Connect with us

កីឡា

ធន់​ ផានិត​ ជា​​បេក្ខភាព​លេច​​ធ្លោ​សម្រាប់​​​ខ្សែ​ក្រវាត់​​ខារ៉ាបាវ​​រដូវ​​កាល​​ថ្មី​

បានផុស

នៅ

កូន​សិស្ស​របស់​លោក​គ្រូ​ ធន់ សុភា គឺ ធន់ ផានិត ជា​បេក្ខភាព​ឈាន​មុខ​គេ​ម្នាក់​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ខ្សែ​ក្រវាត់​ខារ៉ាបាវ​រដូវ​កាល​ថ្មី ឆ្នាំ​២០២៣ ​ដែល​នឹង​ចាប់​ផ្តើម​បើក​យុទ្ធនាការ​​ល្ងាច​ម៉ោង​៦ ថ្ងៃ​អាទិត្យ ទី​១២ ខែ​មីនា​នេះ​។

ធន់ ផានិត (ក្រហម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជើង​ខ្លាំង​​គុន​ខ្មែរ​ទម្ងន់​៥៧​គីឡូក្រាម​ទាំង​៤​រូប​មាន អតីត​បេក្ខភាព​រដូវ​កាល​មុន ធន់ ផានិត ខ្លាកំណាច​ ពេជ្រ ប៊ុន​សិទ្ធ ​ជើង​ខ្លាំង​ឡើង​ជើង​ថ្មី ហុង សុវណ្ណចាន់សុធី និង​​អ្នក​មាន​បទ​ពិសោធ​ច្រើន សេក គឹមសាន។

អ្នក​លេង​ឆ្លង​ដែន​៤​រូប​គឺ​សុទ្ធ​តែ​ជា​​អ្នក​ជោកជាំ​លើ​សង្វៀន​​​ស្រុក​ខ្មែរ​ហើយ​រួម​មាន​ ថៈឡេកងើន, ឡាហ្វាន់, ផេតផាកភូមិ និង​អ៉ីនស៊ីណយ។ សមត្ថភាព​របស់​កីឡាករ​ថៃ​ទាំង​៤​នាក់​គឺល្អ​ប្រហាក់​ប្រហែល​​គ្នា និង​ជា​បេក្ខភាព​មិន​អាច​មើល​ស្រាល​បាន​សម្រាប់​អ្នក​លេង​គុន​ខ្មែរ។

យ៉ាង​ណា បើ​និយាយ​ពី​បេក្ខភាព​លេច​ធ្លោ​ និង​អាច​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រគឺ ធន់ ផានិត ខណៈ ពេជ្រ ប៊ុនសិទ្ធ ក៏​សង្ឃឹម​ខ្ពស់​ដែរ។ អ្នក​ទាំង​ពីរ​នេះ​ជា​កីឡាករ​វ៉ៃ​បុក​ដូច​គ្នា ហើយ​មិន​ចេះ​ចុះ​ញម​ចំពោះ​ដៃ​គូ​ប្រកួត​ឡើយ។ ​កាល​ពី​រដូវ​កាល​មុន ធន់ ផានិត​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ដូច្នេះ​រដូវ​កាលថ្មី​នេះ  រូប​គេ​សង្ឃឹម​ច្រើន​ក្នុង​ការ​ឡើង​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ។

ពេជ្រ ប៊ុនសិទ្ធ (ក្រហម)

សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ ជុំ​ទី​១ ជើង​ខ្លាំង​ឡើង​ជើង​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហុង សុវណ្ណចាន់សុធី ប៉ះ​ខ្លា​ចាស់ អ៉ីនស៊ីណយ ខណៈ​ ពេជ្រ ប៊ុនសិទ្ធ ប៉ះ ឡាហ្វាន់ ចាប់​ពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​អាទិត្យ ទី​១២ ខែ​មីនា ឆ្នាំ​២០២៣៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម