Connect with us

កីឡា

កើន​ឡើង​ច្រើន​ ប្រាក់​រង្វាន់​ពាន​សម្តេច​តេជោ​​ឆ្នាំ​​២០២៣​​​​សរុប​​ជាង​​៤០០​​លាន​​រៀល

បានផុស

នៅ

ការ​ប្រកួត​​​ពាន​រង្វាន់​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន លើក​ទី​១៧ ឆ្នាំ​២០២៣-២៤ នឹង​ចាប់​ផ្តើម​ប្រកួត​ថ្នាក់​ខេត្ត​​​នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា នេះហើយ​​ ខណៈ​ការ​ប្រកួត​មាន​៣​ដំណាក់​កាល​គឺ​ថ្នាក់​ខេត្ត ថ្នាក់​ជាតិ​​លើក​ទី១ និង​ថ្នាក់​ជាតិ​​លើក​ទី​២ ដោយ​ប្រើ​ពេល​រហូត​ដល់​ខែ​មករា ឆ្នាំ​២០២៤​ទើប​ចប់។

បើ​និយាយ​ពី​ប្រាក់​រង្វាន់​សម្រាប់​​រដូវ​កាល​ទី​១៧​នេះច្រើន​ជាង​កាល​ពី​លើក​ទី​១៦ ឆ្នាំ​២០២២​កន្លង​ទៅ។ ដូច្នេះ​មាន​ន័យ​ថា ការ​ចំណាយ​សម្រាប់​ប្រាក់​រង្វាន់​បាន​កើន​ឡើង​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ហើយ​ការ​ប្រកួត​ក៏​កាន់​តែ​មាន​គុណភាព ស្រប​ពេល​អនុញ្ញាត​ឲ្យ​ប្រើ​កីឡាករបរទេស។

ក្រុម​ភ្នំពេញ​ហ្គាឡាក់ស៊ី​ ជា​​ជើង​ឯក​ថ្នាក់​ខេត្ត ឆ្នាំ​២០២២​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាក់​រង្វាន់​​​​លើក​ទី​១៧ (ថ្នាក់​ខេត្ត)

  • ជើង​ឯក ២០​លាន​រៀល
  • ជើងឯក​រង ១០លាន​រៀល
  • លេខ​៣ ៨​លាន​រៀល
  • កីឡាករ​ស៊ុត​គ្រាប់​បាល់​ច្រើន​ជាង​គេ ២​លាន​រៀល
  • អ្នក​ចាំ​ទី​ល្អ ២​លាន​រៀល
  • គ្រូ​ល្អ ២​លាន​រៀល

ប្រាក់​រង្វាន់​​​​លើក​ទី​១៧ (ថ្នាក់​​ជាតិ)

  • ជើង​ឯក ១៥០​លាន​រៀល
  • ជើង​ឯក​រង ១០០​លាន​រៀល
  • លេខ៣ ៧០​លាន​រៀល
  • ក្រុម​អាជ្ញា​កណ្តាល​ល្អ ៨​លាន​រៀល
  • ក្រុម Fair Play ១០​លាន​រៀល
  • កីឡាករ​ស៊ុត​គ្រាប់​បាល់​ច្រើន​ជាង​គេ ៥​លាន​រៀល
  • អ្នកចាំទី​ល្អ ៥​លាន​រៀល
  • គ្រូ​ល្អ ៥​លាន​រៀល
  • កីឡាករ​ល្អ ៥​លាន​រៀល

សរុប ការ​ចំណាយ​លើ​​ប្រាក់​រង្វាន់​ទាំង​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ ចំនួន៤០២​លាន​រៀល

វិសាខា ជាជើង​ឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២២

ជា​មួយ​គ្នា​នេះ សហព័ន្ធ​ក៏​​ចំណាយ​ថវិកា​ចំនួន​២លាន និង​៤០​ម៉ឺន​រៀល ដល់​ក្រុម​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួតនីមួយ​ៗ​ ខណៈ​ក្រុម​ភ្ញៀវ​ទទួល​បាន​២លាន និង​២០​ម៉ឺន​រៀល៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម