កីឡា
ពានសម្តេចតេជោ ហ៊ុន សែន ឆ្នាំនេះអនុញ្ញាតឲ្យកីឡាករបរទេសចូលរួម
គណៈកម្មការរៀបចំការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ឆ្នាំ២០២៣-២០២៤ បានសម្រេចអនុញ្ញាតឲ្យកីឡាករបរទេសចូលរួមប្រកួត ដូចពានរង្វាន់ខេមបូឌានព្រីមៀរលីគដែរ។

នេះបើតាមការឲ្យដឹងពីលោក រុន វិទូ ប្រធានផ្នែកការប្រកួតពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យដឹងនារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ នៅក្នុងសិក្ខាសាលាស្តីពីការប្រកួតពានរង្វាន់សម្តេចតេជោ លើកទី១៧ ឆ្នាំ២០២៣-២០២៤។
លោក រុន វិទូ បានបញ្ជាក់ថា ក្រុមឬក្លឹបនីមួយៗអាចចុះឈ្មោះកីឡាករចាប់ពី១៨ ដល់៣០ នាក់ ក្នុងនោះអាចចុះឈ្មោះកីឡាករបរទេសបាន៦រូប។ កីឡាករបរទេស៤នាក់ដាក់ឲ្យលេងនៅលើទីលាន ហើយក្នុងចំណោមកីឡាករបរទេស៤នាក់នៅលើទីលានគឺត្រូវមានកីឡាករតំបន់អាស៊ី១នាក់៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៤ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា