Connect with us

កីឡា

ជើង​​​ឯក​​​ខារ៉ាបាវ​​រដូវ​កាល​​ថ្មី​ ជុំទី​១​​ គុន​​ខ្មែរ​​២​រូប​​ផ្តួល​​​ថៃ​​ឲ្យ​​សន្លប់​​ដូច​​គ្នា

បានផុស

នៅ

កីឡាករ​គុន​ខ្មែរ ​ពេជ្រ ប៊ុនសិទ្ធ និង ហុង សុវណ្ណចាន់សុធី សុទ្ធ​តែ​រក​បាន​៣​ពិន្ទុ​ពេញ​ដូច​គ្នា​​សម្រាប់​ការ​ប្រកួត​ជុំ​ទី១ ខ្សែ​ក្រវាត់ ខារ៉ាបាវ​រដូវ​កាល​ថ្មី ឆ្នាំ​២០២៣​នេះ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​លើ​ដៃ​គូ​រៀង​ៗ​ខ្លួន។

បើក​ឆាក​ការ​ប្រកួត ហុង សុវណ្ណចាន់សុធី បាន​ចំណាយ​ពេល​ត្រឹម​តែ​២​ទឹក​ប៉ុណ្ណោះ​ដើម្បី​ផ្តួល​កីឡាករ​ថៃ អ៉ីនស៊ីណយ ណៃហ្វ៊ែតារី ឲ្យ​បោះ​បង់​ចោល​ការ​ប្រកួត​តាម​រយៈ​ការ​ទាត់​ជើង​ក្រោម​ផ្ទួន​ៗ​តាំង​ពី​ទឹក​១ និង​ទឹក​ទី២​ត្រូវ​ពីរ​បី​ជើង​ទៀត​ចប់​តែ​ម្តង។

កីឡាករ ពេជ្រ ប៊ុនសិទ្ធ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក ពេជ្រ ប៊ុនសិទ្ធ​ ប្រើ​ពេល​ដល់​ទៅ​៣​ទឹក​ទើប​អាច​ផ្តួល​កីឡាករ​ថៃ ឡាហ្វាន់ ឲ្យ​សន្លប់​។ សម្រាប់​ការ​ប្រកួត​កីឡាករ​គុន​ខ្មែរ​មាន​ប្រៀប​​ក្នុង​ការ​ដើរ​ចូល​វ៉ៃ​តាម​រយៈ​កណ្តាប់​ដៃ ទាត់ និង​កែង។ នៅ​ទឹក​ទី​៣ ប៊ុនសិទ្ធ បាន​ប្រើ​កណ្តាប់​ដៃ​ និង​កែង​ធ្វើ​ឲ្យ ឡាហ្វាន់​ បាក់​ស្រុត​ ហើយ​ថែមកណ្តាប់​ដៃ​លើ​ពោះ​​បណ្តាល​ឲ្យ​បោះ​បង់​ការ​ប្រកួត​តែ​ម្តង។

តារាង​ពិន្ទុ​​ជុំ​ទី​១​

  • កីឡាករ​កម្ពុជា ហុង សុវណ្ណចាន់សុធី មាន​៣​ពិន្ទុ
  • កីឡាករ​កម្ពុជា ពេជ្រ ប៊ុនសិទ្ធ មាន​៣​ពិន្ទុ
  • កីឡាករ​ថៃ ឡាហ្វាន់ មាន​១​ពិន្ទុ
  • កីឡាករ​ថៃ អ៊ីនស៊ីណយ មាន​១ពិន្ទុ
  • កីឡាករ​កម្ពុជា ធន់ ផានិត
  • កីឡាករ​កម្ពុជា សេក គឹមសាន
  • កីឡាករ​ថៃ ថៈឡេកងើន
  • កីឡាករ​ថៃ ផេតផាកភូមិ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម