កីឡា
៤ ប្រទេសហើយបានទិញសិទ្ធិផ្សាយព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ នៅកម្ពុជា
មានប្រទេសចំនួន ៤ ហើយ ដែលបានទិញសិទ្ធិផ្សាយព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ នៅកម្ពុជា នេះបើយោងតាមការប្រកាសក្នុងសន្និសីទស្ដីពី សារព័ត៌មាន និងការផ្សព្វផ្សាយ ព្រឹត្តិការណ៍ទាំងពីរខាងលើ កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣ រៀបចំដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ (CAMSOC & CAMAPGOC) ដោយមានការចូលរួមពីប្រព័ន្ធផ្សព្វផ្សាយ សារព័ត៌មានជាតិ និងអន្តរជាតិ ធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

ការប្រកាសជាផ្លូវការពីដៃគូផ្សព្វផ្សាយ នៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ក៏បានធ្វើឡើងនៅថ្ងៃជាមួយគ្នានេះផងដែរ ស្របពេលមានប្រទេស ៤ បានទទួលស្គាល់ជាផ្លូវការ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ បានឲ្យដឹងផងដែរថា មកដល់ពេលនេះដំណើរការលក់សិទ្ធផ្សាយបានឈានដល់សម្រេចបាន ៥០ ភាគរយ ពោលគឺមានទូរទស្សន៍ក្រៅប្រទេសចំនួន ៤ ហើយដែលបានទិញសិទ្ធផ្សាយ រួមមាន វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, និងឥណ្ឌូណេស៊ី បូកទាំងកម្ពុជា ដែលមានទូរទស្សន៍កីឡាកម្ពុជា (CSTV) ជាអ្នករក្សាសិទ្ធិផ្សាយ សហការជាមួយ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។

«មុននេះយើងឃើញហើយ យើងមានវៀតណាម សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ៤,៥ ទូរទស្សន៍ហើយ ទាំងកម្ពុជារបស់យើងមានទូរទស្សន៍កីឡាកម្ពុជា (CSTV) របស់យើង ក៏ជាអ្នកចែកផ្សាយធំមួយផងដែរ ដែលត្រូវទទួលសិទ្ធិរៀបចំការងារនេះ ហើយនឹងសហការជាមួយនឹងទូរទស្សន៍ជាតិកម្ពុជា របស់យើង។ ខាងក្នុងស្រុករបស់យើង គឺយើងអត់មានប៉ះពាល់ថវិកាអីទាំងអស់ គឺយើងផលិត ហើយរៀបចំផ្សាយដោយសេរី ដោយឥតគិតថ្លៃ យើងលក់សិទ្ធិតែទៅក្រៅប្រទេសទេ ដែលគាត់ទិញសិទ្ធិពីយើងទៅ បន្តទៅឲ្យប្រជាជនរបស់គាត់ទស្សនា»។

«យើងឃើញថា យើងបានឈានទៅដល់មួយជំហានអាចនិយាយបានថា ជិត ៥០ ភាគរយហើយ ក្នុងចំណោម ១០ ប្រទេស ដែលមកទល់ពេលនេះ មិនទាន់ដល់ពេលប្រកួតផងការលក់សិទ្ធិរបស់យើងបាន ៥០ ភាគរយរួចទៅហើយ អ៊ីចឹងបានន័យថា យើងមានការគាំទ្រ ៥០ ភាគរយហើយ ដែលស្ថិតក្នុងដំណើរវិជ្ជមាននេះឆ្ពោះទៅរកជោគជ័យសម្រាប់យើងដល់ប្រទេសផ្សេងៗទៀត។ យើងមិនសង្ឃឹមថា ប្រទេសតូចៗខ្លះគាត់នឹងទិញនោះទេ ប៉ុន្តែទោះបីជាប្រទេសតូចៗដែលមិនបានទិញសិទ្ធិក៏ដោយ បើគាត់សំណូមពរអ្វីយើងនឹងបញ្ជូនឲ្យគាត់ផងដែរ យើងនឹងធ្វើឲ្យមានភាពកក់ក្ដៅ និងសមភាពគ្នា មិនឲ្យមានអ្នកណាមួយមានបញ្ហាទៅលើការផ្សព្វផ្សាយនេះទេ។ អ៊ីចឹងយើងអាចវាយតម្លៃបានថា បន្ទាប់ពីយើងធ្វើសន្និសីទសារព័ត៌មានជាតិ និងអន្តរជាតិនៅពេលនេះហើយ គឺយើងនឹងទទួលបាននូវការចូលរួមការទិញសិទ្ធិ ឬក៏ការចូលរួមក្នុងការផ្សព្វផ្សាយពីស៊ីហ្គេមកម្ពុជា កាន់តែផុសផុល និងសម្រេចបាននូវគោលដៅ ១០០ ភាគរយ»។
ជាចុងក្រោយលោក វ៉ាត់ ចំរើន បានអំពាវនាវដល់បណ្ដាញសារព័ត៌មានទាំងអស់ ចូលរួមផ្សព្វផ្សាយពីកម្ពុជា ពីគ្រប់ទិដ្ឋភាព នៃសក្ដានុពលរបស់កម្ពុជា ហើយជួយផ្សព្វផ្សាយពីភាពវិជ្ជមាន ការអប់រំ ទេសចរណ៍ ពីភាពរម្យទម និងទឹកចិត្តដ៏ល្អរបស់កម្ពុជា ដែលប្រជាជនម្នាក់ជាម្ចាស់ផ្ទះម្នាក់។
សកម្មភាពថ្ងៃទី ១ បានបញ្ចប់ដោយជោគជ័យ សម្រាប់ថ្ងៃទី ១៧ ខែមីនានេះ គឺសារព័ត៌មានក្នុងស្រុក និងក្រៅស្រុកទាំងអស់ ត្រូវធ្វើដំណើរទស្សនកិច្ចតាមបណ្ដាទីលានប្រកួតនានា ដូចជា នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិ រួមទាំងទីលានសំខាន់ៗ ក្នុងរាជធានីភ្នំពេញផ្សេងៗទៀតផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?