Connect with us

កីឡា

ការរត់ភ្លើងគប់ ស៊ីហ្គេម២០២៣ បានចាប់ផ្តើម​នៅទីក្រុងហាណូយ ប្រទេសវៀតណាម

បានផុស

នៅ

ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាល និងប្រជាជនវៀតណាម មុនពេលការត់ភ្លើងគប់កីឡានេះ នឹងត្រូវបន្តដង្ហែនៅប្រទេសផ្សេងៗទៀត ក្នុងអាស៊ីអាគ្នេយ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដង្ហែភ្លើងគប់កីឡា នៅទីក្រុងហាណូយប្រទេសវៀតណាម នៅថ្ងៃនេះមានការអញ្ជើញចូលរួមពីលោកស្រី ជា គឹមថា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ហ័ង ដាវគឿង  អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សាធារណរដ្ឋសង្គមនិយមវៀតណាម លោក ដាំង ហាវៀត អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សាធារណរដ្ឋសង្គមនិយមវៀតណាម  និងជាអនុប្រធានគណៈកម្មាធិការអូឡាំពិកវៀតណាម ថ្នាក់ដឹកនាំតំណាងក្រសួងការបរទេសវៀតណាម ថ្នាក់ដឹកនាំតំណាងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ព្រមទាំងមានការចូលរួមអបអរសាទរពីយុវជន មហាជនជាច្រើនផងដែរ។

ថ្លែងក្នុងពិធីដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រទេសវៀតណាម លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសដង្ហែព្រះអគ្គិជ័យកីឡាមានប្រសាសន៍ថា ថ្ងៃនេះមាន​សេចក្តីសោមនស្សរីករាយ និងមានកិត្តិយសយ៉ាងក្រៃលែង ក្នុងការចូលរួមប្រារព្ធពិធីដង្ហែព្រះអគ្គជ័យកីឡានៅទីនេះ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កម្ពុជា២០២៣។ លោកអរគុណអាជ្ញាធរពាក់ព័ន្ធ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានរៀប​ចំព្រឹត្តិការណ៍​ដ៏មានសារៈសំខាន់នេះឡើង។

លោក ហោ សារុន គូសបញ្ជាក់ថា កម្ពុជាមានមោទនភាព ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលនេះគឺជាការធ្វើម្ចាស់ផ្ទះលើកទី១ សម្រាប់កម្ពុជា​ចាប់តាំងពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ បានចាប់ផ្តើមលើកទី១ ក្នុងឆ្នាំ១៩៥៩។ កម្ពុជាបានរៀប​ចំព្រះរាជពិធីសុំព្រះ​អគ្គិជ័យកីឡា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាអាស៊ានប៉ារ៉ាហ្គេមនេះនៅប្រាសាទអង្គរវត្ត និងធ្វើការ​ដង្ហែព្រះអគ្គិជ័យកីឡានេះទៅកាន់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ានផងដែរ។ ព្រះអគ្គិជ័យកីឡា (Sports Flame) គឺជានិមិត្តរូបនៃថាមពល មិត្តភាព សាមគ្គីភាព និងនិរន្តរភាព ដែលទាំងអស់នេះជាតម្លៃសកល​នៃទំនាក់ទំនងរវាង​ការប្រកួតកីឡា និងការរស់នៅប្រចាំថ្ងៃ។

លោករដ្ឋលេខាធិការក្រសួងទេសចរណ៍ក៏បានមានប្រសាសន៍ទៀតថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កម្ពុជាក៏បានចាត់ទុកឆ្នាំ២០២៣ ជាឆ្នាំប្រកបដោយអត្ថន័យដ៏សំខាន់ និងជាឆ្នាំដ៏ល្អសម្រាប់ទេសចរមកទស្សនាកម្ពុជា ដោយកម្ពុជាក៏បានដាក់ចេញយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជាឆ្នាំ២០២៣” ផងដែរ។ «ប្រទេសកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ត្រៀមខ្លួនជាស្រេចរង់ចាំស្វាគមន៍ភ្ញៀវ​ទេសចរមកពីគ្រប់ទិស​ទីជុំវិញពិភពលោក។ ការទទួលភាពកក់ក្ដៅក្នុងអំឡុងពេលទស្សនាកម្ពុជា គឺជាបទពិសោធន៍ថ្មី ជាពិសេសនៅ​ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម»៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម