កីឡា
Thiago ភ្ញាក់ព្រើតដូចក្រោកពីសន្លប់ជាង២០ឆ្នាំ ក្រោយឃើញក្បាច់គុននៅប្រាសាទខ្មែរ
កីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira បានកំពុងហ្វឹកហាត់ និងស្នាក់នៅលើទឹកដីប្រទេសកម្ពុជាជាកន្លែងត្រៀមខ្លួនចេញទៅប្រកួតដណ្តើមខ្សែក្រវាត់មួយនាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នៅប្រទេសអាល្លឺម៉ង់។
រយៈពេលនៃការស្នាក់នៅ និងហ្វឹកហាត់នៅស្រុកខ្មែរ Thiago បានធ្វើដំណើរទៅស្វែងយល់ក្បាច់គុនបុរាណខ្មែរតាមសិលាប្រាង្គប្រាសាទនានាក្នុងខេត្តសៀមរាបកាលពីប៉ុន្មានថ្ងៃមុន។ រូបគេបានបង្ហោះសារដ៏មានតម្លៃជាច្រើនក្នុងការកោតសរសើរក្បាច់គុនបុរាណខ្មែរ និងជាផ្នែកមួយជួយផ្សព្វផ្សាយក្បាច់គុនខ្មែរទៅកាន់ពិភពលោក។
អ្វីដែលគួរឲ្យកត់សំគាល់កាលពីយប់ថ្ងៃទី១៦ ខែមីនា Thiago Teixeira បានសរសេរសារបង្ហោះមួយដែលប្រៀបដូចជាខ្លួនភ្ញាក់ខ្លួនពីការដេកយល់សប្តិរាប់ឆ្នាំមកហើយ។ រូបគេបានលើកឡើងថា ៖«ជាបទពិសោធដ៏អស្ចារ្យស្ទើរមិនគួរឲ្យជឿ ពិតជារីករាយដោយបានឃើញទីកន្លែងពីក្បាច់គុនខ្មែរដែលខ្ញុំបានហ្វឹកហាត់តាំងពីអាយុ១៦ឆ្នាំ ជាអ្វីដែលហៅ«មួយថៃ» ថ្ងៃនេះ ខ្ញុំរកឃើញច្បាស់គឺថា តាមពិត ខ្ញុំតែងតែហ្វឹកហាត់ក្បាច់គុនខ្មែរជានិច្ច។ ខ្ញុំពិតជារីករាយដែលបានរកឃើញប្រភពដើមនៃក្បាច់គុនមួយថៃគឺចេញមកពីខ្មែរ»។
បន្ទាប់ពីប្រកួតចាញ់ ធឿន ធារ៉ា កីឡាករប្រេស៊ីល Thiago Teixeira ទទួលបានការស្រឡាញ់ពេញចិត្តយ៉ាងខ្លាំងពីអ្នកគាំទ្រខ្មែរ។ រូបគេបានមកហ្វឹកហាត់ និងស្នាក់នៅស្រុកខ្មែរដែលបានធ្វើឲ្យរូបគេកក់ក្តៅអ្វីដែលរូបគេនិយាយថា លើសពីផ្ទះទី២ទៅទៀត។
សម្រាប់ការហ្វឹកហាត់នៅស្រុកខ្មែរ Thiago គឺជាការត្រៀមខ្លួនចេញទៅប្រកួតដណ្តើមខ្សែក្រវាត់អន្តរជាតិជាមួយកីឡាករអង់គ្លេស Joe Craven ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នៅប្រទេសអាល្លឺម៉ង់ ដែលរូបគេនឹងតំណាងឲ្យគុនខ្មែរសម្រាប់ការប្រកួតនេះ។
Thiago មានវ័យប្រហែលជា៤០ឆ្នាំហើយដែលពាក់កណ្តាលជីវិតរបស់គេគឺហ្វឹកហាត់ក្បាច់គុន និងដើរប្រកួតជាច្រើនប្រទេស ហើយក៏ឈ្នះជើងឯកជាច្រើនដែរ៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?