កីឡា
Joe Craven ដៃគូរបស់ Thiago គឺជាជើងឯក MTGP ទ្វីបអឺរ៉ុប
អ្នកប្រដាល់ប្រេស៊ីល Thiago Teixeira ដែលកំពុងហ្វឹកហាត់ និងស្នាក់នៅលើទឹកដីប្រទេសកម្ពុជានឹងប្រកួតជាមួយកីឡាករអង់គ្លេស Joe Craven ដើម្បីដណ្តើមខ្សែក្រវាត់អន្តរជាតិ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នៅប្រទេសអាល្លឺម៉ង់។

Joe Craven ជាកីឡាករពេញកម្លាំងម្នាក់ដែលទើបអាយុ២៥ឆ្នាំប៉ុណ្ណោះ និងធ្លាប់ប្រកួតបាន៣៧ដង ក្នុងនោះឈ្នះ៣១ដង និងចាញ់៦ដង ប្រៀបធៀបជាមួយកីឡាករ Thiago Teixeira ដែលមានអាយុជិត៤០ឆ្នាំ និងធ្លាប់ប្រកួតប្រហែល១០០ដង។
កីឡាករអង់គ្លេស Joe Craven ប្រកួតចុងក្រោយបំផុតកាលពីខែកញ្ញា ឆ្នាំ២០២២ នៅសង្វៀន Liverpool Olympia ប្រទេសអង់គ្លេស ជាកន្លែងដែលរូបគេផ្តួលកីឡាករអ៉ីតាលី Jacopo Tarantino ឲ្យសន្លប់ក្នុងទឹកទី៣ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់អឺរ៉ុប MTGP ក្នុងប្រភេទទម្ងន់៧២.៥គីឡូក្រាម និងជាកីឡាករលំដាប់លេខ១នៅប្រទេសអង់គ្លេសលើប្រភេទទម្ងន់នេះ។

បើនិយាយពីចំណាត់ថ្នាក់កម្រិតពិភពលោកក្នុងប្រភេទទម្ងន់ Middleweight (៧២.៥គីឡូក្រាម) របស់សង្វៀន Thai Fight កីឡាករ Joe Craven ស្ថិតនៅលេខ៧ ខណៈកីឡាករ Youssef Boughanem ស្ថិតនៅចំណាត់ថ្នាក់លេខ១ និងកីឡាករគុនខ្មែរ ធឿន ធារ៉ា ចំណាត់ថ្នាក់លេខ២។

Joe Craven បានប្រកួតចាញ់កីឡាករ Youssef Boughanem ដោយសន្លប់ក្នុងទឹកទី៤ កាលពីឆ្នាំ២០១៩ នៅប្រទេសបែលហ្ស៊ិក។

រូបគេជាកីឡាករពេញកម្លាំងស៊ុហ្វល្អ ហើយក៏មានអាវុធចេញល្អទាំងកណ្តាប់ដៃ ទាត់ ជង្គង់ និងកែងផងដែរ ដូច្នេះនឹងក្លាយជាដៃគូពិបាកមួយសម្រាប់កីឡាករ Thiago Teixeira ដែលត្រូវប្រកួតតំណាងឲ្យគុនខ្មែរ៕

អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ