ព័ត៌មានជាតិ
សហព័ន្ធកីឡាល្បុក្កតោស្នើឲ្យ អាជ្ញាកណ្តាល ចៅក្រមមានភាពសុក្រឹតយុត្តិធម៌ក្នុងពេលប្រកួតជើងឯកថ្នាក់ជាតិ

ប្រមុខសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានស្នើឲ្យគ្រូតា អាជ្ញាកណ្តាល ចៅក្រមត្រូវតែមានភាពសុក្រឹតយុត្តិធម៌ក្នុងពេលប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ២២ ដល់ ២៤ មករា ២០២១ ។
លោកច័ន្ទ សារុនប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានស្នើបែបនេះនៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី១៥មករា ស្តីពីការរៀបចំបើកប្រកួតកីឡាល្បុកតោជ្រើសរើសជើង ឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ នាចុងខែនេះ ។
លោកប្រធានសហព័ន្ធមានប្រសាសន៍ថា នៅពេលបើកការប្រកួតជើងឯកខាងមុខ នេះ លោកសុំឲ្យលោកគ្រូតាទាំងអស់ដែលជាគណ:កម្មការបច្ចេកទេស ជាអាជ្ញាកណ្តាល ចៅក្រម ប្រកាន់នូវភាពសុក្រឹតយុត្តិធម៌ កុំមានការយោគយល់ឲ្យសោះ ។
ចំពោកីឡាករ កីឡាការិនីទាំងអស់ ដែលចូលរួមប្រកួតត្រូវគោរពឲ្យបាននូវបទបញ្ជានៃការប្រកួត ក៏ដូចជាគោរពវិន័យ កុំប្រើល្បិច និងត្រូវស្មោះត្រង់ជានិច្ច ធ្វើយ៉ាងណាឱ្យការប្រកួតប្រព្រឹត្តទៅប្រកបដោយលទ្ធផលល្អនិងប្រសិទ្ធភាព។

ជាមួយការណែនាំ លោកប្រធានសហ ព័ន្ធ ក៌បានសម្តែងការកោតសរសើរចំពោះកីឡាករ កីឡាការិនីល្បុក្កតោ ដែលកន្លង មក បានខិតខំបញ្ចេញសមត្ថភាពដណ្តើមមេដាយមាស ប្រាក់ សំរិទ្ធ យ៉ាងច្រើនជូនជាតិក្នុងអំឡុងចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៩នៅប្រទេសហ្វីលីពីន។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណ: កម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុ ប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានបញ្ជាក់ថា ជាគោលដៅខាងមុខសហព័ន្ធនឹងខិតខំបង្រួបបង្រួមគ្រប់និន្នាការព្រឹទ្ធាចារ្យល្បុក្កតោទាំងអស់ ឲ្យស្ថិតនៅក្រោមការដឹកនាំរបស់សហព័ន្ធតែមួយ ដើម្បីឆ្ពោះទៅរកជោគជ័យនៅក្នុងការប្រកួតស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ។
លោកបញ្ជាក់ថា តាមសកម្ម ភាពនភាពនិងសក្តានុពលរបស់កីឡាល្បុក្កតោកម្ពុជា គឺអាចមានលទ្ធភាពខ្ពស់ក្នុងការដណ្តើមជយលាភីល្អជូនជាតិ។

លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានឲ្យដឹងថា ជារៀង រាល់ឆ្នាំការរៀបចំប្រកួតជើងឯក គឺតែងតែធ្វើនៅរៀងរាល់ចុងឆ្នាំ ដោយឡែកនៅឆ្នាំ ២០២០កន្លងមកនេះ ដោយសារជំងឺកូវីដ១៩រាតត្បាតបានធ្វើឲ្យការរៀបចំប្រកួត ជើងឯកល្បុក្កតោត្រូវពន្យារពេល១ទៅ ២ លើក ហើយទើបតែដើមឆ្នាំ២០២១នេះទេដែលជំងឺកូវីដ១៩ ត្រូវបានរាជរដ្ឋាភិបាលទប់ស្កាត់និងមានការធូរស្រាលច្រើន ហើយក្រសួងអប់រំ យុវជននិងកីឡា ក៏បានអនុ ញ្ញាតឱ្យរៀបចំឡើងវិញ។
លោកអគ្គលេខាធិការបានឲ្យដឹងទៀតថាសម្រាប់ការប្រកួតជើងឯកល្បុក្កតោលើកនេះ គឺមានការផ្លាស់ប្ដូរនិងធ្វើទំនើបកម្មទា ក់ទងទៅនឹងការរៀបចំប្រកួត ក៏ដូចជាកម្រិ តបច្ចេកទេសកីឡាករកីឡាការិនី ដោយជំ រុញឱ្យមានសិទ្ធផលខ្ពស់និងការប្រកួតកា ន់តែមានភាពស្វាហាប់ជាងមុន។
ហើយអ្វីដែលពិសេសទៀតនោះ គឺការប្រកួតជើង ឯកឆ្នាំនេះ សហព័ន្ធបានទទួលការជួយ ឧបត្ថម្ភពីក្រុមហ៊ុនសម្រស់ធម្មជាតិ រួមជា មួយនឹងថវិកាគាំទ្ររបស់ក្រសួងអប់រំផងនោះ នឹងធ្វើឱ្យកម្មវិធីប្រកួតជើងឯកលើកនេះ មានលក្ខណៈធំជាងឆ្នាំមុនៗ៕

អត្ថបទ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី