Connect with us

កីឡា

ស្ទើរ​​មិន​​ជឿ!​ ថ្ងៃ​នេះ​​ ព្រំ សំណាង ​ឡើង​​ប្រកួត​ទៀត

បានផុស

នៅ

កាល​ពី​៤​ថ្ងៃ​មុន កីឡាករ ព្រំ សំណាង បាន​ធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ការ​ចូល​រួម​ប្រកួត​បី​ស្ត្រី​​​ក្នុង​ទិវា​អន្តរជាតិ​៨​មីនា និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ដោយ​ទទួល​បាន​រថយន្ត​១​គ្រឿង។

សម្រាប់​ការ​ប្រកួត​បី​ស្ត្រី​នោះ ព្រំ សំណាង ក្នុង​ចំណោមបេក្ខភាព​ជា​ច្រើន​គូ​បាន​ចាន់​ផ្តើម​តាំង​ពី​ល្ងាច​ប្រហែល​ម៉ោង​៥​រហូត​ដល់​ម៉ោង​ប្រហែល​៣​ទៀប​ភ្លឺ​ទើប​ចប់។ រូប​គេ​បាន​ប្រើ​ពេល​ប្រមាណ​៨​ម៉ោង​ដោយ​មាន​ស្ត្រី​ជា​ទី​ស្រឡាញ់​នៅ​លើ​ដៃ​ជាប់​រហូត និង​គ្មាន​បាន​សម្រាក​អ្វី​បន្តិច​សោះ។ ការ​ប្រកួត​នោះ​បាន​ធ្វើ​ឲ្យ​ រូប​គេ​នឿយ​ហត់​អស់​កម្លាំង​ខ្លាំង​ណាស់ ប៉ុន្តែ​ទទួល​បាន​ការ​កោត​សរសើរ​ពី​មហាជន​យ៉ាង​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​បន្ទាប់​ពោល​គឺ​ទី​៩ ខែ​មីនា ព្រំ សំណាង បាន​ឡើង​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​មេដាយ​មាស ក្នុង​ការ​ប្រកួតជើង​ឯក​គុន​ខ្មែរ​ឆ្នាំ​២០២២។ រូប​គេ​បាន​ប្រើ​ពេល​​​មិន​ដល់​១​នាទី​ផង​ដើម្បី​បញ្ឈប់​កីឡាករ ហេង វិឆ័យ ​ដើម្បី​ក្លាយ​ជា​ម្ចាស់​មេដាយ​មាស​ថ្នាក់​ជាតិ។ ការ​ប្រកួត​នេះ​អាច​ថា មិន​បាន​លំបាក​ទេ ព្រោះ​ហាក់​ដូច​ជា​ឡើង​បង្ក្រប់​កិច្ច និង​ជួប​ដៃ​គូ​​ដែល​មិន​មែន​ជើង​ខ្លាំង។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទៀត​នោះ នៅ​ថ្ងៃ​ទី​១១ ខែ​មីនា​នេះ ព្រំ សំណាង មាន​ឈ្មោះ​ឡើង​ប្រកួត​ទៀត​ជា​មួយ​កីឡាករ​ថៃ ប្រាក់កាយស៊ែង នៅ​សង្វៀន​ថោន។ មែន​ទែន​ទៅ រូប​គេមិន​បាន​ហ្វឹក​ហាត់​ត្រៀម​ទេ​គឺ​សម្រាក​យក​កម្លាំង​ដើម្បី​ឡើង​ប្រកួត​ប៉ុណ្ណោះ បន្ទាប់​ពី​ឈរ​បី​ស្ត្រី​​ប្រហែល​៨​ម៉ោង​កាល​ពី​៤​ថ្ងៃមុន។

ការ​ប្រើ​កម្លាំង និង​ឡើង​ប្រកួត​ញឹក​ញាប់​បែប​នេះ​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​សុខភាព​ឡើយ។ នៅ​ពេល​​មាន​កម្លាំង​ល្អគឺ​អាច​ទ្រាំទ្រ​បាន ប៉ុន្តែ​ពេល​ណា​មួយ​អាច​នឹង​បាក់​ធ្វើ​ឲ្យ​សុខភាព​ទ្រុឌ​ទ្រោម​លឿន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៦ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម