Connect with us

កីឡា

សេដ្ឋីអង់គ្លេស មានទំនុកចិត្តលើការកាន់កាប់ Man Utd បន្ទាប់ពីជួលអ្នកឯកទេសមួយក្រុម

បានផុស

នៅ

លោក Sir Jim Ratcliffe មាន​ទំនុក​ចិត្ត​ថា ការ​ដេញថ្លៃ​ទិញ​យក​របស់​លោក​សម្រាប់​ការ​ទិញ​ក្លិប Manchester United នឹង​ទទួល​បាន​ជោគជ័យ ខណៈ​មហាសេដ្ឋី​រូប​នេះ​ត្រៀម​រួចរាល់​ដើម្បី​ដឹកនាំ​ក្រុម​ឈានមុខ​គេ​លើ​ពិភពលោក​នៅ Old Trafford។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ratcliffe ដែល​ជា​បុរស​មាន​បំផុត​របស់​ចក្រភព​អង់គ្លេស​កំពុង​ប្រកួតប្រជែង​ដោយ​ផ្ទាល់​ជាមួយ​នឹង​ការ​ដេញថ្លៃ​ពី​សេដ្ឋី​កាតា ដើម្បី​គ្រប់គ្រង United ពី​គ្រួសារ​ត្រកូល Glazer។

ការ​ដេញ​ថ្លៃ​ពី​សេដ្ឋី​កាតា Sheikh Jassim គឺ​មាន​តម្លៃ​លើស​ពី​សំណើ​របស់ Ratcliffe ខណៈ​ពេល​សេដ្ឋី​អង់គ្លេស​រូបនេះ គ្រាន់តែ​ស្វែងរក​ការ​កាន់កាប់​ចំណែក​ភាគច្រើន​របស់​ក្លិប គ្រួសារ​ត្រកូល Glazers ជាជាង​ការ​ទិញ​កម្មសិទ្ធិ​ពេញលេញ។

នោះ​វា​បាន​ធ្វើ​ឲ្យ​ការ​ដេញ​ថ្លៃ​ពី​កាតា​នាំមុខ ប៉ុន្តែ​កាសែត Times បាន​អះអាង​ថា លោក Ratcliffe មាន​ទំនុក​ចិត្ត​ថា នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​កាន់កាប់ United។

ការ​រៀបចំ​របស់ លោក Ratcliffe ដើម្បី​ធ្វើជា​ម្ចាស់​ក្លិប​នេះ​គឺ​កំពុង​ដំណើរការ​ល្អ​រួច​ទៅ​ហើយ ដោយ​មហាសេដ្ឋី​រូប​នេះ​កំពុង​ពិភាក្សា​ជាមួយ លោក Dave Brailsford ដើម្បី​បង្កើត​ក្រុម “​ឈានមុខ​គេ​”​។ គេ​គឺជា​ក្រុម​ដែល​ប្រើ​យុទ្ធសាស្ត្រ ‘marginal gains’ គឺជា​ការ​កែលម្អ​សូម្បីតែ​រឿង​តូចៗ​ត្រូវ​បាន​ធ្វើឡើង​នៅ​ទូទាំង​ក្រុមប្រឹក្សាភិបាល ដើម្បី​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង ហើយ​វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ជោគជ័យ​នៅ​ក្នុង​កីឡា​ផ្សេងទៀត​ដូចជា ក្រុម​កីឡា​ប្រណាំង​កង់ និង​ក្រុម​កីឡា​ទូក​ក្ដោង។

United ហាក់​នៅ​ពីក្រោយ​ដៃគូ​ប្រកួតប្រជែង​របស់​ពួកគេ ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​បុគ្គលិក។

Brailsford ត្រូវ​បាន​កត់សម្គាល់​ពី​ការ​ដាក់​បញ្ចូល​គ្នា​នូវ “​ក្រុម​ដែល​ល្អ​បំផុត​” ក្នុង​គ្រប់​វិស័យ ដើម្បី​ស្ដារ United ឲ្យ​មាន​ទស្សនវិស័យ​របស់ Ratcliffe ថា​ជា​មនុស្ស​ល្អ​បំផុត​ក្នុង​ពិភពលោក។

Ratcliffe នឹង​ត្រូវ​ជួប​ជាមួយ United នៅ​សប្ដាហ៍​នេះ ដើម្បី​ទទួល​បាន​រូបភាព​កាន់តែ​ប្រសើរ​ឡើង នៃ​ហិរញ្ញវត្ថុ​របស់​ក្លិប នៅ​ក្នុង​ការ​ផ្លាស់ប្ដូរ​ដែល​ត្រូវ​បាន​រៀបចំឡើង​ដើម្បី​បង្កើន​សំណើ​សម្រាប់​ក្លិប។

The Glazers ចង់បាន​ភាគលាភ​ចំនួន ៥ ពាន់​លាន​ផោន សម្រាប់​ក្លិប ប៉ុន្តែ លោក Ratcliffe និង​ដៃគូ Jassim ទាំងពីរ បាន​ផ្ដល់​ជូន​ក្រោម ៤.៥ ពាន់​លាន​ផោន៕

ប្រភព ៖ metro.co.uk

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ វិនាទី មុន

អតីតសង្សានាយ ចឺម អ្នកនាង សេង សុឃីម បញ្ជាក់ច្បាស់ៗក្រោយមានគេសួរនាំរឿងត្រឡប់រកអ្នកចាស់

ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋបាលខេត្តកណ្ដាលចង់យកចំណូល៧០%ពីវិស័យរ៉ែ និងថាមពល ទៅអភិវឌ្ឍវិស័យអប់រំ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ត្រាំ គំរាម​​ដាក់ទណ្ឌកម្មរុស្ស៊ី និង​ប្រទេស​ពាក់ព័ន្ធ ​ឱ្យធ្ងន់ធ្ងរ ​បើមិនបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

ព័ត៌មានជាតិ២១ នាទីutes មុន

មជ្ឈមណ្ឌលAWA ព្រលែងក្រពើភ្នំចូលបឹងធម្មជាតិជាង៧០ក្បាលក្នុងរយៈពេល២ឆ្នាំ

ព័ត៌មានជាតិ២៣ នាទីutes មុន

ក្រសួងការងារ ប្រកាសដាក់ឱ្យប្រើប្រាស់បញ្ជរសេវាសាធារណៈចល័តដើម្បីឱ្យប្រជាជនងាយស្រួលស្វែងរកការងារធ្វើ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

Sokha Hotels

ព័ត៌មានពេញនិយម