កីឡា
ដឹងតែផ្ទុះ! ជើងឯក Lethwei ពិភពលោកខ្សែក្រវាត់៤គ្រឿងចង់ជួប ព្រំ សំណាង
កីឡាករជនជាតិកាណាដា Dave Leduc ចង់ប្រកួតជាមួយគុនខ្មែរ ព្រំ សំណាង ដែលកំពុងល្បីល្បាញទាំងក្នុង និងក្រៅប្រទេស បន្ទាប់ពីកីឡាករកម្ពុជារូបនេះឈ្នះ២ប្រកួតនៅប្រទេសថៃ។
តាមរយៈភាពល្បីល្បាញរបស់ ព្រំ សំណាង អ្នកគាំទ្រមីយ៉ាន់ម៉ាកំពុងចាប់អារម្មណ៍ឲ្យស្តេចប្រដាល់ក្បាច់គុន Lethwei ពិភពលោក Dave Reduc ជួបជើងខ្លាំងកម្ពុជា។ ជំនួបចង់ឲ្យកើតឡើងស្របពេល ព្រំ សំណាង ត្រូវផ្សព្វផ្សាយគុនខ្មែរទៅលើឆាកអន្តរជាតិ ហើយកីឡាករ Reduc ក៏ត្រូវផ្សព្វផ្សាយក្បាច់គុនមីយ៉ាន់ម៉ាលើឆាកអន្តរជាតិដែរ។

កីឡាករ Dave Leduc អាយុ៣១ឆ្នាំ កម្ពស់១.៨៨ម៉ែត្រ និងទម្ងន់៧៥គីឡូក្រាម ត្រូវបានចាត់ទុកជាកំពូលជើងខ្លាំងក្បាច់គុនមីយ៉ាន់ម៉ា Lethwei បន្ទាប់ពីរូបគេប្រកួតមិនដែលចាញ់សោះ។ ចាប់ផ្តើមប្រឡូកប្រដាល់តាំងពីឆ្នាំ២០១៣ជាកីឡាករគុនចម្រុះស្ម័គ្រចិត្ត នៅប្រទេសកាណាដា និងមួយថៃ មុនពេលផ្តោតទាំងស្រុងលើក្បាច់គុនមីយ៉ាន់ម៉ា Lethwei តែម្តង។
ខ្សែក្រវ៉ាត់ Lethwei មីយ៉ាន់ម៉ាពិភពលោកទី១
ឆ្នាំ២០១៦ រូបគេបានឈ្នះខ្សែក្រវាត់ Lethwei មីយ៉ាន់ម៉ាពិភពលោកទម្ងន់៧៥គីឡូក្រាម តាមរយៈលទ្ធផលស្មើជាមួយកីឡាករ Too Too ប៉ុន្តែដោយសារប្រជាប្រិយភាព រូបគេត្រូវបានឈ្នះ។

ឆ្នាំ២០១៧ Leduc បានឡើងការពារខ្សែក្រវាត់ពិភពលោករបស់ខ្លួនលើកដំបូងនៅប្រទេសជប៉ុន ដោយបានផ្តួលកីឡាករ Phoe Kay ក្នុងទឹកទី២។ នៅឆ្នាំដដែលនេះ រូបគេបានឡើងការពារខ្សែក្រវាត់ពិភពលោករបស់ខ្លួនលើកទី២នៅប្រទេសជប៉ុនជាមួយកីឡាករ Adem Yilmaz ហើយលទ្ធផលស្មើគ្នា។
បន្ទាប់មក ការប្រកួតត្រូវបានគេហៅថា Lethwei ប៉ះ មួយថៃ នៅពេល Reduc ត្រូវប្រកួតជាមួយកីឡាករថៃ Nilmungkorn នៅប្រទេសជប៉ុន។ ពេលនោះជើងខ្លាំងភូមាបានផ្តួលកីឡាករថៃក្នុងទឹកទី២។
ខ្សែក្រវ៉ាត់ Aung Lan Lethwei មីយ៉ាន់ម៉ាពិភពលោកទី២
បន្ទាប់មក រូបគេបានវិលត្រឡប់មកការពារខ្សែក្រវាត់នៅប្រទេសមីយ៉ាន់ម៉ាទល់នឹងជើងខ្លាំង Cyrus Washington ហើយជាលទ្ធផលស្មើគ្នា។ ចុងឆ្នាំ២០១៧ រូបគេបានឈ្នះខ្សែក្រវាត់ Aung Lan Championship ដែលជាខ្សែក្រវាត់ Lethwei ពិភពលោកទី២ បន្ទាប់ពីបានឈ្នះកីឡាករ Tun Tun Min។

ខ្សែក្រវ៉ាត់ Lethwei មីយ៉ាន់ម៉ាពិភពលោកទី៣
ឆ្នាំ២០១៨ Leduc បានប្រកួតជាមួយអតីតជើងឯក WPMF និង IKF គឺកីឡាករ Diesellek នៅប្រទេសមីយ៉ាន់ម៉ាដែលលើកប្រសិទ្ធនាមថា Lethwei ប៉ះមួយថៃ។ ពេលនោះរូបគេបានផ្តួល Diesellek ក្នុងទឹកទី១ ដើម្បីឈ្នះខ្សែក្រវាត់កម្រិតពិភពលោកទី៣។
ខ្សែក្រវាត់ Lethwei ពិភពលោកលើកដំបូង
ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ Dave Leduc ត្រូវបានរៀបចំឲ្យប្រកួតក្នុងកម្មវិធី World Lethwei Championship ជាលើកដំបូងជាមួយអតីតកីឡាករ UFC គឺ Seth Baczynski នៅប្រទេសមីយ៉ាន់ម៉ា។ ពេលនោះ រូបគេបានផ្តួលកីឡាករអាមេរិកដើម្បីឈ្នះខ្សែក្រវាត់ Lethwei ពិភពលោក លើកដំបូង។ តាមរយៈខ្សែក្រវាត់នេះ រូបគេកាន់តែមានកេរ្តិ៍ឈ្មោះល្បីសុះសាយទូទាំងពិភពលោក។

ស្ថិតិប្រកួត
Reduc ធ្លាប់ប្រកួត Lethwei ចំនួន១៦ដង ក្នុងនោះមិនដែលចាញ់ឡើយពោលគឺឈ្នះ៦ដង និងស្មើ៦ដង។ ចំពោះការប្រកួតមួយថៃវិញ រូបគេវ៉ៃបាន១៦ដងគឺឈ្នះ១៥ដង និងចាញ់តែ១ដងគត់ ខណៈការប្រកួតគុនចម្រុះអាជីព២ដងគឺចាញ់ទាំងពីរដង ហើយប្រកួតគុនចម្រុះស្ម័គ្រចិត្ត៣ដងគឺឈ្នះទាំង៣ដង៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ