កីឡា
កម្ពុជាជាប់លេខ១ ឈ្នះមេដាយមាស១០គ្រឿងជើងឯកវ៉ូវីណាមអាស៊ាន២០២៣
ក្រុមកីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៦ ពីថ្ងៃទី២៧ដល់ទី២៩ ខែមីនា ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

ការប្រកួតបានបញ្ចប់ទៅកាលពីល្ងាចថ្ងៃពុធ ទី២៩ ខែមីនា លទ្ធផលបង្ហាញឲ្យឃើញថា ក្រុមកីឡាវ៉ូវីណាមកម្ពុជាឈ្នះមេដាយមាស១០ ប្រាក់៩ និងសំរឹទ្ធ១០ សរុប២៩គ្រឿង ដោយស្ថិតនៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេស៧ចូលរួមប្រកួត។
លេខ២បានទៅប្រទេសម្ចាស់ផ្ទះក្បាច់គុនគឺវៀតណាម តាមរយៈការឈ្នះមេដាយមាស៩ និង ប្រាក់១១ សរុប២០គ្រឿង ខណៈលេខ៣បានទៅមីយ៉ាន់ម៉ាដែលបានឈ្នះមេដាយមាស៥ ប្រាក់៤ និងសំរឹទ្ធ១៩ សរុប២៨គ្រឿង។

ថៃ ស្ថិតនៅលេខ៤ពីការឈ្នះមេដាយមាស៣ ប្រាក់៥ និងសំរឹទ្ធ៤ ហើយឥណ្ឌូនេស៊ី ឈ្នះមេដាយមាស៣ និងសំរឹទ្ធ១៦ ឈរលេខ៥ ខណៈលេខ៦បានទៅហ្វីលីពីន ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ៦ ហើយឡាវលេខ៧ដោយឈ្នះមេដាយសំរឹទ្ធ៤។
នេះជាការប្រកួតសម្រាប់ត្រៀមកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ស្របពេលវ៉ូវីណាមនេះជាប្រភេទកីឡាមានសក្តានុពលដែលម្ចាស់ផ្ទះកម្ពុជារំពឹងឈ្នះមេដាយច្រើន។
តារាងមេដាយ
- កម្ពុជា មាស១០ ប្រាក់៩ និងសំរឹទ្ធ១០
- វៀតណាម មាស៩ និងប្រាក់១១
- មីយ៉ាន់ម៉ា មាស៥ ប្រាក់៤ និងសំរឹទ្ធ១៩
- ថៃ មាស៣ ប្រាក់៥ និងសំរឹទ្ធ៤
- ឥណ្ឌូនេស៊ី មាស៣ និងសំរឹទ្ធ១៦
- ហ្វីលីពីន ប្រាក់១ និងសំរឹទ្ធ៦
- ឡាវ សំរឹទ្ធ៤
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត