Connect with us

កីឡា

Sir Alex Ferguson ឆ្លើយតបដាច់ចង្កេះ ពេលត្រូវបានសួររវាង “Arsenal ឬ Man City” ក្រុមណាលើកពាន

បានផុស

នៅ

Arsenal និង Manchester City គ្រោង​នឹង​ប្រជែង​យក​ពាន Premier League នៅ​រដូវ​កាល​នេះ ហើយ​អតីត​គ្រូ​បង្វឹក Manchester United លោក Sir Alex Ferguson ត្រូវ​បាន​គេ​សួរ​អំពី​ការ​ប្រជែង​ដណ្ដើម​ពាន​នេះ នៅ​ពេល​បង្ហាញខ្លួន​នៅ​កម្មវិធី​ប្រណាំងសេះ Cheltenham កាលពី​ថ្ងៃ​ពុធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sir Alex Ferguson បាន​បង្ហាញ​ខ្លួន​នៅ​កម្មវិធី​ប្រណាំងសេះ ‘Cheltenham’ កាលពី​ថ្ងៃ​ពុធ ដែល​ជា​កន្លែង​ដែល​លោក​ត្រូវ​បាន​គេ​សួរ​ថា លោក​ចង់​ឲ្យ​ក្រុម​ណា​ឈ្នះ​ពានរង្វាន់ Premier League នៅ​រដូវ​កាល​នេះ រវាង Arsenal និង Manchester City ដែល​កំពុងតែ​ប្រជែង​គ្នា​ដណ្ដើម​យក​តំណែង​កំពូល។

បច្ចុប្បន្ន Arsenal ឈរ​លើ​ក្រុម​របស់​លោក Pep Guardiola ចំនួន ៥ ពិន្ទុ ក្នុង​ការ​ប្រជែង​យក​ពានរង្វាន់ Premier League ដោយ​បាន​ឈ្នះ ២១ លើក ក្នុង​ចំណោម ២៧ ប្រកួត នៅ​រដូវ​កាល​នេះ។

ទោះ​យ៉ាង​ណា​ក៏ដោយ Man City បាន​ឆ្លងកាត់​ការ​ដេញ​តាម​ពីក្រោយ និង​ដឹង​ពី​អ្វី​ដែល​ត្រូវការ​ដើម្បី​តាម​ពីក្រោយ និង​ឈ្នះ ដោយ​បាន​ឈ្នះ​ពានរង្វាន់​ចំនួន ៤ ដង ក្នុង​ចំណោម ៥ លើក​ចុង​ក្រោយ។

គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ នៅ​ពេល​ដែល​ត្រូវ​បាន​សម្ភាសន៍​ដោយ​ទូរទស្សន៍ ITV តំណាង Manchester United រូប​នេះ មិន​មាន​អារម្មណ៍​ក្នុង​ការ​ជ្រើសរើស​អ្នកឈ្នះ​នោះ​ទេ ខណៈ​លោក​កំពុង​រីករាយ​នឹង​ការ​ប្រណាំងសេះ​នៅ​ថ្ងៃ​នោះ។ សួរ​អំពី​ការ​ជ្រើសរើស​រវាង Man City និង Arsenal សម្រាប់​ពាន លោក Ferguson ដែល​ពីមុន​បាន​ឈ្នះ Premier League ចំនួន ១៣ ដង មុន​ពេល​ចូលនិវត្តន៍​ក្នុង​ឆ្នាំ ២០១៣ បាន​ផ្តល់​ស្នាមញញឹម​ថ្ពាល់ ងក់ក្បាល​ដោយ​ដឹង ហើយ​បាន​និយាយ​ថា “​ខ្ញុំ​មិន​ចាប់​អារម្មណ៍​ទេ​”។

ក្រុម​កាំភ្លើង​ធំ Arsenal អាច​បង្កើន​ការ​នាំ​មុខ ៨ ពិន្ទុ ពីលើ​ក្រុម Man City ជាមួយ​នឹង​ជ័យជម្នះ​លើ​ក្រុម Crystal Palace នៅ​ថ្ងៃអាទិត្យ​នេះ គ្រា​ដែល​ក្រុម​របស់​លោក Guardiola ត្រូវ​ប្រកួត​ក្នុង​ពានរង្វាន់ FA Cup ជំនួស​វិញ​នៅ​ចុង​សប្ដាហ៍​នេះ។

ទន្ទឹម​នឹង​នេះ អតីត​ក្រុម​របស់ លោក Ferguson, បិសាច​ក្រហម Man United ហាក់​បាន​ឃ្លាត​ចេញពី​ការ​ប្រជែង​ដើម្បី​ឈ្នះ​ពានរង្វាន់ Premier League រដូវ​កាល​នេះ បន្ទាប់ពី​ខកខាន​បង្កើន​ពិន្ទុ​ក្នុង​ការ​ប្រកួត ២ លើក​ចុង​ក្រោយ​របស់​ពួកគេ​ជាមួយ​នឹង​ក្រុម Liverpool និង Southampton។ បិសាច​ក្រហម ខ្វះ ១៦ ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Arsenal ប៉ុន្តែ​បាន​លេង​តិច​ជាង​ក្រុម​កាំភ្លើង​ធំ ១ ប្រកួត៕

ប្រភព ៖ mirror.co.uk

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម