Connect with us

កីឡា

គ្រូប្រទេសដើមកំណើតកីឡាបាល់ទាត់លើតុ មកបណ្ដុះបណ្ដាលកម្ពុជា ត្រៀមស៊ីហ្គេម ឆ្នាំ ២០២៣

បានផុស

នៅ

សហព័ន្ធ​កីឡា​បាល់ទាត់​លើ​តុ​កម្ពុជា បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​មូលដ្ឋាន និង​អាជ្ញាកណ្ដាល​អន្តរជាតិ ត្រៀម​ស៊ី​ហ្គេម ឆ្នាំ ២០២៣ រយៈពេល ៣ ថ្ងៃ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ដើម្បី​ពង្រឹង​សមត្ថភាព​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម នា​ខែ​ឧសភា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Gao Feng អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​លើ​តុ​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​វគ្គ​ថា «សហព័ន្ធ​កីឡាបាល់ទាត់​លើ​តុ​កម្ពុជា គឺជា​ប្រភេទ​កីឡា​ថ្មី ទើប​បាន​ដាក់​បញ្ចូល​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​កម្ពុជា លើក​នេះ ហើយ​អ្នក​ទាំងអស់​គ្នា​នៅ​ទីនេះ​ជា​សមាជិក​ដ៏​សំខាន់​របស់​សហព័ន្ធ​យើង។ យើង​ត្រូវ​រួបរួម​គ្នា​ខិតខំ​សិក្សា និង​អភិវឌ្ឍន៍​សមត្ថភាព​ដើម្បី​លើក​ស្ទួយ​វិស័យ​កីឡាបាល់ទាត់​លើ​តុ​របស់​យើង ឲ្យ​កាន់តែ​មាន​ការ​រីកចម្រើន​មួយ​កម្រិត​ទៀត​»។

បន្ថែម​ពីលើ​នេះ លោក Gao Feng បាន​លើកទឹកចិត្ត​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ សិក្សា​ស្វែងយល់​ឲ្យ​បាន​ស៊ីជម្រៅ​ពី​គ្រូឧទ្ទេស ដែល​ជា​មន្ត្រី​ជំនាញ​មកពី​សហព័ន្ធ​កីឡាបាល់ទាត់​លើ​តុ​អន្តរជាតិ ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ។ «​ការទទួលខុសត្រូវ និង​ការ​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​របស់​អ្នក​ទាំងអស់​គ្នា ពិត​ជា​មាន​សារៈសំខាន់​ណាស់ ហើយ​ខ្ញុំ​ជឿជាក់​លើ​រឿង​នេះ ហើយ​ខ្ញុំ​ក៏​មាន​ការ​ជឿជាក់​ដែរ​ថា ក្រុម​ជម្រើស​ជាតិ​បាល់ទាត់​លើ​តុ​របស់​យើង នឹង​អាច​ធ្វើ​បាន​ល្អ ក្នុង​ព្រឹត្តិការណ៍ ស៊ី​ហ្គេម ឆ្នាំ ២០២៣ នៅ​កម្ពុជា ក៏ដូចជា​ការ​ប្រកួត​ស៊ី​ហ្គេម​ជា​បន្តបន្ទាប់​ទៀត​»។

ជាមួយ​គ្នា​នេះ លោក អន ច​ន្ត្រា​សំរិត អគ្គលេខាធិការ​រង សហព័ន្ធ​កីឡាបាល់ទាត់​លើ​តុ​កម្ពុជា​បាន​លើក​ឡើង​ថា បាល់ទាត់​លើ​តុ គឺជា​ប្រភេទ​កីឡា​ថ្មី​មួយ​សម្រាប់​កម្ពុជា ហើយក៏​ថ្មី​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ផង​ដែរ។ ជាមួយ​នឹង​ការ​បង្កើត​ថ្មី​នូវ​សហព័ន្ធ​ជំនាញ​កីឡា​មួយ​នេះ ការ​បណ្ដុះបណ្ដាល​ធនធាន គឺជា​ការ​ចាំបាច់​បំផុត ដើម្បី​អភិវឌ្ឍន៍​ធនធាន​មនុស្ស តាមរយៈ​ការ​បើក​វគ្គ​បណ្ដុះបណ្ដាល គ្រូ​បង្វឹក កម្រិត​មូលដ្ឋាន និង​អាជ្ញាកណ្ដាល​អន្តរជាតិ សម្រាប់​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី ៣២ នា​ខែ​ឧសភា ឆ្នាំ ២០២៣។

វគ្គ​បណ្ដុះបណ្ដាល​នេះ បង្រៀន​ដោយ​គ្រូឧទ្ទេស គឺ លោក Marton Kereszturt ជា​ជនជាតិ​ហុង​គ្រី ដែល​ជា​ប្រទេស​ដើមកំណើត នៃ​ប្រភេទ​កីឡា Teqball នេះ​តែម្ដង។ លោក Marton Kereszturt បាន​សន្យា​ថា លោក​នឹង​ព្យាយាម​បង្ហាត់បង្រៀន​ដល់​សិក្ខាកាម​កម្ពុជា​ឲ្យ​មាន​ការ​យល់ និង​បាន​ដឹង​ពី​លក្ខខណ្ឌ បទបញ្ជា​ប្រកួត និង​ប្រវត្តិ នៃ​ប្រភេទ​កីឡា Teqball នេះ ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​បង្កើន​ការ​អភិវឌ្ឍ​ឲ្យ​បាន​លឿន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អគ្គលេខាធិការ​រង​រូប​នេះ គូស​បញ្ជាក់​ទៀត​ថា «​ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​យើង​ត្រៀមខ្លួន​ឲ្យ​បាន​មុតមាំ សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម នា​ខែ​ឧសភា ខាងមុខ។ តាមរយៈ​ការ​សិក្សា និង​អនុវត្ត​ផ្ទាល់​ជាមួយ គ្រូឧទ្ទេស​មកពី​ប្រទេស​ដើម នៃ​កីឡា Teqball នេះ យើង​រំពឹង​ថា សិក្ខាកាម​កម្ពុជា នឹង​ទទួល​បាន​ទាំង​ចំណេះ និង​ជំនាញ​ដ៏​ពិតប្រាកដ​មួយ សម្រាប់​យក​ទៅ​អនុវត្ត នៅ​ពេល​យើង​ធ្វើ​ម្ចាស់ផ្ទះ ក្នុង​ព្រឹត្តិការណ៍ ស៊ី​ហ្គេម ខាងមុខនេះ​»។

លោក អន ច​ន្ត្រា​សំរិត បាន​បញ្ជាក់​ថា «​កីឡា Teqball មាន​ការ​ប្រកួតប្រជែង​ដូច​ប្រភេទ​កីឡា​ផ្សេងៗ​ដែរ គ្រាន់តែ​មេដាយ​ដែល​យើង​ដណ្តើម​បាន​មិន​រាប់បញ្ចូល​ក្នុង​បញ្ជី​ផ្លូវការ នៃ​ស៊ី​ហ្គេម​នោះ​ទេ។ ទោះ​បែបនេះ​ក្តី ក៏​កីឡាករ កីឡា​ការិនី​របស់​យើង​មាន​ទឹកចិត្ត​មុតមាំ និង​ឆន្ទៈ​ពិតប្រាកដ ក្នុង​ការ​បង្ហាញ​សមត្ថភាព ក្នុង​ព្រឹត្តិការណ៍​នេះ​ឲ្យ​បាន​ល្អ ព្រោះ​បន្ទាប់ពី​បង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នេះ​ហើយ គឺ កីឡា Teqball នឹង​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ជា​ផ្លូវការ​ក្នុង​ស៊ីហ្គេម ឆ្នាំ ២០២៥ តែម្ដង​»។

សូម​បញ្ជាក់​ថា Teqball ជា​ប្រភេទ​កីឡា​មួយ ក្នុងចំណោម​ប្រភេទ​កីឡា​ទាំង ៣៧ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ ២០២៣។ ប៉ុន្តែ​ការ​ប្រកួត​កីឡា Teqball មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​មេដាយ​ផ្លូវការ​ក្នុង​ស៊ី​ហ្គេម​នោះ​ទេ ពោល​គឺ​គ្រាន់តែ​ជា​ការ​ប្រកួត​មិត្តភាព​ធម្មតា រវាង​ប្រទេស​ចូល​រួម​ចំនួន ៧ រួមមាន ម្ចាស់ផ្ទះ កម្ពុជា ហ្វីលីពីន ប្រ៊ុយណេ សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ថៃ៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បន្តដាក់គ្រឿងចក្រឈូសកាយពង្រីកផ្លូវ នៅផ្សារត្រពាំងពោធិ៍

ព័ត៌មានជាតិ៥ នាទីutes មុន

ប្រព័ន្ធ​គ្រប់គ្រងភាពជឿជាក់លើធុរជនជំនាន់ថ្មីរបស់គយនឹងដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការ​នៅដើមខែកុម្ភៈ

សន្តិសុខសង្គម៣៥ នាទីutes មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោកជំទាវពេជ ចន្ទមុន្នី៖ ពេទ្យគន្ធបុប្ផា បានដណ្ដើមជីវិតកុមារពីមាត់មច្ចុរាជ  ក្រោយមកកុមារទាំងនោះក្លាយជាគ្រូពេទ្យ និងធនធានមនុស្សដ៏សំខាន់

សេដ្ឋកិច្ច១ ម៉ោង មុន

ស្ទះជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសារកំណើនចេញ-ចូល មុនពេលបុណ្យចូលឆ្នាំចិន

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

Sokha Hotels

ព័ត៌មានពេញនិយម