កីឡា
ស្ថាបនិកគុនខ្មែររុស្ស៊ីប្រាប់មូលហេតុដែល Gabov គួរស្មើ ព្រំ សំណាង
កីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង បានឈ្នះពិន្ទុលើកីឡាកររុស្ស៊ី Vladimir Gabov សម្រាប់ការប្រកួត៣ទឹកកាលពីថ្ងៃទី២៥ ខែមីនា កន្លងទៅនេះ ប៉ុន្តែអ្នកមើលមួយចំនួនយល់ឃើញថា លទ្ធផលគួរតែស្មើគ្នា។
ក្នុងនោះ លោក Oleg Kudrinsky ស្ថាបនិកសហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រចាំប្រទេសរុស្ស៊ី បានយល់ឃើញថា លទ្ធផលគួរតែស្មើគ្នា បន្ទាប់ពីកីឡាកររុស្ស៊ី Gabov ធ្វើបានល្អពីរទឹកដំបូង ប៉ុន្តែ ព្រំ សំណាង បានគ្រប់ដណ្តប់នៅទឹកទី៣ដែលធ្វើឲ្យអាជ្ញាកណ្តាលរាប់កីឡាកររុស្ស៊ីម្តង។ យ៉ាងណា ការរាប់នោះត្រូវបានលោកមើលឃើញថា កីឡាកររុស្ស៊ីក្រោកយឹត បន្ទាប់ពីដួល ខណៈកម្លាំងស៊ុហ្វរបស់គេចុះខ្សោយ ប៉ុន្តែមិនមែនជាការដួលដោយសារត្រូវអាវុធរបស់ ព្រំ សំណាង ឡើយ។

«ខ្ញុំគិតថា វាគួរតែផ្តល់លទ្ធផលឲ្យស្មើចំពោះការប្រកួតនេះ។ អាជ្ញាកណ្តាលក៏មិនគួររាប់ដែរ»។ លោកបាននិយាយលើគណនី Facebook របស់លោក និងយល់ស្របនៅមានអ្នកបញ្ចេញមតិខាងក្រោមសំណេររបស់លោកថា ៖«ទឹកទី១ និងទី២ កីឡាកររុស្ស៊ី ឈ្នះពិន្ទុហើយ ប៉ុន្តែទឹកទី៣ កីឡាករខ្មែរឈ្នះពិន្ទុវិញ ពីព្រោះរាប់៨។ តាមពិត ខ្ញុំមិនពេញចិត្តលទ្ធផលនេះទេ។ ពួកគេគួរប្រកួតគ្នាម្តងទៀតឲ្យដឹងច្បាស់ពីអ្នកឈ្នះ ចាញ់ ពីព្រោះ ព្រំ សំណាង បាននិយាយមុនការប្រកួតថា រូបគេមានសុខភាពមិនល្អ ហើយរវល់គ្មានពេលហ្វឹកហាត់។ ខ្ញុំគិតថា ព្រំ សំណាង ក៏មិនសប្បាយចិត្តដែរនៅពេលដឹងថា ខ្លួនឈ្នះដោយលទ្ធផលបែបនេះ។ គាត់ប្រហែលជាគិតខ្លួនឯងថា ស្មើ ឬក៏ចាញ់ក៏ថាបាន»។
ការពិតលើសង្វៀនបង្ហាញឲ្យអ្នកគាំទ្រឃើញច្បាស់ថា Vladimir Gabov ធ្វើបានល្អសម្រាប់ពីរទឹក២ដំបូងដោយបានវាយកណ្តាប់ដៃចំគោលដៅបានច្រើនលើ ព្រំ សំណាង ដែលមិនបានចេញអាវុធអ្វីចំគោលដៅច្រើនទៅលើកីឡាកររុស្ស៊ីឡើយ។ យ៉ាងណា នៅទឹកទី៣ កីឡាកររុស្ស៊ីចុះខ្សោយកម្លាំង ដែលជាហេតុធ្វើឲ្យអ្នកលេងគុនខ្មែរវាយសង្ក្រប់តាមរយៈជង្គង់ និងកែង ហើយក៏បានកាចឲ្យដួល។ មែនទែនទៅ ព្រំ សំណាង ដូចគ្មានអាវុធអ្វីដែលមើលទៅគ្រោះថ្នាក់ឡើយ ពោលគឺបច្ចេកទេសមិនច្បាស់លាស់ ប៉ុន្តែរូបគេកម្លាំងស៊ុហ្វ និងស៊ូធន់ល្អ។

សូមបញ្ជាក់ថា លោក Oleg Kudrinsky មានបទពិសោធជាច្រើនក្នុងអាជីពប្រដាល់ដែលបានចូលហ្វឹកហាត់ និងប្រឡូកតាំងពីអាយុប្រហែល១៥ឆ្នាំ។ ក្រៅពីជាស្ថាបនិក និងនាយកសហព័ន្ធកីឡាប្រដាល់គុនខ្មែរដែលលោកបានបង្កើតឡើងតាំងពីឆ្នាំ២០១៨ លោកក៏ជានាយកសង្វៀនប្រដាល់អន្តរជាតិ International Fighting Organization ដែលហៅកាត់”ONE X ONE”ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៤។ ជាមួយគ្នានេះ លោកក៏ជាទីប្រឹក្សាកិត្តិយស និងជាស្ថាបនិកម្នាក់ដែលរួមគ្នាបង្កើតសហព័ន្ធកីឡាប្រដាល់មួយថៃនៅប្រទេសរុស្ស៊ីតាំងពីឆ្នាំ១៩៩២៕
អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ