កីឡា
ត្រៀមការពារមេដាយមាស អ្នកគាំទ្រវៀតណាមជាង២ម៉ឺននាក់គ្រោងមកស៊ីហ្គេមនៅកម្ពុជា
អ្នកគាំទ្រកីឡាបាល់ទាត់វៀតណាមប្រហែលជាង២ម៉ឺននាក់គ្រោងធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមអាយុក្រោម២២ឆ្នាំ (U22) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ដំណឹងនេះត្រូវបាននាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រាប់ Cambodia2023 ឲ្យដឹង បន្ទាប់ពីលោកទទួលបានព័ត៌មានផ្ទាល់ពីភាគីវៀតណាម កាលពីចុងសប្ដាហ៍កន្លងទៅ ហើយចំនួននឹងកើនឡើងជាង២ម៉ឺននាក់ ដោយសារការប្រកួតកីឡាស៊ីហ្គេម នៅសល់ប្រហែលជា៥០ថ្ងៃទៀតទើបមកដល់។
ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្ថែមថា ក្រៅពីអ្នកគាំទ្រវៀតណាម ក៏នឹងមានអ្នកគាំទ្រជាច្រើនទៀតពីប្រទេសដែលមានព្រំប្រទល់ជាប់កម្ពុជា និងប្រទេសអាស៊ានជាច្រើនទៀត ដូច្នេះលោករំពឹងមានអ្នកគាំទ្រមកពីប្រទេសផ្សេងៗរាប់សែននាក់។
សូមបញ្ជាក់ថា ក្រុមបាល់ទាត់ U23 វៀតណាម និងក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិវៀតណាមជាម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣១ ទាំងពីរវិញ្ញាសានៅពេលវៀតណាមធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០២២កន្លងទៅ។
កាលពីថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ កន្លងទៅ សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានតែងតាំងលោក Philippe Troussier ជនជាតិបារាំងជាគ្រូបង្គោលថ្មីទាំងជម្រើសជាតិវៀតណាមឈុតធំ និងយុវជនអាយុក្រោម២២ឆ្នាំ។ បន្ទាប់មកលោកគ្រូបង្វឹកថ្មីបានដឹកនាំ U22 និងឈុតធំទៅហ្វឹកហាត់នៅប្រទេសកាតាដោយបានដាក់គោលដៅការពារមេដាយមាសស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់