Connect with us

កីឡា

យប់​នេះ ​ក្រុម​បាល់ទះ​កម្ពុជា​ប៉ះ​ជម្រើស​ជាតិម៉ាឡេស៊ី ពាន​មិត្តភាព​អន្តរជាតិ

បានផុស

នៅ

ថ្ងៃ​ទី​២៩ ខែ​មីនា នេះ​ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា នឹង​​ប្រកួត​បើក​ឆាក​ជា​មួយ​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី វេលា​ប្រហែល​ជា​ម៉ោង​៨:៣០​នាទី​យប់ ក្នុង​ពាន​រង្វាន់​មិត្តភាព​អន្តរជាតិ Three Nation Cup ផ្សាយ​ផ្ទាល់​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ​ដើម្បី​ត្រៀម​ខ្លួន​​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ទឹក​ដី​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ពាន​រង្វាន់​មិត្តភាព​អន្តរជាតិ Three Nation Cup មាន​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​៣​ចូល​រួម​ប្រកួត​គឺ​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី កម្ពុជា និង​សិង្ហបុរី។ កម្ពុជា​បើក​ឆាក​ប្រកួត​​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា​នេះ​ជា​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី និង​បន្ត​ជួប សិង្ហបុរី នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា​ស្អែក​​ ហើយ​ចុង​ក្រោយ​ជួប​កម្តៅ​សាច់​ដុំ​ជា​មួយ​ក្រុម​ម៉ាឡេស៊ីកម្រិត B នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា។

បើ​​ក្រឡេក​មើល​ប្រវត្តិ​ជួប​គ្នា​ចុង​ក្រោយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម កម្ពុជា និង ម៉ាឡេស៊ី ធ្លាប់​ប៉ះ​គ្នា​កាល​ពី​ឆ្នាំ​២០១៧ ​នៅ​លើ​ទឹក​ដី​របស់​ម៉ាឡេស៊ី​តែ​ម្តង ហើយ​ពេល​នោះ ​កម្ពុជា​បាន​ចាញ់​ ៣-០ (២៥-១៨, ៣០-២៨ និង ២៥-១៩)។

ក្នុង​​កីឡា​ស៊ីហ្គេម ម៉ាឡេស៊ី​មាន​ប្រវត្តិ​ល្អ​ជាង​​កម្ពុជា​​ដោយ​ធ្លាប់​បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ឆ្នាំ២០០១ ​និង​ទទួល​បាន​មេដាយ​ប្រាក់ ខណៈ​កម្ពុជា​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០២២​កន្លង​ទៅ​នៅ​ប្រទេស​វៀតណាម។

ទោះ​បី​ជា​យ៉ាង​ណា ក្រុម​កម្ពុជា​​ត្រូវ​​​បាន​គេ​មើល​ឃើញ​មាន​ការ​​អភិវឌ្ឍ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​រហូត​​បង្កើត​កំណត់​ត្រា​ឈ្នះ​ជម្រើស​ជាតិ​ថៃ និង​ឈ្នះ​មេដាយស៊ីហ្គេម​​ជា​លើក​ដំបូង។ ស្រប​ពេល​ម៉ាឡេស៊ី និង​សិង្ហបុរី​មិន​ដែល​បាន​ឡើង​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ទេ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ២៣ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៨ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៧ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

Sokha Hotels

ព័ត៌មានពេញនិយម