Connect with us

កីឡា

ហ្វីលីពីន នឹងមានអត្តពលិក ៩០៥ នាក់ ចូលរួមប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជា

បានផុស

នៅ

ប្រធាន​គណៈកម្មាធិការ​អូឡាំពិក នៃ​ប្រទេស​ហ្វីលីពីន (POC) លោក Abraham “Bambol” Tolentino បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ចំនួន​អត្ត​ព​លិ​ក និង​មន្ត្រី ដែល​ត្រូវ​បាន​ជ្រើសរើស​តំណាង​ប្រទេស​របស់​ខ្លួន ក្នុង​ការ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី ៣២ ឆ្នាំ ២០២៣ នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ក្នុង​មហាសន្និបាត​ប្រចាំ​ឆ្នាំ ដោយ​លោក Abraham “Bambol” Tolentino ប្រកាស​ដោយ​ផ្ទាល់​ថា ហ្វីលីពីន នឹង​មាន​ចំនួន​ប្រតិភូ​សរុប ១,២៣៣ នាក់ ចូលរួម​កីឡា​ស៊ី​ហ្គេម ឆ្នាំ ២០២៣ នៅ​កម្ពុជា ក្នុង​នោះ​មាន​អត្ត​ព​លិ​ក ចំនួន ៩០៥ នាក់ និង​មន្ត្រី ចំនួន ២៥៧ នាក់ ដែល​នឹង​ចូលរួម​ក្នុង​ការ​ប្រកួត​លើ​កីឡា​ទាំង ៣៦ ប្រភេទ ព្រមទាំង​កីឡា​សម្ដែង ១ ប្រភេទ​ផង​ដែរ។

លោក Abraham “Bambol” Tolentino បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​ជឿជាក់​ថា អ្នក​ទាំងនេះ​គឺជា​អត្ត​ព​លិ​ក​ដែល​តាំងចិត្ត​ប្រយុទ្ធ​។ ពួកគេ​នឹង​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ទាំងអស់ ទោះបីជា​មិន​មាន​សក្ដានុពល​ក៏ដោយ​»។

ហ្វីលីពីន មាន​ចំនួន​លើស​ពី​អត្ត​ព​លិ​ក​ចំនួន ៦៥៦ នាក់ ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​កីឡា​ចំនួន ៣៨ ប្រភេទ នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី ៣១ កាលពី​ឆ្នាំមុន នៅ​ប្រទេស​វៀតណាម ដែល​ប្រទេស​នេះ​បាន​បញ្ចប់​ទៅ​ក្នុង​ចំណាត់ថ្នាក់​លេខ ៤ ដោយ​ទទួល​បាន​មេដាយ​សរុប ២២៦ គ្រឿង ក្នុង​នោះ​មេដាយ​មាស ៥២ គ្រឿង មេដាយ​ប្រាក់ ៧០ គ្រឿង និង​មេដាយ​សំរឹទ្ធ ១០៤ គ្រឿង ក្នុង​ចំណោម​មេដាយ​សរុប​ចំនួន ១,៧៥៩ គ្រឿង នៃ​ព្រឹត្តិការណ៍​ទាំងមូល។

គណៈកម្មាធិការ​អូឡាំពិក​ហ្វីលីពីន ក៏បាន​កំណត់​ពេលវេលា នៃ​ការ​ប្រារព្ធ​ពិធី​ជូន​ដំណើរ​ប្រតិភូ និង​អត្ត​ព​លិ​ក ជា​ផ្លូវការ​សម្រាប់​ក្រុម​ហ្វីលីពីន នៅ​ថ្ងៃ​ទី ១៥ ខែ​មេសា នៅ​មជ្ឈមណ្ឌល​សន្និបាត​អន្តរជាតិ​ហ្វីលីពីន៕

ប្រភព ៖ Cambodia2023

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម