Connect with us

កីឡា

ជួប​​​តាម​បំណង​​! ធឿន​ ធារ៉ា​ និង​ Sammy​ នឹង​​កក្រើក​​ជាយ​​ដែន​​​​ចុង​​សប្តាហ៍​​នេះ

បានផុស

នៅ

ជើង​ខ្លាំង​គុន​ខ្មែរ​កំពុង​ល្បី​ឈ្មោះ ធឿន ធារ៉ា និង​អ្នក​ប្រដាល់​ថៃ​កំពុង​សាង​​ភាព​ខ្លាំង​​នៅ​​កម្ពុជា Sammy នឹង​ជួប​គ្នា​​ម្តង​ទៀត​​ដើម្បី​ជម្រះ​​បញ្ជី​ឲ្យ​ដាច់​ស្រឡះ​ បន្ទាប់​ពី​ជួប​គ្នា​លើក​ទី​១​បាន​ត្រឹម​ស្មើ​គ្នា។

ជំនួប​គ្នា​លើក​ទី​២​នេះ​​​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២៣ នៅ​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ​​​ព្រំ​ដែន​ថៃ។ ​នៅ​ចាំ​បាន​ថា ជើង​ខ្លាំង​ទាំង​ពីរ​បាន​ជួប​គ្នា​លើក​ទី១ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ​នៅ​សង្វៀន​ទូរទស្សន៍​ជាតិ​កម្ពុជា ហើយ​បាន​ត្រឹម​ស្មើ​គ្នា បន្ទាប់​ពី​តស៊ូ​គ្នា​៥​ទឹក​ពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បី​ជា​យ៉ាង​ណា ការ​ប្រកួត​នោះ កីឡាករ​ថៃ Sammy បាន​និយាយ​ថា រូប​គេ​មាន​អារម្មណ៍​​លើ​ខ្លួន​ឯង​មាន​ប្រៀប និងអាច​ទទួល​បាន​ជ័យជម្នះ​ ដោយសារ​រូប​គេ​បាន​វ៉ៃ​កណ្តាប់​ដៃ​ឲ្យអ្នក​លេង​គុន​ខ្មែរ​ស្រុត​ម្តង​ម្កាល​ដែរ ប៉ុន្តែ​រូប​គេ​ទទួល​យក​សម្រាប់​លទ្ធផល​ស្មើ​គ្នា​នោះ។

បន្ទាប់​ពី​បាន​ត្រឹម​ស្មើ​​ជា​មួយ ធឿន ធារ៉ា កីឡាករ​ដែល​មាន​កណ្តាប់​ដៃ​​ធ្ងន់​ និង​​បច្ចេកទេស​ល្អ Sammy បាន​យក​ឈ្នះ​កីឡាករ​កម្ពុជា​២​រូបគឺ​ផ្តួល​កីឡាករ ឡៅ ចន្ទ្រា ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ និង​ចុង​ក្រោយ​បំផុត ទាត់​ជើង​ក្រោម​ឲ្យ ធន់ រិទ្ធី បោះ​បង់​ចោល​ការ​ប្រកួត​ក្នុង​ទឹក​ទី​១ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា។ តាម​រយៈ​ជ័យជម្នះ​២​លើក​ចុង​ក្រោយ​នេះ រូប​គេ​​មាន​បំណង​ប្រកួត​ជា​មួយ ធឿន ធារ៉ា ម្តង​ទៀត​ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា នរណា​ជា​ជើង​ខ្លាំង​ពិត​ពិត​ប្រាកដ។

បំណង​ប្រាថ្នា​របស់ Sammy បាន​សម្រេច​ដោយ​សង្វៀនទូរទស្សន៍​ជាតិ​កម្ពុជា​រៀបចំ​ឲ្យ​ជួប ធឿន ធារ៉ា ម្តង​ទៀត​​ចុង​សប្តាហ៍​នេះ​។ ​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ពី​អ្នក​គាំទ្រ​របស់​កីឡាករទាំង​ពីរ។

កាល​ជួប​គ្នា​លើក​ទី​១ ធឿន ធារ៉ា ត្រូវ​បាន​គេ​មើល​ឃើញ​ថា ហាក់​ដូច​ជា​លេង​សើច​បន្តិច​នៅ​លើ​សង្វៀន ដូច្នេះ​សង្ឃឹម​លើ​ការ​ជួប​គ្នា​លើក​ទី​២​នេះ រូប​គេ​នឹង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និងសមាធិ​ផ្លូវ​ចិត្ត​​ឲ្យ​បាន​ស្ងប់​​ល្អ។

ធឿន ធារ៉ា ចាប់​តាំង​ពី​ឆ្នាំ​២០២២​មក​ប្រកួត​មិន​ដែល​ចាញ់​សោះ។ ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ រូប​គេ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​អន្តរជាតិ​៣​គ្រឿង ហើយ​​ប្រកួត​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា កន្លង​ទៅ​នេះ បាន​ផ្តួល​កីឡាករ​ប្រេស៊ីល Bento ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១។

តាម​ពិត​ទៅ Sammy ធ្លាប់​សន្លប់​នៅ​លើ​ទឹក​ដី​កម្ពុជា​ម្តង​ហើយ​កាល​ពី​ដាច់​ឆ្នាំ​២០២២ ឈាន​ចូល​ឆ្នាំ​២០២៣ នៅ​ទឹក​ដី​ខេត្ត​ត្បូងឃ្មុំ​​ដែល​នៅ​ពេល​នោះ​រូប​គេ​ចាញ់​ជើង​ខ្លាំង​គុន​ខ្មែរ​​ ព្រំ សំណាង ក្នុង​ទឹក​ទី​២៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម