កីឡា
កម្ពុជាបានចុះឈ្មោះអត្តពលិកជាង១៣០០នាក់ហើយដើម្បីប្រកួតស៊ីហ្គេម២០២៣
ប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះបានចុះឈ្មោះប្រតិភូកីឡារបស់ខ្លួនចំនួន១៣១២នាក់ហើយសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ចាប់ពីថ្ងៃទី៥ ដល់ទី១៧ ខែឧសភា ឆ្នាំ២០២៣។
តាមរបាយការណ៍របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានបង្ហាញក្នុងព្រះរាជពិធីសុំព្រះអគ្គិជ័យកីឡា នៅប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២១ ខែមីនា ឃើញថា កម្ពុជាបានចុះឈ្មោះប្រតិភូកីឡារបស់ខ្លួនចំនួន១៣១២នាក់ហើយ។ យ៉ាងណា ចំនួននេះប្រហែលជាមានការប្រែប្រួលនៅដំណាក់កាលចុងក្រោយ។

បើក្រឡេកមើលប្រទេសអាស៊ានទាំង១០ផ្សេងក៏សុទ្ធតែបានចុះឈ្មោះប្រតិភូកីឡាច្រើនហើយ ក្នុងនោះថៃបានចុះឈ្មោះប្រតិភូកីឡារបស់ខ្លួនបានច្រើនជាងគេរហូតដល់១៨៥៥នាក់ បន្ទាប់មកប្រទេសឥណ្ឌូនេស៊ី និងបន្តបន្ទាប់ទៀតដែលមានទិន្នន័យដូចខាងក្រោម៖
- ព្រុយណេ ៨២នាក់
- កម្ពុជា ១៣១២នាក់
- ឥណ្ឌូនេស៊ី ១៧៣៦នាក់
- ឡាវ ៥៨៣នាក់
- ម៉ាឡេស៊ី ១៤៤០នាក់
- មីយ៉ាន់ម៉ា ៦៦៣នាក់
- ហ្វីលីពីន ១១២១នាក់
- សិង្ហបុរី ១២៧១នាក់
- ថៃ ១៨៥៥នាក់
- ទីម័រខាងកើត ១៦៧នាក់
- វៀតណាម ១២២៣នាក់
ក្នុងសន្នសីទសារព័ត៌មានស្តីពីការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-កីឡាអាស៊ានប៉ារ៉ាហ្គេម បានប្រាប់ថា កម្ពុជាបានដាក់គ្រប់ប្រភេទកីឡាទាំង៣៦ និងកីឡាប្រកួតសម្តែង១ សម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។ «ក្នុងនាមជាម្ចាស់ផ្ទះ យើងមិនដាក់ប្រភេទកីឡាណាដែលយើងគ្មានអត្តពលិកចូលរួមប្រកួតទេ អីចឹងគ្រប់ប្រភេទកីឡាដែលយើងដាក់ឲ្យប្រកួតគឺយើងមានកីឡាករ កីឡាការិនីចូលរួមប្រកួត»។

សូមបញ្ជាក់ថា កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នេះមាន៣៧ប្រភេទកីឡា និងកីឡាប្រកួតសម្តែង១ប្រភេទដែលស្មើនឹង៦០៨វិញ្ញាសា (៦០៨មេដាយមាស)៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?