Connect with us

កីឡា

ថៃ ចោទថា កម្ពុជា មិនផ្តល់ប្រាក់ឧបត្ថម្ភ ឬកន្លែងស្នាក់នៅដល់អាជ្ញាកណ្តាល សម្រាប់ព្រឹត្តិការណ៍ ស៊ីហ្គេម

បានផុស

នៅ

លើកនេះ ប្រទេសថៃ បានបង្ហាញក្តីព្រួយបារម្ភអំពីបញ្ហាបន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនៅប្រទេសកម្ពុជា។

(រូបថត៖ Sanook)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់សារព័ត៌មាន Sanook, ប្រធាន​ក្រុម​អត្តពលិក​ថៃ លោក Thana Chaiprasit បាននិយាយថា “បញ្ហាមួយទៀតដែលកំពុងប្រឈមនៅពេលនេះគឺ ម្ចាស់ផ្ទះផ្ញើលិខិតអញ្ជើញទៅអាជ្ញាកណ្តាលនៃសហព័ន្ធកីឡានីមួយៗ ប៉ុន្តែមិនមានប្រាក់ឧបត្ថម្ភ ឬផ្តល់កន្លែងស្នាក់នៅឡើយ។ ធម្មតា​បើ​គ្មាន​ប្រាក់​ឧបត្ថម្ភ​ទេ យ៉ាង​ហោច​ក៏​គួរ​មាន​កន្លែង​ស្នាក់​នៅដែរ ប៉ុន្តែ​លើក​នេះ​មិន​មាន​អ្វី​ផ្តល់​ជូនសោះ”។

លោកបន្តថា “ពេល​ដែលយើង​សួរ​អំពី​បញ្ហា​នេះ​ពីមុន ​កម្ពុជា​ឆ្លើយ​ថា ​មិន​មាន​កញ្ចប់ថវិកា​ក្នុង​ផ្នែក​នេះ​ទេ។ ប្រសិនបើអាជ្ញាកណ្តាលអន្តរជាតិមកដល់ ពួកគេនឹងចេញថ្លៃចំណាយដោយខ្លួនឯង ហើយ​បើ​ក្រុម​អន្តរជាតិ​ត្រៀម​ខ្លួនមិនទាន់​ទេ កម្ពុជា​នឹង​ប្រើ​អាជ្ញាកណ្តាលខ្លួនឯង ​ដើម្បី​កាត់ក្តី​រាល់​ការ​ប្រកួត​ស៊ីហ្គេម”។

ប្រធាន​ក្រុម​អត្តពលិក​ថៃ លោក Thana Chaiprasit (រូបថត៖ Bangkok Post)

ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការលើកឡើងពីភាគីថៃ តែម្ខាងប៉ុណ្ណោះ។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា, ការប្រកួតនឹងធ្វើឡើងនៅចន្លោះថ្ងៃទី៥ ដល់ ១៧ ខែឧសភា ដោយមានកីឡាសរុប ៣៦ ប្រភេទ ប្រកួតប្រជែងដណ្តើមមេដាយមាសចំនួន៦០៨ ដែលជាចំនួនមេដាយមាសច្រើនបំផុតក្នុងប្រវត្តិសាស្ត្រកីឡាអាស៊ាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sanook

ចុចអាន៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានលើកទឹកចិត្តកីឡាករប្រដាល់គុនខ្មែរឱ្យប្រឹងប្រែងហ្វឹកហាត់ដើម្បីត្រៀមស៊ីហ្គេម ខាងមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម