Connect with us

កីឡា

បន្ទាប់ពី U-20 ពេលនេះ U-17 នារីកម្ពុជា ចេញទៅប្រកួតពានរង្វាន់មួយនៅប្រទេសជប៉ុន

បានផុស

នៅ

ក្រុម​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា អាយុ​ក្រោម ១៧ ឆ្នាំ (U-17 នារី) កាលពី​យប់​ថ្ងៃ​ទី ១៣ ខែ​មីនា​ម្សិលមិញ បាន​ចេញ​ទៅកាន់​ខេត្ត​អូ​គី​ណា​វ៉ា (Okinawa) ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​ការ​ប្រកួត Jenesys 2022 Japan-ASEAN U-17 Women’s Football Tournament។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពានរង្វាន់​នេះ ត្រូវ​បាន​ដឹង​ថា មាន​ក្រុម​សរុប​ចំនួន ១២ ចូលរួម​ក្នុង​ការ​ប្រកួត​ដែល​រួមមាន កម្ពុជា​, ឥណ្ឌូណេស៊ី​, ឡាវ​, ម៉ាឡេស៊ី​, មី​យ៉ាន់​ម៉ា​, ហ្វីលីពីន​, សិង្ហ​បុរី​, វៀតណាម​, ទី​ម័​រ​ខាងកើត​, ថៃ​, ជប៉ុន និង​ក្រុម​ប្រចាំ​ខេត្ត​អូ​គី​ណា​វ៉ា។

ប្រទេស​ជប៉ុន បាន​ធ្វើជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​បាល់ទាត់​នារី​ជប៉ុន​-​អាស៊ាន Jenesys 2022 Japan-ASEAN U-17 Women’s Football Tournament នៅ​ទីក្រុង Okinawa ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី ២៤ ខែ​មីនា ឆ្នាំ ២០២៣។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ​គឺជា​កម្មវិធី​ផ្លាស់ប្ដូរ​កីឡា​យុវជន​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​សមត្ថភាព​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​ជប៉ុន និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន។

ជារឿយៗ គេ​តែងតែ​សង្កេតឃើញ​ជា​ការ​រៀបចំ​បាល់ទាត់​បុរស ប៉ុន្តែ​ឆ្នាំនេះ​ប្លែក​សម្រាប់​កម្ពុជា ដែល​បាន​បញ្ជូន​កីឡា​ការិនី​ទៅ​ចូលរួម ហើយ​ក្រុម​តំណាង​នេះ​គឺជា​ក្រុម U-17 នារី​របស់​ក្លិប​បឹងកេត៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម