កីឡា
ថ្ងៃស្អែក អ្នកកាសែតអន្តរជាតិនឹងធ្វើទស្សនកិច្ចពីស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា
តាមការគ្រោងទុក អ្នកសារព័ត៌មានអន្តរជាតិជាច្រើនមកពីប្រទេសអាស៊ាន និងសារព័ត៌មានធំៗលើពិភពលោក នឹងមកដល់ប្រទេសកម្ពុជាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះដើម្បីសិក្សាស្វែងយល់ពីអំពីការត្រៀមខ្លួនរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅប្រទេសកម្ពុជា។
នេះជាដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការអាស៊ីអាគ្នេយ៍ ពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៣។
នៅថ្ងៃទី១៦ ខែមីនា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ជួបជុំគ្នានៅសណ្ឋាគារសុខាដើម្បីទទួលបានព័ត៌មានលំអិតដែលម្ចាស់ផ្ទះកម្ពុជានឹងធ្វើបទបង្ហាញពីវឌ្ឍនភាព និងរបាយការណ៍អំពីការត្រៀមខ្លួនរៀបចំកីឡាស៊ីហ្គេម កីឡាអាស៊ានប៉ារ៉ាហ្គេម ក៏ដូចជាផែនការផ្សាយផ្ទាល់ និងការផ្សព្វផ្សាយទាំងក្នុងស្រុក និងទៅកាន់ប្រទេសផ្សេងៗ។
បន្ទាប់មកនៅថ្ងៃទី១៧ ខែមីនា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទៅមើលពហុកីឡដ្ឋានជាតិមរតកតេជោ មជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ និងពហុកីឡដ្ឋានជាតិ មុនពេលត្រឡប់ទៅប្រទេសកំណើតវិញ នៅថ្ងៃទី១៨ ខែមីនា៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់