Connect with us

កីឡា

ម៉ាឡេស៊ី បង្ហាញអត្តពលិកជិត ៧០០ នាក់ ចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា

បានផុស

នៅ

ក្រុមប្រឹក្សា​កីឡា​អូឡាំពិក នៃ​ប្រទេស​ម៉ាឡេស៊ី បាន​ប្រកាស​ជា​ផ្លូវការ​នូវ​បញ្ជី​ឈ្មោះ​អត្ត​ព​លិ​ក និង​មន្ត្រី ដែល​ត្រូវបាន​ជ្រើសរើស​តំណាង​ប្រទេស ក្នុងការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី ៣២ ឆ្នាំ ២០២៣ នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក នៃ​ប្រទេស​ម៉ាឡេស៊ី តំណាង​ប្រតិភូ​កីឡា​ម៉ាឡេស៊ី ចំនួន ៩១៤ នាក់ ក្នុង​នោះ​មាន​អត្ត​ព​លិ​ក ចំនួន ៦៧៧ នាក់ (​កីឡាករ ៤០៣ នាក់ កីឡា​ការិនី ២៧៤ នាក់​) និង​មន្ត្រី ចំនួន ២៣៧ នាក់ ដែល​នឹង​ចូលរួម​ក្នុង​ការ​ប្រកួត​លើ​កីឡា​ចំនួន ៣៤ ប្រភេទ ស៊ី​ហ្គេម ឆ្នាំ ២០២៣ នៅ​កម្ពុជា។

អត្តពលិក និង​មន្ត្រី នៃ​ប្រភេទ​កីឡា​ទាំង ៣៤ ប្រភេទ​នេះ​រួមមាន ៖ កីឡា​ទឹក (​លោតទឹក​, ហែល​ទឹក​, បាល់​ទឹក និង​ហែល​ទឹក​ពាក់​ជើង​ទា​), អត្តពលកម្ម​, កីឡា​វាយ​សី​, បាល់បោះ​, ប៊ីយ៉ា ស្នូកឃ័រ​, ប្រដាល់​សាកល​, អុក (​អុកចត្រង្គ និង​អុក​ចិន​), គ្រី​ឃី​ត​, ប្រណាំង​ទោចក្រយាន​, កីឡា​រាំ​, កីឡា​អេឡិកត្រូនិក​, គុន​ដាវ​, ហ្លរ​ប៊​ល​, បាល់ទាត់​, វាយ​កូន​ហ្គោល​, កាយសម្ព័ន្ធ​, ហុក​គី​, ម៉ូតូ​ទឹក​, យូ​ដូ​, កា​រ៉ា​តេ​, យុទ្ធ​គុន​ចម្រុះ (​ជឺ​ជិត​ស៊ូ និង​ឃី​ក​បុក​សី​ង​), កីឡា​ឧបសគ្គ​, បញ្ច​សីលា​, ប៉េតង់​, ទូកក្តោង​, សីដក់​, វាយ​កូនឃ្លី​លើ​តុ​, តេ​ក្វាន់​ដូ WT, វាយ​កូន​បាល់​, ប្រណាំងទូក​ប្រពៃណី​, ទ្រី​យ៉ា​ត្លុង​, បាល់ទះ​, លើក​ទម្ងន់ និង​វូស៊ូ។

លោក Dr. Tan Sri Mohamad Norza Zakaria បាន​និយាយ​ថា អត្តពលិក និង​មន្ត្រី​ដែល​បាន​ទទួល​វិញ្ញាបនបត្រ​ជ្រើសរើស​នេះ គឺ​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​ត្រូវ​បាន​ជ្រើសរើស​តាមរយៈ​ដំណើរការ​ពិនិត្យ​នៅ​ក្នុង​គណៈកម្មាធិការ​ជ្រើសរើស របស់​ក្រុមប្រឹក្សា​អូឡាំពិក នៃ​ប្រទេស​ម៉ាឡេស៊ី ដែល​បាន​ប្រជុំ​នៅ​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ ឆ្នាំ ២០២៣ និង​ថ្ងៃ​ទី ០៣ ខែ​មីនា ឆ្នាំ ២០២៣។

លោក Dr. Tan Sri Mohamad Norza Zakaria បាន​ផ្តល់​ដំបូន្មាន​ថា ៖ «​យើង​សង្ឃឹមថា​ការ​អនុម័ត និង​ការ​ជ្រើសរើស មិន​ត្រូវ​បាន​ខ្ជះខ្ជាយ​ទេ ដោយសារ​ស៊ី​ហ្គេម ត្រូវ​បាន​ចាត់ទុកថា​ជា​ការ​ត្រៀម​ចាប់ផ្ដើម​ការ​ប្រកួត​កម្រិត​អន្តរជាតិ និង​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅកាន់​ព្រឹត្តិការណ៍​កីឡា​អាស៊ី (Asian Games) និង​អូឡាំពិក (Olympic Games)។ ដូច្នេះ​គួរតែ​ប្រើ​ឱកាស​នេះ​ឲ្យ​បាន​ច្រើន​បំផុត​»។

ម៉ាឡេស៊ី ដែល​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​ឆ្នាំនេះ នឹង​ក្លាយ​ជា​ការ​បញ្ជូន​អត្ត​ព​លិ​ក​ច្រើន​លំដាប់​ទី ៣ របស់​ខ្លួន​ទៅកាន់​ការ​ប្រកួត​នៅ​ក្រៅ​ប្រទេស​។ មានតែ​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ ២០០៧ នៅ​ថៃ (​មាន​អត្ត​ព​លិ​ក ៨២០ នាក់​) និង​ស៊ី​ហ្គេម ឆ្នាំ ២០១៩ នៅ​ហ្វីលីពីន (​មាន​អត្ត​ព​លិ​ក ៧៧២ នាក់​)។

ចំនួន​អត្ត​ព​លិ​ក​ម៉ាឡេស៊ី ដែល​ចូលរួម​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​ស៊ី​ហ្គេម គឺ​ក្នុង​អំឡុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើ​ទឹកដី​របស់​ខ្លួន​ផ្ទាល់ នាទី​ក្រុង​គូ​ឡា​ឡាំ​ពួរ ឆ្នាំ ២០១៧ ដែល​មាន​អត្ត​ព​លិ​ក​ចំនួន ៨៤៥ នាក់ និង​មន្ត្រី​ចំនួន ២៩៤ នាក់ ខណៈ​ប្រទេស​នេះ​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន ៥៨៤ នាក់ និង​មន្ត្រី​ចំនួន ២៧២ នាក់ ទៅ​ប្រកួត​លើក​ចុង​ក្រោយ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។

ម៉ាឡេស៊ី បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ ៦ នៅ​ទីក្រុង​ហាណូយ កាលពី​ឆ្នាំមុន ដោយ​រក​មេដាយ​មាស ៣៩ គ្រឿង​, ប្រាក់ ៤៥ គ្រឿង និង​សំរឹទ្ធ ៩០ គ្រឿង៕

ប្រភព ៖ bernama.com

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៧ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម