កីឡា
ល្ងាចនេះ បើ U22 កម្ពុជា ឈ្នះ U22 ម៉ាឡេស៊ី នឹងឡើងផ្តាច់ព្រ័ត្រពាន Merlion Cup
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ (U22) នឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់មិត្តភាព Merlion Cup ឆ្នាំ២០២៣ ប្រសិនបានទទួលបានជ័យជម្នះលើ ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម២២ឆ្នាំ (U22) វេលាម៉ោង៤ល្ងាចនេះនៅប្រទេសសិង្ហបុរីផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍ BTV Cambodia។

ពានរង្វាន់មិត្តភាពអន្តរជាតិ Merlion Cup ឆ្នាំ២០២៣ នេះមានក្រុមចូលរួមប្រកួត៤គឺម្ចាស់ផ្ទះសិង្ហបុរី កម្ពុជា ម៉ាឡេស៊ី និងហុងកុង។ ជំនួបរវាងកម្ពុជា និង ម៉ាឡេស៊ី គឺជាការបើកឆាកពានរង្វាន់ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨២។ បន្ទាប់មកវេលាប្រហែលជា៧យប់នេះ ក្រុម U22 ម្ចាស់ផ្ទះសិង្ហបុរី នឹងប្រកួតជាមួយ U22 ហុងកុង។
ក្រុមដែលទទួលបានជ័យជម្នះនឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមជើងឯក ខណៈក្រុមដែលចាញ់នឹងត្រូវប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣។

សម្រាប់ការជួបគ្នារវាងកម្ពុជា និងម៉ាឡេស៊ី គួរឲ្យចាប់អារម្មណ៍មួយ បន្ទាប់ពីប្រវត្តិជួបគ្នា៣លើកកន្លងមកគឺម៉ាឡេស៊ីមិនដែលឈ្នះកម្ពុជាឡើយ។ ជើងឯកយុវជនអាស៊ាន AFF U-22 Youth Championship ឆ្នាំ២០១៩ កម្ពុជាធ្វើជាម្ចាស់ផ្ទះ បានយកឈ្នះ U22 ម៉ាឡេស៊ី ១-០។
ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន U22 កម្ពុជា បានយកឈ្នះ U22 ម៉ាឡេស៊ី ៣-១ និងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម ក្រុម U22 កម្ពុជាបានស្មើជាមួយ U22 ម៉ាឡេស៊ី ២-២។

សូមបញ្ជាក់ថា ពានរង្វាន់មិត្តភាពអន្តរជាតិ Merlion Cup នេះត្រូវបានបង្កើតឡើងដោយប្រទេសសិង្ហបុរីតាំងពីឆ្នាំ១៩៨២ ដែលត្រូវរៀបចំការប្រកួតជារៀងរាល់ឆ្នាំ ប៉ុន្តែរៀបចំមិនទៀងទាត់ទេ។ ចុងក្រោយកាលពីឆ្នាំ២០១៩ ដែលពេលនោះ U22 សិង្ហបុរីជាជើងឯក ក្រោយឈ្នះ U22 ថៃ ១-០ នៅវគ្គផ្តាច់ព្រ័ត្រ ហើយឥណ្ឌូនេស៊ី បានលេខ៣ និងហ្វីលីពីនបានលេខ៤៕
អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ