កីឡា
ថ្នាក់ដឹកនាំ APSF សរសើរព្រះរាជពិធីសុំព្រះអគ្គិជ័យកីឡា តែគួរបន្ថែមចំណុចមួយ
ថ្នាក់ដឹកនាំសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ((APSF) មានកិត្តិយស និងរីករាយដែលបានចូលរួមក្នុងព្រះរាជពិធីសុំព្រះអគ្គិជ័យកីឡា កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដើម្បីប្រោយព្រះរាជទាន«ព្រះអគ្គិជ័យកីឡា» ដល់អត្តពលិកសម្រាប់រត់ដង្ហែត្រៀមបើកកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា។
លោកឧត្តមសេនីយ៍ Osoth Bhavilai ប្រធានសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ (APSF) ដែលបានចូលរួមក្នុងព្រះរាជពិធីសុំព្រះអគ្គិជ័យកីឡា មានប្រសាសន៍ថា លោកពិតជាមានកិត្តិយសណាស់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យដែលជាសញ្ញាចាប់ផ្តើមកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ ថ្ងៃនេះជាប្រវត្តិសាស្ត្រដែលបានប្រារព្ធព្រះរាជពិធីសុំព្រះអគ្គិជ័យកីឡាជាផ្លូវការនៅប្រាសាទអង្គរវត្តដ៏ល្បីល្បាញទូទាំងពិភពលោកដែលនឹងស្ថិតជាប់ក្នុងបេះដូងរបស់អ្នកទាំងអស់គ្នា ស្របពេលកម្ពុជារៀបចំព្រឹត្តិការណ៍ពហុកីឡាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

លោកបានបន្តថា APSF និងសហគមប៉ារ៉ាឡាំពិកអាស៊ាន ពិតជារំភើបរីករាយ និងទន្ទឹងរង់ចាំកីឡាអាស៊ានប៉ារ៉ាហ្គេម លើកដំបូងនៅកម្ពុជាឈានចូលមកដល់។ ព្រះរាជពិធីសុំព្រះអគ្គិជ័យកីឡាមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏អាស្ចារ្យ និងជាមរតកបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ម្ចាស់ផ្ទះកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញឲ្យឃើញពីការបំផុសស្មារតីជាថ្មីនៃចំណងមិត្តភាពដែលបានចាប់បដិសន្ធិជាយូរណាស់មកហើយក្នុងចំណោមប្រជាជនអាស៊ាន។
ចំណែកលោកស្រី Wandee Tosuwan អគ្គលេខាធិការសហព័ន្ធកីឡាជនពិការអាស៊ាន មានប្រសាសន៍ថា ៖«ខ្ញុំមានកិត្តិយសណាស់ដែលបានចូលរួមក្នុងព្រះរាជពិធីសុំព្រះអគ្គិជ័យកីឡាដែលជាព្រឹត្តិការណ៍គួរឲ្យចាប់អារម្មណ៍ និងមានមោទនភាពដែលព្រះមហាក្សត្រ ព្រះបាទបរមនាថ នរោត្តម សីហមុនី ព្រះអង្គយាងជាព្រះរាជាអធិបតីភាព និងមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាចូលរួមជាច្រើន»។
«ប្រការនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម និង APSF ដើម្បីនាំមកនូវព្រឹត្តិការណ៍ពហុកីឡាដោយរលូន និងជោគជ័យទាំងអស់គ្នា»។ លោកស្រីបានបន្ថែម។
លោកស្រីបានបញ្ជាក់ថា នេះជាលើកដំបូងហើយដែលភ្លេងសហព័ន្ធកីឡាជនពិការអាស៊ានត្រូវបានចាក់បន្លឺឡើងក្នុងព្រះរាជពិធីសុំព្រះអគ្គិជ័យកីឡា ដូច្នេះក្នុងនាមសហព័ន្ធកីឡាជនពិការអាស៊ានទាំងមូលពិតជាមានមោទនភាព និងសូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានរៀបចំចាក់ភ្លេងអាស៊ានប៉ារ៉ាហ្គេម។

ទន្ទឹមជាមួយនឹងការសរសើរពីការរៀបចំព្រះរាជពិធីសុំព្រះអគ្គិជ័យកីឡាបានល្អឥតខ្ចោះ លោកស្រី Wandee បានសំណូមពរឲ្យការផ្សាយផ្ទាល់មានការអធិប្បាយជាភាសាអង់គ្លេសផង ពីព្រោះមិនមែនតែកម្ពុជាទេដែលទស្សនា ប៉ុន្តែអាស៊ានទាំងមូល និងប្រទេសផ្សេងៗទៀតក៏តាមដានដែរ។
លោកស្រីបន្ថែមថា ៖«ការផ្សាយបានល្អហើយ តែខ្ញុំសំណូមពរឲ្យមានការអធិប្បាយជាភាសាអង់គ្លេសផង ពីព្រោះប្រទេសផ្សេងៗជាច្រើន ពិសេសប្រទេសអាស៊ានក៏មើលការផ្សាយផ្ទាល់ដែរ ហើយពួកគាត់ជាផ្នែកមួយនៃកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមដែរ»៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច