Connect with us

កីឡា

​ជើង​​ឯក​​អាស៊ាន​ MSC 2023 នៅ ​ភ្នំពេញ​​​​​ជាង​​១០​ប្រទេស​​ចូល​​រួម​​ប្រកួត

បានផុស

នៅ

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​នឹង​រៀបចំ​ការ​ប្រកួត​ជើង​ឯក​អាស៊ីអាគ្នេយ៍​ Mobile Legends Bang Bang Southeast Asia Cup ឆ្នាំ​២០២៣  (MSC 2023) ដែល​មាន​ប្រទេស​មក​ពី​តំបន់​អាស៊ាន និង​ក្រៅ​តំបន់​អាស៊ាន​ចូល​រួម​ប្រកួត បន្ទាប់​ពីចាប់​ដៃ​គូ​ជា​មួយ MOONTON Games​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២៣ នៅ​ក្រសួង​ព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា ចន្ទបរិបូណ៍ រដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជាមាន​ប្រសាសន៍​ថា កិច្ច​សហ​ប្រតិបត្តិ​ការ​នេះ​នឹង​នាំ​មក​នូវ​ព្រឹត្តិការណ៍​​ប្រកួតជា​ច្រើន​​​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ។ ជា​ពិសេស​ជើងឯក​ MSC 2023 ដែល​នឹង​មាន​ក្រុម​​អាជីព​ជា​ច្រើន​មក​ពី​តំបន់​អាស៊ាន និង​ក្រៅ​តំបន់​អាស៊ាន​ចូល​រួម​ប្រកួត​ជា​លើក​ដំបូង​នៅ​រាជ​ធានី​ភ្នំពេញ។ ការ​រៀបចំ​ឲ្យ​មាន​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ​ច្រើន​បែប​នេះ​នឹង​ជំរុញ​ឲ្យ​​វិស័យ​កីឡា​អេឡិចត្រូនិក​កម្ពុជា​កាន់​តែ​រីក​ចម្រើន និង​មាន​គុណភាពលើ​ឆាក​អន្តរជាតិ។

«ឱកាសធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ប្រកួតលំដាប់អន្តរជាតិដ៏ធំមួយនេះ គឺស្តែង​ឲ្យ​ឃើញពីការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងលើវិស័យកីឡាអេឡិចត្រូនិក និយាយដោយឡែក ដោយឈរលើមូលដ្ឋាននៃកត្តាសុខសន្តិភាព សុខសុវត្ថិភាពពេញបរិបូរណ៍។ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការគ្រប់គ្រងបានយ៉ាងល្អ និងលុបបំបាត់ស្ទើរទាំងស្រុងនៃជំងឺកូវីដ-១៩»។ លោក​បាន​បញ្ជាក់។

លោក ជា ចន្ទបរិបូណ៍

ព្រឹត្តិការណ៍ MSC ឆ្នាំ២០២៣ គ្រោង​ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់​ពី​ចប់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម។ ​ក្រុម​អាជីព​ចំនួន ១២ក្រុម មកពី​ម្ចាស់​ផ្ទះ​កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន វៀតណាម ឡាវ ថៃ អាមេរិកខាងជើង និងប្រទេសមជ្ឈិមបូព៌ា អាហ្រ្វិកខាងជើង និងតួគី។

ចំនួន​កៅអី​ដែល​ទទួល​បាន​តាម​ប្រទេស​នីមួយ​ៗ​មាន​ដូច​ខាង​ក្រោម៖

  • ឥណ្ឌូនេស៊ី- ២ ក្រុម
  •  ហ្វីលីពីន- ២ ក្រុម
  • ម៉ាឡេស៊ី- ១ ក្រុម
  • កម្ពុជា- ១ ក្រុម
  • សឹង្ហបុរី- ១ ក្រុម
  • មីយ៉ាន់ម៉ា- ១ ក្រុម
  • តួកគី- ១ ក្រុម
  • មជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង- ១ ក្រុម
  • អាមេរិកខាងជើង- ១ ក្រុម
  • ប្រកួតជម្រុះតំបន់ទន្លេមេគង្គ (ថៃ ឡាវ និងវៀតណាម)- ១ ក្រុម

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម