Connect with us

កីឡា

​ខ្សែ​ក្រវាត់​​ខារ៉ាបាវ​ ចប់​​ជុំ​​ទី​១​ ​ខ្មែរ​៤​រូប​​បាន​​៣​ពិន្ទុ​ដូច​​គ្នា​ ខណៈ​ថៃ​៤​រូប​សុទ្ធ​​តែ​បាន​១​ពិន្ទុ​

បានផុស

នៅ

ការ​ប្រកួត ខ្សែក្រវាត់ ខារ៉ាបាវរដូវកាលថ្មី ឆ្នាំ២០២៣នេះ បាន​ចប់​ជុំ​ទី​១​ហើយ​ដោយ​បេក្ខភាព​គុន​ខ្មែរ​ទាំង​៤​រូប​សុទ្ធ​តែ​ទទួល​បាន​ជ័យជម្នះ​ដោយ​ក្រសោប​បាន​៣​ពិន្ទុ​ដូច​គ្នា ខណៈ​បេក្ខភាព​ថៃ​៤​រូប​បរាជ័យ​ដូច​គ្នា​ដោយ​រក​បាន​តែ​១​ពិន្ទុ​ម្នាក់​ប៉ុណ្ណោះ។

ការ​ប្រកួត​សប្តាហ៍​ទី​២ ​ក្នុង​ជុំ​ទី​១ កាល​ពី​ថ្ងៃ​​​អាទិត្យ ទី​១៩ ខែ​មីនា​ កន្លង​ទៅ​នេះ ធន់ ផានិត រក​បាន​៣​ពិន្ទុ​ទាំង​លំបាក បន្ទាប់​ពី​តស៊ូ​យ៉ាង​ស្វិត​ស្វាញ​ជា​មួយ​ដៃ​គូ​កម្ពស់​ខ្ពស់ ផេតផាកភូមិ ៥​ទឹក​ពេញ ប៉ុន្តែ​រូប​គេ​ទទួល​បាន​ជ័យជម្នះ​ដោយ​ពិន្ទុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក កីឡាករ​គុន​ខ្មែរ សេក គឹមសាន្ត ​ក៏​ទទួល​បាន៣​ពិន្ទុ​ទាំង​លំបាក​ដែរ បន្ទាប់​ពី​​ប៉ះដៃ​គូ​សម្រុក​ចូល​វ៉ៃ​គឺ​ ថៈឡេងើន ។ យ៉ាង​ណា កីឡាករ​គុន​ខ្មែរ​រូប​នេះ​វ៉ៃ​ចេញ​ចំ​គោល​ដៅ​បាន​ច្រើន ហើយ​ចៅ​ក្រម​កាត់​ក្តី​ឲ្យ​ឈ្នះ​ដោយ​ពិន្ទុ។

សូម​បញ្ជាក់​​​ថា កាល​ប្រកួត​សប្តាហ៍​ទី​១ ក្នុង​ជុំ​ទី​១ អ្នក​លេង​គុន​ខ្មែរ​២​រូប​សុទ្ធ​តែ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ដើម្បី​ទទួល​បាន​៣​ពិន្ទុ​ ​ដូច​គ្នា។ គូ​បើក​ឆាក​ខ្សែ​ក្រវាត់​ថ្មី​ ហុង សុវណ្ណចាន់សុធី បានចំណាយពេលត្រឹមតែ២ទឹកប៉ុណ្ណោះដើម្បីផ្តួលកីឡាករថៃ អ៉ីនស៊ីណយ ឲ្យបោះបង់ចោលការប្រកួត។ ស្រប​ពេល ពេជ្រ ប៊ុនសិទ្ធ ប្រើពេលដល់ទៅ៣ទឹកទើបអាចផ្តួលកីឡាករថៃ ឡាហ្វាន់ ឲ្យសន្លប់។

តារាងពិន្ទុសប្តាហ៍​ទី​២ ជុំទី១

  • កីឡាករ ហុង សុវណ្ណចាន់សុធី មាន៣ពិន្ទុ
  • កីឡាករ ពេជ្រ ប៊ុនសិទ្ធ មាន៣ពិន្ទុ
  • កីឡាករ ធន់ ផានិត មាន​៣​ពិន្ទុ
  • កីឡាករ សេក គឹមសាន មាន​៣​ពិន្ទុ
  • កីឡាករ ថៈឡេកងើន មាន​១​ពិន្ទុ
  • កីឡាករ ផេតផាកភូមិ មាន​១​ពិន្ទ
  • កីឡាករ ឡាហ្វាន់ មាន១ពិន្ទុ
  • កីឡាករ អ៊ីនស៊ីណយ មាន១ពិន្ទុ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម