កីឡា
ប៉ះដៃគូល្បីមិនដែលចាញ់ ព្រំ សំណាង ប្រាប់ថា«ចង់លេងទឹកភ្លៀង»
ថ្ងៃទី២៥ ខែមីនា ចុងសប្តាហ៍នេះនៅសង្វៀនថោន កីឡាករប្រដាល់កំពុងជោគជ័យ ព្រំ សំណាង នឹងប្រកួតជាមួយកីឡាកររុស្ស៊ី Vladimir Gabov ដែលល្បីជាជើងខ្លាំងម្នាក់មិនធ្លាប់ចាញ់ ហើយរូបគេពិតជាចង់ជួបអ្នកខ្លាំងពិតប្រាកដណាស់។
ពាក់ព័ន្ធនឹងការប្រកួតនេះ ព្រំ សំណាង បាននិយាយថា ៖«ដៃគូខ្ញុំ៦០ដងមិនដែលចាញ់ ប្រហែលរបស់ពិតហើយ។ បើរបស់ពិត យើងនឹងបានលេងទឹកភ្លៀងយូរជាមួយគ្នាពុំខាន»។ យ៉ាងណារូបគេបានបន្ថែមថា ៖«ម៉ូយនៅចាំកាត់សក់ច្រើនណាស់ បើផ្តាច់បានខ្ញុំដាក់ហើយ តែយ៉ាងណា មិនហ៊ានមើលស្រាលដៃគូទេ»។
សម្រាប់ឃ្លា«លេងទឹកភ្លៀង»គឺសំដៅទៅលើការប្រកួតដែលកីឡាករប្រើកែង ហើយបណ្តាលឲ្យបែកហូរឈាមដែលពិធីករ និងអ្នកគាំទ្រប្រដាល់គុនខ្មែរនាំគ្នានិយាយលេងរហូតពេញនិយមក្នុងការប្រើប្រាស់មួយរយៈពេលចុងក្រោយនេះ។

តាមប្រវត្តិដែលបង្ហាញ Vladimir Gabov ជាកីឡាកររុស្ស៊ីអាយុ២៧ឆ្នាំ កម្ពស់១.៧៨ម៉ែត្រ និងទម្ងន់៧៨គីឡូក្រាម ដូច្នេះទាបជាង ព្រំ សំណាង ដែលមាន អាយុ៣៨ឆ្នាំ កម្ពស់១.៨៣ម៉ែត្រ និងទម្ងន់ចាប់ពី៧២គីឡូក្រាមឡើងដែរ។
ស្ថិតិឡើងសង្វៀន កីឡាកររុស្ស៊ីនេះធ្លាប់ប្រកូត៦០ដង ក្នុងនោះឈ្នះ៥៥ដង និងស្មើ៥ដង ហើយធ្លាប់ផ្តួលដៃគូឲ្យសន្លប់១៥ដង។ យ៉ាងណា កាលពីឆ្នាំ២០២០ នៅពេលរូបគេទៅប្រកួតក្នុងកម្មវិធី MLF ប្រទេសចិន បានដាក់ធ្លាប់ចាញ់៣ដង នៅពេលនោះរូបគេទើបប្រកូតបាន១២ដង ដូច្នេះប្រវត្តិប្រកួតមិនទាន់ច្បាស់១០០%នោះទេ ដោយសារពេលខ្លះរូបគេប្រកួតឃីកបុកស៊ីង ហើយពេលខ្លះប្រកួតមួយថៃ។
Vladimir Gabov ជាកីឡាករឃីកបុកស៊ីងដែលធ្លាប់ចេញប្រកួតច្រើននៅក្រៅប្រទេស។ រូបគេមានកណ្តាប់ដៃ និងទាត់ធ្ងន់ល្អ។ និយាយឲ្យចំគឺរូបគេមានជំនាញល្អវ៉ៃប្រយោលឬពីចម្ងាយ ដោយសារប្រភពដើមរបស់គេគឺជាអ្នកប្រដាល់ឃីកបុកស៊ីង ស្របពេលកីឡាករកម្ពុជាក៏ជាជម្រើសជាតិឃីកបុកស៊ីងដែរ។
ទោះបីជាយ៉ាងណា ប្រសិនបើ ព្រំ សំណាង ចូលអោបឡើងជង្គង់ និងលេងកែងគឺប្រហែលជា Vladimir Gabov ជួបការលំបាកខ្លាំង។ អ្វីដែលកីឡាកររុស្ស៊ីមានប្រៀបសម្រាប់ការប្រកួតនេះកម្លាំងស៊ុហ្វល្អ ដោយសារនៅវ័យក្មេងកំពុងពេញកម្លាំង៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ