Connect with us

កីឡា

តើមានប្រទេសប៉ុន្មានហើយ ដែលបានចុះឈ្មោះចូលរួមប្រកួត​កីឡាគុនល្បុក្កតោ ក្នុងស៊ីហ្គេម ២០២៣

បានផុស

នៅ

គិតមកដល់ថ្ងៃនេះ មានប្រទេសចំនួន ៥ហើយ ដែលបានចុះឈ្មោះចូលរួមប្រកួតលើប្រភេទកីឡាគុនល្បុក្កតោ ជាមួយម្ចាស់ក្បាច់គុនកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការបញ្ជាក់ដោយ cambodia2023.com

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ួ តារា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានគូសបញ្ជាក់ថា មានប្រទេសចំនួន ៥ហើយ ដែលបានត្រៀមបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួន ចូលរួមប្រកួតកីឡាគុនល្បុក្កតោ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ រួមមានប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងឥណ្ឌូណេស៊ី រួមទាំងម្ចាស់ផ្ទះក្បាច់គុន និងជាម្ចាស់ផ្ទះកម្ពុជា សរុបគឺ ៦ប្រទេស។

«មុនឈានដល់ការប្រកួតធំនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា គឺម្ចាស់ផ្ទះកម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ចំនួនពីរ គឺទី១ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមអន្តរជាតិ គុនល្បុក្កតោ ពីថ្ងៃទី២៤-២៨ ខែមីនា ឆ្នាំ២០២៣។ បន្ទាប់មកយើងបន្តទៅរៀបចំការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៣ (The First Kun Borkator SEA Championship 2023) ដែលគ្រោងនឹងធ្វើពីថ្ងៃទី២៩ ខែមីនាដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣»។ នេះជាការបញ្ជាក់បន្ថែម លោក អ៊ួ តារា។

គួរបញ្ជាក់ថា បញ្ជីវិញ្ញាសាដែលបានកំណត់ជាផ្លូវការលើប្រភេទកីឡាគុនល្បុក្កតោ ក្នុងប្រភេទយុទ្ធគុនចម្រុះ គឺមានចំនួន ១៦វិញ្ញាសា ក្នុងនោះប្រភេទវិញ្ញាសាសម្តែងមានចំនួន៧ (ឯកត្តជន-ក្រុម) ខណៈវិញ្ញាសាប្រយុទ្ធមានចំនួន៩ រួមមានផ្នែកបុរសលើប្រភេទទម្ងន់ ៥០គ.ក ៥៥គ.ក ៦០គ.ក ៦៥គ.ក និង៧០គ.ម។ រីឯផ្នែកនារី មានប្រភេទទម្ងន់ ៤៥គ.ក ៥០គ.ម ៥៥គ.ក និង៦០គ.ក៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៦ ម៉ោង មុន

លោក ប៉ែន បូណា ហៅ​ទណ្ឌិត​សម រង្ស៊ី ថា ជា​អ្នកនយោបាយ​អង្ករ​កំប៉ុង​វិល​ក្បុង​ដោយសារ​រត់​តោង​កន្ទុយក្បិន​គេ

អត្ថាធិប្បាយ៦ ម៉ោង មុន

លោក  ប៉ែន បូណា៖«សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ»

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌមានជ័យ​ដាក់​គ្រឿង​ចក្រ ចុះ​ប្រមូល​សំរាម​នៅ​ប្រឡាយស្ទឹងមានជ័យ

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ និងឃ្លាំមើល ៖ ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហាព្រំដែន មិនមែន​ជា​ការ​បណ្ដោយ​ឱ្យ​ថៃ​រំលោភ​បំពាន​តាម​អំពើ​ចិត្ត​ទេ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ១៣ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

Sokha Hotels

ព័ត៌មានពេញនិយម