Connect with us

កីឡា

ម៉ារ៉ុក ចូលរួមជាមួយអេស្ប៉ាញ និងព័រទុយហ្គាល់ ក្នុងការដេញថ្លៃម្ចាស់ផ្ទះ World Cup 2030

បានផុស

នៅ

ប្រទេស​ម៉ា​រ៉ុ​ក កាលពី​ថ្ងៃ​អង្គារ បាន​ចូលរួម​ការ​ដេញថ្លៃ​រួមគ្នា​ជាមួយ​ប្រទេស​អេ​ស្ប៉ា​ញ និង​ព័រ​ទុយ​ហ្គា​ល់ ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក ឆ្នាំ ២០៣០ (FIFA World Cup 2030)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះមហាក្សត្រ Mohammed VI របស់​ប្រទេស​ម៉ា​រ៉ុ​ក បាន​មាន​ព្រះបន្ទូល​នៅ​ក្នុង​ព្រះរាជសារ​មួយ​ថា «​ខ្ញុំ​ចង់​ប្រកាស​ថា ព្រះរាជាណាចក្រ​ម៉ា​រ៉ុ​ក បាន​សម្រេច​ចិត្ត​រួមគ្នា​ជាមួយ​អេ​ស្ប៉ា​ញ និង​ព័រ​ទុយ​ហ្គា​ល់ ដើម្បី​បង្ហាញ​ចេតនា​ក្នុង​ការ​ដេញថ្លៃ​រួមគ្នា​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០៣០»។

ព្រះអង្គ​មាន​ព្រះបន្ទូល​បន្ថែម​ថា «​ការ​ដេញថ្លៃ​រួមគ្នា​នេះ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ នឹង​នាំមក​នូវ​ទ្វីបអាហ្វ្រិក ជាមួយ អឺរ៉ុប​ភាគ​ខាងជើង និង​ខាងត្បូង នៃ​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ ក៏ដូចជា​ពិភព​អាហ្វ្រិក អារ៉ាប់ និង​អឺរ៉ុប​-​មេ​ឌី​ទែ​រ៉ា​ណេ​។ វា​នឹង​នាំមក​នូវ​អ្វីដែល​ល្អ​បំផុត​នៅក្នុង​យើង​ទាំងអស់​គ្នា – ជាក់ស្ដែង ការ​រួមបញ្ចូល​គ្នា នៃ​ទេពកោសល្យ ភាព​ច្នៃប្រឌិត បទពិសោធន៍ និង​មធ្យោបាយ​»។

ព្រះរាជសារ​នេះ ត្រូវ​បាន​អាន​ដោយ​លោក Chakib Benmoussa រដ្ឋមន្ត្រី​អប់រំ និង​កីឡា​របស់​ប្រទេស​ម៉ា​រ៉ុ​ក នៅ​ក្នុង​រដ្ឋធានី Kigali របស់​ប្រទេស Rwanda ជា​កន្លែង​ដែល FIFA កំពុង​ធ្វើ​សមាជ​លើក​ទី ៧៣ របស់​ខ្លួន។

ក្រុមបាល់ទាត់​ជម្រើស​ជាតិ​ម៉ា​រ៉ុ​ក បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​កីឡា​បាល់ទាត់​ភ្ញាក់ផ្អើល​ជាមួយ​នឹង​ការ​បង្ហាញ​ទម្រង់​លេង​ដ៏​សំខាន់​របស់​ពួកគេ​នៅ​ក្នុង​ការ​ប្រកួត FIFA World Cup ឆ្នាំ ២០២២ ខណៈ​ពួកគេ​គឺជា​ក្រុម​អាហ្វ្រិក និង​អារ៉ាប់​ដំបូង​គេ ដែល​បាន​ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​ការ​ប្រកួត​អន្តរជាតិ។

ម៉ា​រ៉ុ​ក បាន​ចាញ់​បារាំង ២-០ ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​ប្រទេស​កាតា ឆ្នាំ ២០២២ មុន​ពេល​ក្រូ​អាត បាន​យក​ឈ្នះ​ក្រុម​នេះ ២-១ ក្នុង​ការ​ប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ ៣។

គួរ​រំលឹក​ថា កាលពី​ខែ​តុលា អ៊ុយ​ក្រែ​ន ដំបូង​ឡើយ​បាន​ចូលរួម​ការ​ដេញ​ថ្លៃ​ជាមួយ​អេ​ស្ប៉ា​ញ និង​ព័រ​ទុយ​ហ្គា​ល់ ប៉ុន្តែ​តួនាទី​របស់​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​គឺ​មិន​ច្បាស់លាស់​បន្ទាប់ពី​ការ​ប្រកាស​របស់​ម៉ា​រ៉ុ​ក នេះ។

ប្រទេស​អេ​ស្ប៉ា​ញ ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការ​ប្រកួត World Cup ឆ្នាំ ១៩៨២។ ស្រប​ពេល​នោះ ព័រ​ទុយ​ហ្គា​ល់ ជា​ម្ចាស់ផ្ទះ​ពាន​បាល់ទាត់​ទ្វីប​អឺរ៉ុប ឆ្នាំ ២០០៤ (UEFA EURO 2004)។

ជាមួយគ្នា​ផង​ដែរ អា​ហ្ស​ង់​ទីន អ៊ុយ​រូ​ហ្គា​យ ប៉ា​រ៉ា​ហ្គា​យ និង​ឈី​លី ក៏បាន​ដាក់​ដេញថ្លៃ​រួមគ្នា​សម្រាប់​ការប្រកួត​បាល់ទាត់​ពិភពលោក ឆ្នាំ ២០៣០ នេះ​ផង​ដែរ៕

ប្រភព ៖ aljazeera.com

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

សេចក្ដីជូនដំណឹង២៤ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម