កីឡា
ម៉្យាងដែរ! ទោះអត់ VAR តែអាជ្ញាកណ្តាលនៅលីគអេហ្ស៊ីប មានវិធីមួយដើម្បីពិនិត្យគ្រាប់បាល់
អាជ្ញាកណ្តាលម្នាក់ បានលុបចោលគ្រាប់បាល់ចុងម៉ោង បន្ទាប់ពីប្រើទូរស័ព្ទដៃរបស់អ្នកទស្សនាដើម្បីពិនិត្យមើលបញ្ហា ក្នុងអំឡុងការប្រកួតលីគទីពីរនៅប្រទេសអេហ្ស៊ីប កាលពីចុងសប្តាហ៍។
គ្រប់គ្នាពិតជាមានការងឿងឆ្ងល់ដោយសារការសម្រេចចិត្តរបស់អាជ្ញាកណ្តាល Mohamed Farouk ក្នុងការប្រើប្រាស់ទូរស័ព្ទរបស់អ្នកគាំទ្រ ជំនួសឲ្យវីដេអូជំនួយការអាជ្ញាកណ្តាល (VAR)។
ការប្រកួតរវាងក្រុម Suez SC និង Al-Nasr បានបង្កឲ្យមានភាពចម្រូងចម្រាសនៅនាទីទី៩០ពេលដែលក្រុម Al-Nasr គិតថា ពួកគេរកបានគ្រាប់បាល់តាមស្មើទៅហើយនៅចុងម៉ោង។
កីឡាកររបស់ក្រុម Suez បានតវ៉ាចំពោះការសម្រេចចិត្តនៅលើទីលាន ហើយអះអាងថា កីឡាករក្រុម Al-Nasr ម្នាក់ បានឈរក្នុងជំហរ offside។
ដោយសារ VAR មិនដាក់ឲ្យប្រើប្រាស់នៅក្នុងលីគលំដាប់ទីពីរ អាជ្ញាកណ្តាល Farouk បានប្រើទូរស័ព្ទរបស់អ្នកគាំទ្រ ដើម្បីមកធ្វើការសម្រេចចិត្តយ៉ាងច្បាស់លាស់លើបញ្ហានេះ។
បន្ទាប់ពីពិនិត្យយ៉ាងល្អិតល្អន់ លោកអាជ្ញាកណ្តាល បានសម្រេចថា គ្រាប់បាល់នោះគឺមិនអនុញ្ញាតទេ។ ការប្រកួតនោះ ត្រូវបន្ថែមម៉ោង១៥នាទី ហើយក្រុម Suez បានយកឈ្នះការប្រកួត ៣-១។
អាជ្ញាកណ្តាលបានចាកចេញពីទីលានក្រោមការការពាររបស់ប៉ូលិស ចំពេលមានការតវ៉ាពីសំណាក់កីឡាករ និងមន្ត្រីក្រុម Al-Nasr៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ក្រុមបាល់ទាត់នារីស្នើ FIFA ដាក់កញ្ចប់ថវិកាបាល់ទាត់ World Cup នារីស្មើគ្នាដូចបុរស
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ