Connect with us

កីឡា

ប្រជាជនថៃ នាំគ្នាស្តីបន្ទោសមន្ត្រីរបស់ខ្លួន រឿងទិញសិទ្ធិផ្សាយស៊ីហ្គេម នៅ កម្ពុជា

បានផុស

នៅ

អ្នកនិយមលេងអ៊ីនធឺណិតថៃ បានចេញមកប្រឆាំងនឹងការទិញសិទ្ធិផ្សាយបន្តផ្ទាល់សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែឧសភាខាងមុខ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ប្រទេសថៃ ត្រូវការថវិកាចំនួន២៨លានបាត ដើម្បីផ្សាយព្រឹត្តិការណ៍នេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ បណ្តាញផ្សព្វផ្សាយមួយបានលើកឡើងថា អាជ្ញាធរកីឡាថៃ (SAT) កំពុងស្នើសុំថវិកាពីមូលនិធិស្រាវជ្រាវ និងអភិវឌ្ឍរបស់គណៈកម្មការវិទ្យុ និងទូរគមនាគមន៍ ដើម្បីរ៉ាប់រងការចំណាយ ចាប់តាំងពីស៊ីហ្គេម ស្ថិតក្នុងបញ្ជីកីឡាដែលតម្រូវឲ្យមានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍។

កាលពីព្រឹកថ្ងៃពុធទី០៨ខែមីនា អភិបាល SAT លោក Kongsak Yodmanee និយាយថា ក្រសួងកីឡា បានចរចារួចហើយដើម្បីបញ្ចុះតម្លៃ ដោយសង្ឃឹមថា ប្រជាជននឹងអាចទស្សនាព្រឹត្តិការណ៍នេះនៅក្នុងប្រទេសបាន។

លោក Kongsak Yodmanee

ទោះបីជាយ៉ាងណាក៏ដោយ រឿងនេះបានបង្កឲ្យអ្នកនិយមលេងអ៊ីនធឺណិតខឹងសម្បា ហើយនាំគ្នាប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីបញ្ចេញមតិអវិជ្ជមាន ចំពោះរាល់ការបង្ហោះរបស់ SAT នៅលើទំព័រ Facebook របស់ខ្លួន ដោយពួកគេបានប្រឆាំងនឹងការប្រើប្រាស់ពន្ធដើម្បីយកទៅទិញសិទ្ធិផ្សាយ។

ជនជាតិថៃ​ម្នាក់​បាន​បញ្ចេញ​មតិ​ថា “ក្នុង​នាម​ប្រជាជន​ថៃ​ទាំង​អស់ ខ្ញុំ​សូម​ជំរុញ​ឲ្យ​ទីភ្នាក់ងារ​ប្រើប្រាស់​ពន្ធ​របស់​យើង​តាម​វិធី​សមស្រប​ជាង​នេះ ហើយ​ធ្វើ​ជា​គំរូ​សម្រាប់​ការ​ចំណាយ​ដែល​មានទំនួល​ខុស​ត្រូវ”។

អ្នក​លេង​អ៊ីនធឺណិត​ម្នាក់​ទៀត​និយាយ​ថា “សូមកុំ​ចំណាយ​លើ​ការ​ផ្សាយ​បន្ត​ផ្ទាល់ ព្រោះបើយើងមិនបានមើល ក៏​មិន​ស្លាប់ដែរ។ វា​ខ្ជះខ្ជាយ​ណាស់ សូមប្រើ​លុយ​នោះ​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​របស់​យើង​នឹង​ល្អ​ជាង”។

គួរបញ្ជាក់ថា ប្រទេសវៀតណាម រកប្រាក់ពីការផ្សាយតាមទូរទស្សន៍បានប្រហែល ៣៥០ ០០០បាតក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២១ ចំណែកហ្វីលីពីនរកបាន ១៧៥ ០០០ បាតក្នុងឆ្នាំ២០១៩៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ ត្អូញថា តម្លៃសិទ្ធិផ្សាយស៊ីហ្គេមនៅកម្ពុជា ថ្លៃពេក, ចង់សុំឲ្យបញ្ចុះខ្លះ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម