Connect with us

កីឡា

កត្តា​​សំខាន់​​៤​​​​ដែល​ពាន​​សម្តេច​​តេជោ ហ៊ុន សែន ​ប្រើ​​កីឡាករ​​បរទេស​

បានផុស

នៅ

គណៈកម្មការ​រៀបចំ​ការ​ប្រកួត និង​ក្លឹប​/ក្រុម​ទាំង​អស់​បាន​ឯកភាព​គ្នា​​​​សម្រាប់​ការ​ប្រើ​ប្រាស់​​​កីឡាករ​បរទេស​​​ក្នុង​ពាន​រង្វាន់​សម្តេច​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន លើក​ទី​១៧ ឆ្នាំ​២០២៣-២៤ ដែល​នឹង​ចាប់​ផ្តើម​បើក​យុទ្ធនាការ​ប្រកួត​នា​ថ្ងៃ​អង្គារ៍ ទី​២៨ ខែ​មីនា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សិក្ខាសាលា​ស្តីពី​ការ​រៀបចំ​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន លើក​ទី​១៧ កាល​ពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​មីនា នេះ លោក រុន វិទូ ប្រធាន​ផ្នែក​​ការ​ប្រកួត​​នៃ​ពាន​រង្វាន់​ធំ​លំដាប់​ទី​២​នេះ​បាន​ពន្យល់​ថា មាន​ហេតុ​ផល​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​ការ​ប្រើ​ប្រាស់​កីឡាករ​បរទេស​​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច​តេជោ​ ហ៊ុន សែន លើក​ទី​១៧​នេះ។

កត្តា​៤​យ៉ាង​​​ជា​មូល​ហេតុ​សំខាន់​ក្នុង​ការ​​អនុញ្ញាត​ឲ្យ​កីឡាករ​បរទេស​ចូល​លេង​គឺ៖

  • ១- ​ម្ចាស់​ជើង​ឯក​​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន មាន​កៅអី​ ទៅ​ប្រកួត​ពាន​រង្វាន់ AFC Cup។ នៅ​ពេល​ប្រើ​​កីឡាករ​ខ្មែរ​សុទ្ធ​ ហើយ​ឈ្នះ​ជើង​ឯក​ Hun Sen Cup ដល់​ពេល​​ទៅ​ប្រកួត AFC Cup គឺ​ត្រូវ​ប្រើ​កីឡាករ​បរទេស​ចូល​រួម​គឺ​​ប្រៀប​ដូច​ជា​រៀបចំ​ក្រុម​ថ្មី​មួយ​ទៀត ដូច្នេះ​ហើយ​បាន​ជា​​អនុញ្ញាត​ឲ្យ​កីឡាករ​បរទេស​ចូល​លេង​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ពាន​រង្វាន់​អន្តរជាតិ។
  • ២. បង្កើន​គុណភាព និង​ការ​ចាប់​អារម្មណ៍។ ​ការ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​កីឡាករ​បរទេស​ក៏​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ឲ្យ​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង និង​ស្វិត​ស្វាញ​នៅ​លើ​ទី​លាន​ដើម្បី​ឈាន​ដល់​ការ​បង្កើន​គុណភាព​កាន់​​តែ​ខ្ពស់ និង​ស្តង់ដា។ ម្យ៉ាង​ទៀត​ក៏​ជា​ផ្នែក​មួយ​រួម​ចំណែក​ដល់​ការ​ទាក់ទាញ​មហា​ជន​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ។
  • ៣.​ ក្លឹប​ភាគ​ច្រើនស្នើ​ឲ្យ​ប្រើ​កីឡាករ​បរទេស។ មិន​មែន​តែ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ដែល​មាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ជា​សេនាធិការ​ក្នុង​ការ​ចង់​ឲ្យ​មាន​កីឡាករ​បរទេស​តែ​ឯក​ឯង​នោះ ប៉ុន្តែ​មាន​ក្លឹប​ភាគ​ច្រើន​បាន​សំណូមពរ​ឲ្យ​ប្រើ​ប្រាស់​កីឡាករ​បរទេស​​ដូច​​លីគ​ទី១ និង​លីគ​ទី​២​ដែរ។ ចំណុច​នេះ​អាច​បណ្តាល​មក​ពី​ក្លឹប​មួយ​ចំនួន​មិន​បាន​ប្រើ​ប្រាស់​កីឡាករ​បរទេស​ញឹក​ញាប់​​ក្រោយ​ចុះ​កុងត្រា។ ​ពួក​គេ​ឈប់​សម្រាក​រាល់​ពេល​មាន​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច​តេជោ ប៉ុន្តែ​កីឡាករ​បរទេស​ទាំង​នោះ​នៅ​តែ​ទទួល​បាន​ប្រាក់​ខែ។
  • ៤. រៀបចំ​ឲ្យ​កាន់​តែ​មាន​កម្រិត​ស្តង់ដា។ បើ​សម្លឹង​មើល​ទៅ​ពាន​រង្វាន់ ឬ Cup នៅបណ្តា​ប្រទេសផ្សេង​ទាំង​តំបន់​អាស៊ី និង​អឺរ៉ុប គឺ​​សុទ្ធ​តែ​ប្រើ​ប្រាស់​កីឡាករ​បរទេស ដូច្នេះ​កម្ពុជា​ក៏​សម្លឹង​ឃើញ​ដល់​ការ​ពង្រឹង​គុណភាព​ពាន​រង្វាន់​នីមួយ​ៗ​។ ប្រការ​នេះ​ក៏​អាច​ជា​មូល​ហេតុ​ដែល​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​កីឡាករ​បរទេស​ដែរ។

សូម​បញ្ជាក់​ថា ក្លឹប​ឬ​ក្រុម​នីមួយ​ៗ​អាច​ចុះ​បញ្ជី​កីឡាករ​ចាប់​ពី​១៨​នាក់​ដល់​៣០​នាក់ ក្នុង​នោះ​កីឡាករ​បរទេសមាន​៦​នាក់។ សម្រាប់​កីឡាករ​បរទេស​អាច​លេង​នៅ​លើ​ទី​លាន​៤​នាក់ ក្នុង​នោះ​១​នាក់​ត្រូវ​តែ​ជា​កីឡាករ​នៅ​តំបន់​អាស៊ី៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៩ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៩ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម