កីឡា
Ronaldo និយាយថា ខ្លួនក្លាយជាបុរសដែលប្រសើរជាងមុន បន្ទាប់ពីរងទុក្ខជាមួយ Man Utd
Cristiano Ronaldo នៅមុនថ្ងៃ នៃការក្លាយជាកីឡាករដែលបង្ហាញខ្លួនច្រើនបំផុតជាមួយក្រុមជម្រើសជាតិបាល់ទាត់បុរស បាននិយាយថា ភាពលំបាករបស់ខ្លួនជាមួយ Manchester United ពេលចូលរួមលើកទី ២ បានធ្វើឲ្យគេក្លាយជាបុរសដែលប្រសើរជាងមុន។

Ronaldo បាននិយាយបើកចំហយ៉ាងខ្លីអំពីបញ្ហារបស់ខ្លួននៅក្លិបអង់គ្លេស មុនពេលការប្រកួតរបស់ព័រទុយហ្គាល់ ជាមួយ Liechtenstein ក្នុងវគ្គជម្រុះ សម្រាប់ជើងឯកទ្វីបអឺរ៉ុប នាថ្ងៃព្រហស្បតិ៍ នៅពេលរូបគេនឹងបំបែកកំណត់ត្រាសម្រាប់ការបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិបាល់ទាត់បុរសច្រើនជាងគេបំផុតតែម្នាក់គត់លើពិភពលោក។

“គ្មានពេលសោកស្ដាយក្នុងជីវិតនេះទេ។ ទោះបីជាយើងធ្វើមិនបានល្អក៏ដោយ វាជាផ្នែកមួយ នៃជីវិតរបស់យើង។ ” Ronaldo និយាយកាលពីថ្ងៃពុធ។ “ពេលយើងនៅលើកំពូលភ្នំ វាពិបាកនឹងមើលឃើញអ្វីនៅខាងក្រោមនេះ ហើយច្រើនដងដែលខ្ញុំមិនអាចធ្វើបាន។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានត្រៀមខ្លួនបានល្អជាងនៅពេលនេះ ព្រោះខ្ញុំអាចមើលឃើញរឿងមួយចំនួន។ ខ្ញុំជាមនុស្សដែលជាងមុននាពេលឥឡូវនេះ”។

Ronaldo វ័យ ៣៨ ឆ្នាំ បានចូលរួមជាមួយក្លិបអារ៉ាប៊ីសាអូឌីត Al Nassr បន្ទាប់ពីកិច្ចសន្យារបស់គេត្រូវបានបញ្ចប់ដោយ Man United បន្ទាប់ពីផ្ដល់បទសម្ភាសន៍តាមទូរទស្សន៍ដែលបានរិះគន់អ្នកចាត់ការ លោក Erik ten Hag និងម្ចាស់ក្លិប បន្ទាប់ពីត្រូវបានក្លិបដាក់ជាកីឡាករបម្រុង ហើយថែមទាំងត្រូវបានក្លិបផ្អាកជាបណ្ដោះអាសន្នផងដែរ។

CR7 បាននិយាយថា “ខ្ញុំគិតថាអ្វីគ្រប់យ៉ាងនៅក្នុងជីវិតកើតឡើងដោយហេតុផល”។ “ខ្ញុំជាញឹកញាប់មានភាពរីករាយក្នុងការឆ្លងកាត់រឿងលំបាកមួយចំនួន ដូច្នេះខ្ញុំអាចមើលឃើញថា នរណាជាអ្នកនៅខាងខ្ញុំ។ នៅពេលលំបាក អ្នកឃើញអ្នកណានៅខាងអ្នក។ វាមិនមែនជាដំណាក់កាលដ៏ល្អមួយក្នុងជីវិតរបស់ខ្ញុំ ក្នុងអាជីពរបស់ខ្ញុំ ជាដំបូងលើកម្រិតផ្ទាល់ខ្លួន និងបន្ទាប់មកប្រកបដោយវិជ្ជាជីវៈ”។
Ronaldo បាននិយាយថា គេមានការលើកទឹកចិត្ត និងរីករាយជាមួយនឹងពេលវេលារបស់ខ្លួន ជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ បន្ទាប់ពីការប្រកួត World Cup ដ៏ខកចិត្តមួយ ដែលត្រូវបានអង្គុយនៅកៅអីក្នុងវគ្គជម្រុះ ហើយបានចាកចេញពីទីលានទាំងទឹកភ្នែក បន្ទាប់ពីចាញ់ម៉ារ៉ុក ក្នុងវគ្គ ៨ ក្រុមចុងក្រោយ។
Ronaldo ត្រូវបានគេរំពឹងថា នឹងបំបែកកំណត់ត្រានៅថ្ងៃព្រហស្បតិ៍ ខណៈគ្រូបង្វឹកព័រទុយហ្គាល់ថ្មីលោក Roberto Martínez បាននិយាយថា លោកនៅតែពឹងផ្អែកលើខ្សែប្រយុទ្ធរូបនេះ។
“កំណត់ត្រានេះគឺពិសេស។ ខ្ញុំនឹងពិតជាមានមោទនភាពប្រសិនបើវាកើតឡើង” Ronaldo បាននិយាយ។ “ប៉ុន្តែខ្ញុំចង់បន្តលេងបន្ថែមទៀត ខ្ញុំមិនចង់ឈប់ត្រឹមនេះនោះទេ”។
Ronaldo បានទទួលស្គាល់ថា មានការសង្ស័យអំពីអនាគតរបស់គេជាមួយនឹងក្រុមជម្រើសជាតិ ប៉ុន្តែវាគឺជារឿងអតីតកាល៕
ប្រភព ៖ AFP
អត្ថបទ ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ