន្តបានអស់បាត់ទៅហើយ បន្ទាប់ពីគិតរូបមន្ត Head to Head គឺចាញ់ U-20 មីយ៉ាន់ម៉ា ដែលកំពុងសល់ ១ ប្រកួតក្នុងដៃថែមទៀត។ ដូច្នេះទោះបីជាប្រកួតចុងក្រោយ ម៉ាឡេស៊ី ឈ្នះ មីយ៉ាន់ម៉ា ក៏ កម្ពុជា មិនអាចគ្រប់គ្រាន់ដើម្បីឡើងវគ្គបន្តបានដែរ។
ក្រុម U20 ម៉ាឡេស៊ី នឹងត្រូវប្រកួតជាមួយ U20 មីយ៉ាន់ម៉ា នៅថ្ងៃទី ១២ ខែមីនា ដើម្បីរកក្រុម ១ ឡើងទៅវគ្គបន្ត៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?